ចម្ងល់នេះ អ្នកឯកទេសជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ លោកវេជ្ជបណ្ឌិត ហេង យូសេង ពន្យល់ថា តាមឯកសារជាច្រើន រឿងចំណីអាហារមិនបានរាប់បញ្ចូលក្នុងមូលហេតុបណ្តាលឲ្យកើតមុននោះទេ តែទោះយ៉ាងណាគ្រូពេទ្យភាគច្រើនតែឲ្យអ្នកកើតមុនចំណាំដោយខ្លួនឯង តើការញ៉ាំចំណីអាហារណាមួយធ្វើឲ្យកើត ឬឡើងមុន។
“មូលហេតុអីបានគេមិនរាប់បញ្ចូលប្រភេទចំណីអាហារណាមួយធ្វើឲ្យកើតមុន? ដោយសារអ្នកខ្លះគាត់ញ៉ាំពងទាកូនដែរ ប៉ុន្តែអត់ចេញមុន អ្នកខ្លះក៏ចេញអ៊ីចឹងទៅ អ៊ីចឹងអត់មានគោលរួមអីមួយទេ ចំពោះចំណីអាហារគេឲ្យអ្នកជំងឺចំណាំដោយខ្លួនឯង”។