backup og meta

តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 08, 2022

    តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង

    ខ្លាញ់កកក្រោមស្បែកភ្លៅធ្វើឱ្យស្បែកភ្លៅយើងមើលទៅរដិបរដុបមិនស្រលូនស្អាត ជាពិសេស​ពេល​ស្លៀកពាក់ខ្លីៗ។ ហេតុអ្វីបានជាមានខ្លាញ់​កក​ក្រោមស្បែកភ្លៅ? ហើយយើងអាច​កម្ចាត់​បាន​ដោយ​វិធីណាខ្លះ?

    ជាទូទៅខ្លាញ់កកក្រោមស្បែកភ្លៅកើតឡើងដោយសារ៖

  • កង្វះការហាត់ប្រាណ
  • ការប្រែប្រួលអ័រម៉ូន
  • របបអាហារ
  • ការឡើងទម្ងន់
  • អាយុច្រើន
  • ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖

    ១. ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ

    ការ​ខាត់ស្បែកជាមួយកាហ្វេអាចជួយជំរុញ​ចលនា​ឈាម​រត់នៅភ្លៅ បន្តឹង​​ស្បែកភ្លៅ និង​កម្ចាត់​កោសិកា​ស្បែកងាប់ៗចេញពីស្បែកភ្លៅ។

    យើងអាចលាយម្សៅកាហ្វេ មួយភាគបួនពែង ជាមួយ​ស្ករ​ត្នោត ៣ ស្លាបព្រាបាយ និងប្រេងដូងរលាយ ២ ស្លាបព្រាបាយ (អាចជំនួសដោយប្រេងអូលីវសុទ្ធ) ឱ្យសព្វចូលគ្នា រួចយកមកម៉ាស្សាលើស្បែកភ្លៅកន្លែងដែលមានខ្លាញ់កកក្រោមស្បែក ៤ ទៅ ៥ នាទី បន្ទាប់មកលាងសម្អាតចេញ។ យើងអាចខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ២ ដង​ក្នុង​មួយ​សប្តាហ៍។

    ២. ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម

    ទឹកខ្មេះមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុរ៉ែ និងកាល់ស្យូម​ដែលជាសមាសធាតុ​អាចជួយ​បន្ថយ​អាការៈខ្លាញ់កកក្រោមស្បែក បណ្តេញជាតិ​ពុល​ចេញពីស្បែក និងគ្រប់គ្រងការ​ចាល់​ជាតិ​ទឹក​នៅ​ជុំវិញភ្លៅ។

    យើងអាចលាយទឹកខ្មេះផ្លែប៉ោម ១ ភាគ ជាមួយទឹក ២ ភាគ និងទឹកឃ្មុំពីរបីដំណក់ឱ្យសព្វចូលគ្នា រួចម៉ាស្សាល្បាយនេះលើស្បែកភ្លៅដែលមានខ្លាញ់កកក្រោមស្បែក ទុកចោល ៣០ នាទី​ បន្ទាប់​មក​លាង​សម្អាត​​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុង​មួយថ្ងៃរហូតដល់​​ទទួល​បាន​លទ្ធផល។

    ៣. ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង

    ការម៉ាស្សាប្រេងដូងពីរបីដំណក់លើស្បែកភ្លៅជាប្រចាំ ក្រោយពេលងូតទឹក​ហើយ​ដើម្បីផ្តល់​សំណើម​ដល់​ស្បែក​ភ្លៅអាចជួយកម្ចាត់ខ្លាញ់កកក្រោម​ស្បែក ជួយឱ្យស្បែកភ្លៅទន់ និងរលោងជាងមុន ព្រោះ​ប្រេងដូង​មានជាតិប្រេង អាចប្រឆាំង​នឹង​មេរោគផ្សិត និង​​បាក់តេរីបាន។

    ប្រេងដូង

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. ញុំាទឹកឱ្យបានគ្រប់គ្រាន់

    ខ្លាញ់កកក្រោមស្បែកបណ្តាលមកពីការផ្តុំជាតិពុល និងខ្លាញ់នៅក្នុងស្បែក។ ការញុំាទឹក ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃអាចជួយណ្តេញជាតិពុលចេញពីរាងកាយ ជួយឱ្យស្បែកយើង​ភ្លឺថ្លា​និង​មាន​សុខភាព​ល្អ។

    ៥. ញុំារបបអាហារល្អ

    ការញុំារបបអាហារល្អអាចជួយឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យអ័រម៉ូនមានតុល្យភាព។ យើង​គួរ​កាត់​បន្ថយការញុំាគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន អាហារកែច្នៃ កាបូអ៊ីដ្រាត អាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ រួមទាំងចៀសវាងការជក់បារី។ លើសពីនេះទៅទៀត យើងគួរញុំាបន្លែ ផ្លែឈើ​ស្រស់ គ្រាប់ធញ្ញជាតិ អាហារ​សម្បូរជាតិសរសៃ និងត្រីឱ្យបានច្រើន។

    ៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣

    អាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣ ដូចជាត្រីសាល់ម៉ុន គ្រាប់ឈៀ គ្រាប់វាល់ណាត់ សណ្តែក​សៀង​ជាដើមអាចជួយពង្រឹងប្រព័ន្ធភាពសុំា ជួយឱ្យស្បែករលោង និងអាចកាត់បន្ថយ​ខ្លាញ់​កក​ក្រោម​ស្បែក។

    ៧. ហាត់ប្រាណ

    ការហាត់ប្រាណដូចជា យូហ្កា ហែលទឹក ដើរ ជិះកង់ ឡើងជណ្តើរ និងរាំជាដើម​ឱ្យបាន​ទៀងទាត់​អាចជួយជំរុញការរំលាយអាហារ បន្តឹងស្បែកភ្លៅ កម្ចាត់ជាតិខ្លាញ់នៅក្រោមស្បែក ជំរុញ​ចលនា​ឈាមរត់នៅជើង និងអាចជួយយើងសម្រក់ទម្ងន់ទៀតផង។

    ខ្លាញ់កកក្រោមស្បែកភ្លៅអាចបាត់ទៅវិញបន្តិចម្តងៗ ប្រសិនបើយើង​កែ​ប្រែរបៀបរស់នៅ របប​អាហារ ម៉ាស្សា ឬខាត់ស្បែកឱ្យបានទៀងទាត់ និងសម្រកទម្ងន់។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    វិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖
    • ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ
    • ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម
    • ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង
    • ញុំាទឹកឱ្យបានគ្រប់គ្រាន់
    • ញុំារបបអាហារល្អ
    • ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣
    • ហាត់ប្រាណ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម