តាមទម្លាប់ ឲ្យតែកើតមុន គ្នាយើងនៅមិនសុខទេ ម្នាក់ៗរពឹសដៃស្ទាបអង្អែល កេះ ញេច បន្ទាប់មកយកម្សៅ ឬថ្នាំមកបន្តក់ពីលើស្នាមមុននោះ ដែលវិធីនេះជាការព្យាបាលមុនដោយខ្លួនឯង។
តាមទម្លាប់ ឲ្យតែកើតមុន គ្នាយើងនៅមិនសុខទេ ម្នាក់ៗរពឹសដៃស្ទាបអង្អែល កេះ ញេច បន្ទាប់មកយកម្សៅ ឬថ្នាំមកបន្តក់ពីលើស្នាមមុននោះ ដែលវិធីនេះជាការព្យាបាលមុនដោយខ្លួនឯង។

អ្នកឯកទេសជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ លោកវេជ្ជបណ្ឌិត ហេង យូសេង ពន្យល់ថា មុនជាជំងឺសើស្បែកដែលបង្កឡើងដោយអ័រម៉ូនប្រមាណជា ៨០% ក្រៅពីនោះមានការប្រើគ្រឿងសម្អាង ការរស់នៅ ចំណីអាហារជាដើម។

មុនច្រើនកើតលើមនុស្សពេញវ័យទាំងស្រីទាំងប្រុស។ កាលណាយើងកើតមុន ត្រូវប្រញាប់ទៅរកគ្រូពេទ្យព្យាបាលមុន មិនត្រូវកេះ ឬញេចដោយក្រចកនោះទេ។ “បើកើតមុនតិចៗ ត្រូវប្រញាប់រត់ទៅរកពេទ្យព្យាបាល កុំកេះញេចដោយក្រចក នាំឲ្យក្លាយ បង្កទៅជាមានស្នាមមុខ ឬមេរោគឆ្លងតាមក្រចកទៅមុខយើងក៏មានដែរ”។
គ្រូពេទ្យសើស្បែកបានបែងចែកមុនជា ២ប្រភេទ គឺមុនមិនរលាក ដែលមុនប្រភេទនេះមានគ្រាប់តូចៗ ដូចគ្រាប់អង្ករ និងមុនរលាក ដែលបង្កឲ្យមានមុនក្រហម និងខ្ទុះ។
មុនប្រភេទណាក៏ដោយ មិនអាចព្យាបាលដោយខ្លួនឯងបានទេ ឯការទិញម្សៅលក់តាមផ្សារ ឬអនឡាញមកលាបបំបាត់មុននោះ លោកវេជ្ជបណ្ឌិត ហេង យូសេង បញ្ជាក់ថា មានប្រសិទ្ធភាពតែដំបូងទេ លាបលើកក្រោយៗលែងត្រូវហើយ។ ដូច្នេះការព្យាបាលមុនបានទាន់ពេលជាមួយគ្រូពេទ្យជំនាញ ចំណេញពេល មុខយើងក៏ស្រស់ស្អាតគ្មានស្នាម។
អត្ថបទគួរអាន៖