backup og meta

លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ

លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ

អាចម៍រុយ​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ស្បែក​ត្រូវ​កម្តៅ​ថ្ងៃ​យូរ ហើយ​វា​ក៏​ផ្តល់​ផល​ពិបាក​ក្នុង​ការ​បំបាត់​វា​វិញ​ដែរ តែ​កុំ​បារម្ភ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ បាន​ណែនាំ​ឲ្យ​អនុវត្ត​វិធី​ការពារ និង​ព្យាបាល​ទាំង​នេះ មិន​ថា​អាចម៍រុយ​នៅ​លើ​ខ្នងដៃ ឬ​នៅ​កន្លែង​ណា​នោះ​ទេ​ក៏​អាច​កម្ចាត់​បាន​ទាំងអស់។

១.វិធី​ការពារ

ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ៖ ការ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​គឺ​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។

– ពាក់​ស្រោម​ដៃជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​ទី​ខាង​ក្រៅ។

– ជៀស​វាង​ត្រូវ​កម្តៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្តេសផ្តាស​ទេ ពេល​មេឃ​ក្តៅ​ហែង។

២.វិធី​ព្យាបាល

– ព្យាបាល​ដោយ​ឡាស៊ែរ៖ ការ​ព្យាបាល​ដោយ​ឡាស៊ែរ គឺ​ជា​ការ​ប្រើ​ប្រាស់ ពន្លឺកាំរស្មី​បាញ់​ផ្ដោត​ទៅ​លើ​ទី​តាំង​ដែល​ស្បែក​ខូច។ ជាទូទៅ ការ​ព្យាបាល​ដោយ​ឡាស៊ែរ គឺ​មាន​សុវត្ថិភាព​ធម្មតា និង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​រក្សា​ស្លាក​ស្នាម ប៉ុន្តែការព្យាបាលនេះគឺត្រូវមានការផ្តល់ប្រឹក្សាពីគ្រូពេទ្យជំនាញជាមុនសិន។

– ប្រើ​គ្រីម​បំបាត់​ស្នាម៖ គ្រីម​បំបាត់​ស្នាមមួយចំនួនអាចជួយ​​ធ្វើ​ឲ្យ​ស្បែក​ដែល​ខ្មៅ​អាច​សភ្លឺ​ឡើង​វិញ។

–  ប្រើ​រូបមន្ត​ធម្មជាតិ៖ វិធី​កម្ចាត់​អាចម៍រុយ​តាម​បែប​ធម្មជាតិ​មាន​ច្រើន​ណាស់ តែ​មនុស្ស​ជាច្រើន​ជឿ​ថា ទឹក​ក្រូចឆ្មារ ទឹកឃ្មុំ យ៉ាអ៊ួរ និង​ខ្ទឹមបារាំង មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​អាចម៍រុយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម