home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ជ្រុះ​សក់​​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​​សម្រាប់​ប្រុស​ៗ​គ្នា​យើង​។ ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​ចង់​មើល​ទៅ​ចាស់​ជាង​វ័យ​ដោយ​សារ​តែ​​ក្បាល​ទំពែក​ ឬ​ឆក​ឡើយ​។ ជាក់​ស្ដែង​ មាន​កត្តា​មួយ​ចំនួន​ដែល​​នៅ​ពី​ក្រោយ​ការ​ជ្រុះ​សក់​​នេះ​មាន​ដូចជា​របប​អាហារ​ ការ​ប្រើប្រាស់​ថ្នាំ ស្រ្តេស ជាតិ​ពុល​ និង​ហ្សែន​ជា​ដើម។​ យ៉ាង​ណា​មិញ ដើម្បី​កាត់​បន្ថយ​ និង​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​ គ្នា​យើង​គប្បី​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។

១. ជៀសវាង​ការ​​ជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​

ការ​ជក់​បារី​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ហូរ​ទៅ​កាន់​ស្បែក​ក្បាល​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សក់​របស់​យើង​ដុះ​តិច​ជាង​មុន​។ រី​ឯ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ​អាច​បង្ក​ជា​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ហើយ​ក៏​ធ្វើ​ឲ្យ​ឫស​សក់​របស់​យើង​ស្ងួត និង​ស្ដើង​ជាង​​មុន​ផង​ដែរ​។

២. ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម

ជាមួយ​គ្នា​នេះ​ដែរ សរសៃ​សក់​របស់​យើង​មាន​សភាព​​ទន់ខ្សោយ​ នៅ​ពេល​សើម​។ ដូច​នេះ ចូរ​ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម​។ មួយ​វិញ​ទៀត​ ការ​សិត​សក់​ញឹកញាប់​ពេក​ក៏​អាច​បង្ក​របួស​ដល់​សរសៃ​សក់​ និង​បង្កើន​ការ​​ជ្រុះ​​សក់​ដូច​គ្នា​។

៣. គ្រប់គ្រង​ស្រ្តេស​

ស្រ្តេស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​យើង​ងាយ​​ជ្រុះ​សក់​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា ឬ​អាន​សៀវភៅ​។​

៤. ជៀសវាង​ផ្លុំ​ កៀប​ ឬ​លាប​ពណ៌​សក់​ញឹកញាប់​

ការ​ផ្លុំ​ និង​កៀប​សក់​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​សក់​ចុះ​ខ្សោយ​ ដែល​នាំ​ឲ្យ​សរសៃ​សក់​ផុយ​ស្រួយ​ និង​ងាយ​ជ្រុះ​។ ដូច​គ្នា​នេះ​ដែរ បើ​យើង​លាប​ពណ៌​សក់​ញឹកញាប់ និង​ព្យាបាល​សក់​ដោយ​ប្រើ​សារធាតុ​គីមី​ ក៏​​អាច​ធ្វើ​ឲ្យ​សុខភាព​សក់​​ខ្សោយ​ដែរ​។

៥. ការពារ​ស្បែក​ក្បាល​ពី​បញ្ហា​ញើស​

ប្រុស​ៗ​ដែល​មាន​សក់ឡើង​​ប្រេង តែង​កើត​មាន​អង្គែ​នៅ​រដូវ​ក្ដៅ ដោយ​សារ​តែ​កត្តា​ញើស​។ ចូរ​ប្រើ​សាប៊ូ​កក់​សក់​ដែល​​មិន​មាន​ជាតិ​កាត់ស្រាល​ល្មម​ ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​pH​របស់​ស្បែក​ក្បាល​ និង​កាត់​បន្ថយ​ការ​ជ្រុះ​សក់​។ លើស​ពី​នេះ​ គ្នា​យើង​គួរ​ប្រើ​​កន្សែង​បង់​ក ឬ​កំណាត់​ទ្រាប់​ក្បាល​ នៅ​ពេល​ពាក់​​មួក​សុវត្ថិភាព​​អំឡុង​ពេល​​រដូវ​ក្ដៅ ពីព្រោះ​តែ​ញើស​អាច​​កកកុញ​នៅ​ក្នុង​រន្ធ​ញើស​ ដែល​​ធ្វើ​ឲ្យ​ឫស​សក់​ចុះ​ខ្សោយ​ និង​ជ្រុះ​សក់។

ក្បាលទំពែក

៦. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​

កង្វះ​ជាតិ​ទឹក​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សក់​របស់​ប្រុស​ៗ​យើង​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន។​ ហេតុ​នេះ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត