backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 15, 2023

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ការ​ថែទាំ​ស្បែក​ មិន​មែន​គ្រាន់​តែ​ជា​ការ​​សម្អាត​ផ្ទៃ​មុខ ដៃ និង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​គួរ​គិតដល់​​បរិវេណ​តំបន់​ពិសេស​ផង​ដែរ។ ស្រប​ពេល​ដែល​ទ្វារ​មាស​ជា​សរីរាង្គ​​អាច​លាង​សម្អាត​ខ្លួន​ឯង​បាន​ យើង​​ក៏​ចាំបាច់​ត្រូវ​លាង និង​ជូត​ឲ្យ​ស្ងួត​ល្អ​ ដែល​នេះគឺដូច​ទៅ​នឹង​ការ​ថែទាំ​បរិវេណ​គូទ។ ពិត​ណាស់​ យើង​តែង​លាង​សម្អាត​បរិវេណ​គូទ​ក្រោយ​ពេល​បន្ទោបង់​រួច ប៉ុន្តែ​តើ​គ្នា​យើង​បាន​លាង​សម្អាត​ត្រឹមត្រូវ​ហើយ​ឬ​នៅ?

សញ្ញា​​​បង្ហាញ​ពី​កង្វះ​អនាម័យ​នៅ​បរិវេណ​គូទ

​​​​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ជូត​សម្អាត​​បរិវេណ​គូទ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​ យើង​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​ ឬ​រមាស់​នៅ​បរិវេណ​នោះ ហើយ​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​​ដែល​អាច​រាលដាល​ទៅ​ដល់​ទ្វារ​មាស។ ដើម្បី​ដឹង​ថា​ យើង​ថែទាំ​បរិវេណ​គូទ​បាន​ត្រឹមត្រូវ​ឬ​អត់​ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​​ទាំង​នេះ​បាន។

  • បរិវេណ​គូទ​មាន​ក្លិន​មិន​ល្អ
  • រមាស់​ ក្រហាយ ឬ​កន្ទួល
  • ឈឺចាប់​ និង​ពិបាក​បន្ទោបង់​

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​គូទ

  • មិន​បាន​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត​ក្រោយ​បន្ទោបង់​រួច
  • បែក​ញើស​នៅ​ត្រង់​បរិវេណ​គូទ ដែល​អាច​​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​ផ្សិត ជា​ហេតុ​នាំ​ឲ្យ​រមាស់​ ក្រហម​ និង​រលាក
  • ​ការ​​ជម្រុះ ឬ​កោរ​រោម​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស និង​គូទ ដែល​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ និង​កើត​មុន​នៅ​ត្រង់​គូទ។

គូទ

គន្លឹះ​ថែទាំ​បរិវេណ​គូទ​ឲ្យ​បាន​ត្រឹមត្រូវ

  • ជូត​សម្អាត​ពី​ខាង​មុន​ ទៅ​ខាង​ក្រោយ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី​ទៅ​ប្រព័ន្ធ​ទឹក​នោម
  • ជៀសវាង​ប្រើ​កម្លាំង​ត្រដុស​ខ្លាំង​ៗ​នៅ​ត្រង់​បរិវេណ​នោះ
  • លាង​សម្អាត​គូទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឲ្យ​ស្ងួត​ល្អ​ ដោយ​ប្រើ​កំណាត់​ទន់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម