ត្រអកជាជំងឺសើស្បែកដែលធ្វើឱ្យស្បែកយើងរលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអកមានបញ្ហាអាលែកហ្ស៊ីនឹងចំណីអាហារ ដូច្នេះគួរចៀសវាងអាហារមួយចំនួន ព្រោះអាហារទាំងនេះធ្វើឱ្យស្បែកមានប្រតិកម្ម រួចឡើងត្រអក ឬធ្វើឱ្យជំងឺត្រអកកាន់តែធ្ងន់ធ្ងរ។
២. មូលហេតុបង្កឱ្យកើតត្រអក
ក. កត្តាហ្សែន
យើងអាចងាយនឹងកើតត្រអក បើយើងមានប្រវត្តិគ្រួសារកើតត្រអក ហឺត ឬអាលែកហ្ស៊ីនឹងចំណីអាហារ ជាតិអាល់កុល ឬសារធាតុបង្ក អាលែកហ្ស៊ីដូចជា លម្អងផ្កា ធូលីដី ឬរោមសត្វជាដើម។
ខ. កត្តាបរិស្ថាន
ផ្សែងបារី ខ្យល់កង្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស) សាប៊ូមានជាតិកាត់ខ្លាំង ផលិតផលថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកយើងស្ងួត រមាស់ និងរលាក។
គ. ប្រព័ន្ធភាពសុំាសកម្មខ្លំាង
បើយើងកើតត្រអក ប្រព័ន្ធភាពសុំាយើងមានប្រតិកម្មយ៉ាងខ្លំាងជាមួយសារធាតុបង្កអាលែកហ្ស៊ី។ នៅពេលប្រព័ន្ធភាពសុំាសកម្មខ្លំាង ឬធ្វើការខ្លាំងនឹងបង្កឱ្យស្បែក ក៏ដូចជារាងកាយយើងមានការរលាក។
ឃ. ស្រ្តេស ឬភាពតានតឹង
ស្រ្តេសដែលបង្កឡើងដោយភាពនឿយហត់ ក្តីបារម្ភ ការថប់បារម្ភ មួរម៉ៅ គេងមិនគ្រប់គ្រាន់ ឬសម្ពាធការងារជាដើម ក៏អាចបង្កឱ្យយើងកើតត្រអកដែរ។
ត្រអកមិនឆ្លងទេ តែក៏ព្យាបាលមិនជាដែរ យើងត្រូវចៀសវាងអាហារដូចរៀបរាប់ខាងលើ និងមូលហេតុបង្កឲ្យកើតត្រអក ទើបអាចគ្រប់គ្រងជំងឺត្រអកមិនឱ្យរើឡើងវិញ ឬវិវឌ្ឍទៅជាធ្ងន់ធ្ងរ។