អ្នកជំនាញបញ្ហាជ្រុះសក់ មកពីប្រទេសអង់គ្លេស វេជ្ជបណ្ឌិត Bashar Bizrah បង្ហើបឲ្យដឹងថា កត្តាធ្វើឲ្យជ្រុះសក់ មានពីរ ទីមួយ មកពីហ្សែនពីកំណើត និងទីពីរ បណ្តាលមកពីការធ្វេសប្រហែសបណ្តោយឲ្យស្បែកក្បាលគ្មានសុខភាពល្អ។ យ៉ាងណា ចំណុចទីពីរ អាចចៀសវាង និងបង្ការបាន តាមរយៈផ្លែឈើ ៥មុខ មានដូចជា៖
១- ល្ហុង
លោកវេជ្ជបណ្ឌិតបាននិយាយថា ល្ហុងមានសារធាតុ សរសៃទឹកប្រូតេអ៊ីន កូឡេជេន ជំនួយទៅដល់ ស្រទាប់ស្បែកក្បាលឲ្យរឹងមាំ និងមានសុខភាពល្អ។ ហើយផ្លែល្ហុង ក៏មានរសជាតិឈ្ងុយឆ្ងាញ់ សម្បូរទៅដោយជាតិវីតាមីន C ជាប្រភពបង្កើតសារធាតុកូឡាជេននេះឯង។
២- ម្នាស់
ម្នាស់ មិនត្រឹមតែសម្បូរជាតិវីតាមីនល្អៗដូចជា វីតាមីន C, B6 ជាតិម៉ង់ហ្គាណែហ្ សប៉ុណ្ណោះទេ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សារធាតុប្រឆាំងអុកស៊ីតកម្ម មានដូចជា អាស៊ីត Flavonoids និង Phenolic ដែលសុទ្ធតែអាចរារាំងរ៉ាឌីកាល់សេរី មិនឲ្យបំផ្លាញឬសសក់។
៣- ផ្លែប៉ែស
ផ្លែប៉ែស មិនសូវសម្បូរច្រើនឡើយ ប៉ុន្តែសម្រាប់ផ្លែឈើប្រភេទនេះ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជួយផ្តល់សំណើមទៅស្បែកក្បាលបានយ៉ាងល្អ ជាពិសេស អាចពង្រាវធ្វើជាឱសថ រួចលាបលើស្បែកក្បាលបានទៀតផង។
៤- ផ្លែគីវី
ផ្លែគីវី សម្បូរទៅដោយ ប្រភពវីតាមីនល្អៗ ដូចជា វីតាមីន A, E និងវីតាមីន K រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា Betacarotene ជាតិ Lutein និង Xanthin ជាពិសេសនោះ ជាតិទង់ដែង អាចជួយឲ្យសក់រក្សាពណ៌ធម្មជាតិ (ខ្មៅ) បានល្អ និងរារាំងមិនឲ្យស្កូវមុនអាយុទៀតផង។
អត្ថបទពាក់ព័ន្ធ៖
៥- ប៉ោម
[embed-health-tool-due-date]