យើងអាចរមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដែលបញ្ហានេះឧស្សាហ៍កើតឡើងនៅរដូវក្តៅដោយសារការប៉ះនឹងខ្ញែរសមុទ្រ ឬត្រូវកូនខ្ញែរសមុទ្រល្អិតៗដែលយើងមិនអាចមើលឃើញដោយភ្នែកទទេរខាំ ហើយបង្កជាប្រតិកម្មលើស្បែក។ ប្រសិនបើយើងមាស់ស្បែកក្រោយមុជទឹកសមុទ្ររួច គួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈ?
ពេលយើងកំពុងមុជទឹកក្នុងសមុទ្រ យើងអាចមានអារម្មណ៍ស្កៀបៗ ហើយបន្ទាប់ពីនោះពីរបីម៉ោង ឬបន្ទាប់ពីមុជទឹកសមុទ្ររួច យើងអាចមានអាការៈឡើងកន្ទួលរមាស់លើខ្លួនជាពិសេសនៅក្លៀក ក្រលៀន ទ្រូង ភ្លៅ និងក។
អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាស្រ័យលើប្រតិកម្មរបស់រាងកាយយើង ប៉ុន្តែអ្នកដែលធ្លាប់មានបញ្ហារមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចងាយនឹងមានប្រតិកម្មនេះម្តងទៀតជាងអ្នកដែលមិនធ្លាប់។
វេជ្ជបណ្ឌិត Mebane អតីតនាយករងផ្នែកវេជ្ជសាស្ត្រនៅ Divers Alert Network (DAN) បានលើកឡើងថា អ្នកដែលមានប្រវត្តិមានប្រតិកម្មអាលែកហ៊្សី ក៏ដូចជាអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយអាចមានហានិភ័យខ្ពស់ក្នុងមានអាការៈរមាស់ស្បែកធ្ងន់ធ្ងរក្រោយមុជទឹកសមុទ្រ។
ក្នុងករណីអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រមានសភាពធ្ងន់ធ្ងរ យើងអាចមានអាការៈដូចជា៖
- គ្រុន ឬញាក់
- ចង្អោរ ឬក្អួត
- ឈឺក្បាល
- អស់កម្លាំង (ជាពិសេសកុមារ)
- រលាកបង្ហួរនោម
- ភ្នែកឡើងពណ៌ក្រហម
ដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រ យើងអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖
ការជូត ឬអេះស្បែកមិនត្រឹមតែមិនអាចបំបាត់អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រទេ តែបែរជាធ្វើឱ្យស្បែកយើងកាន់តែមានសភាពធ្ងន់ធ្ងរជាងមុនទៅវិញ។ ដូច្នេះបន្ទាប់ពីមុជទឹកសមុទ្ររួច ជំនួសឱ្យការជូតស្បែក យើងអាចយកកន្សែងមកផ្តិតស្បែកថ្នមៗ។
២. ងូតទឹក
យើងគួរដោះសម្លៀកបំពាក់មុជទឹកសមុទ្រចេញភ្លាមបន្ទាប់ពីមានអាការៈរមាស់ រួចសម្អាតខ្លួនជាមួយទឹកស្អាត និងសាប៊ូដើម្បីសម្អាតខ្ញែរសមុទ្រឱ្យចេញអស់ពីលើស្បែក។
៣. លាបទឹកខ្មេះ ឬអាល់កុល
យើងអាចយកសំឡីជ្រលក់ទឹកខ្មេះ ឬអាល់កុលមកលាបលើស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ និងកម្ចាត់ខ្ញែរសមុទ្រដែលតោងជាប់ស្បែក រួចទុកឱ្យស្បែកស្ងួតដោយខ្លួនឯង។

ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ស្អំទឹកកក
យើងអាចរុំទឹកកកជាមួយកន្សែងពោះគោ រួចស្អំលើស្បែកដើម្បីកាត់បន្ថយអាការៈរមាស់។ លើសពីនេះទៅទៀត យើងក៏អាចត្រាំក្រណាត់ក្នុងទឹកត្រជាក់ រួចពូតទឹកឱ្យស្ងួតបន្តិច ហើយយកមកស្អំលើស្បែកដែលរមាស់ដែរ។ យើងអាចធ្វើបែបនេះពីរបីដងក្នុងមួយថ្ងៃរហូតដល់ជា។
៥. ញុំាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (ថ្នាំអាលែកហ្ស៊ី)
ថ្នាំអាលែកហ្ស៊ីអាចជួយបំបាត់អាការៈរមាស់ដោយរារាំងសកម្មភាពរបស់អ៊ីស្តាមីនដែលនឹងបញ្ឈប់ការជំរុញឱ្យស្បែករមាស់ និងឡើងកន្ទួលរមាស់កាន់តែខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់កូនតូចមុននឹងឱ្យអាអូនញុំាថ្នាំអាលែកហ្ស៊ី ម៉ាក់ប៉ាគួរពិគ្រោះជាមួយគ្រូពេទ្យសិន។
៦. លាបគ្រីម Hydrocortisone
យើងក៏អាចលាបគ្រីម Hydrocortisone ពីរបីដងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកដែរ ប៉ុន្តែយើងមិនអាចលាបគ្រីមនេះឱ្យអាអូនដែលមានអាយុក្រោម ២ ឆ្នាំទេ។ ជាងនេះទៅទៀត យើងក៏មិនអាចលាបគ្រីមនេះលើប្រដាប់ភេទ និងគូទក្មេងដែលមានអាយុក្រោម ១២ ឆ្នាំដែរ។
អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចកើតឡើងវិញ ប្រសិនយើងស្លៀកសម្លៀកបំពាក់មុជទឹកសមុទ្រដែលមិនបានត្រាំជាមួយទឹកខ្មេះ ឬអាល់កុលដើម្បីកម្ចាត់ខ្ញែរសមុទ្រដែលតោងជាប់សម្លៀកបំពាក់ មុនពេលបោកសម្អាតជាមួយនឹងសាប៊ូបោកខោអាវ។ ប្រសិនបើយើងមានអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រធ្ងន់ធ្ងរ យើងគួរបោះចោលឈុតងូតទឹកនោះតែម្តង។
អត្ថបទគួរអាន៖
ចំណុចសំខាន់
ដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រ យើងអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖
- កុំជូត ឬអេះស្បែក
- ងូតទឹក
- លាបទឹកខ្មេះ ឬអាល់កុល
- ស្អំទឹកកក
- ញុំាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (ថ្នាំអាលែកហ្ស៊ី)
- លាបគ្រីម Hydrocortisone