backup og meta

បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ

    បញ្ហាសរសៃសក់ គឺអាច​ធ្វើ់ឲ្យ​សក់ជ្រុះ​ក្នុង​ចំនួន​ច្រើន និង​អាចធ្វើឲ្យមានស្នាមនៅ​លើស្បែក​ក្បាល​ផង។ អ្នក​ជួប​បញ្ហា​ជ្រុះសក់ជាច្រើន​បាន​លើកឡើងថា​ការជ្រុះសក់​បានជួប​បញ្ហាប្រែប្រួល​ស្បែក​ក្បាល​ដូចជា​ឡើង​ក្រហម មានស្នាមពកៗ ស្ងួត រមាស់ និង​មាន​ការឈឺចាប់​ ជាដើម។

    បញ្ហា​សរសៃ​សក់​ឧស្សាហ៍​ជួប​ប្រទះ​

    បញ្ហា​សរសៃសក់​ដែល​ជួប​ញឹកញាប់​ជាង​គេ​គឺ​ជំងឺ​ជ្រុះ​សក់(ហៅ​ថា​ទំពែក)និង​ជំងឺ​ជ្រុះ​សក់​ដុំ​ៗ​តាម​កន្លែង។ ជំងឺ​ដទៃ​ទៀត​មាន​ដូចជា scalp psoriasis seborrhoeic dermatitis និងការ​ក​រោគ​ដោយ​សារ​ផ្សិត (កម​រមាស់)។

    ជំងឺ​ជ្រុះ​សក់​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បម្រែបម្រួល​អ័រម៉ូន​តេតូស្តេរ៉ូន​ និង​បញ្ហា​តំណ​ពូជ។ ចំពោះ​ស្រីៗ​កើត​ឡើង​ពេល​មាន​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អង់ដ្រូសែន ​និង​ក្នុង​​ពេល​​មាន​​បញ្ហា​គីស​ក្នុង​ក្រពេញ​អូវែ​ច្រើន។ ជំងឺ​មុន ការ​ដុះ​រោម​លើ​ផ្ទៃ​មុខ​ច្រើន និង​រដូវ​មក​មិន​ទៀង​ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់​នេះ​ផង​ដែរ។

    ជំងឺ​ជ្រុះ​សក់​ដុំ​ៗ​វិញ​គឺ​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួនឯង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តំណ​ពូជ​ដែល​មាន​យ៉ាង​តិច​ក៏​២០​%​​ដែរ​ចំពោះ​សមាជិក​គ្រួសារ​ដែល​ជួប​បញ្ហា​នេះ។ បញ្ហាជ្រុះសក់​​ក៏​ជាប់​ទាក់​ទង​ជាមួយ​ជំងឺ​ផ្សេង​ទៀត​ដូចជា​វិបត្តិ​ទីរ៉ូអ៊ីត​ ជំងឺ​លុយពុស ​និង​ឃ្លង់​ល្ពៅ​ផង​ដែរ។

    វិធី​សម្រាប់​ព្យាបាល​វិបត្តិ​សរសៃ​សក់

    សូលុយស្យុង​ Minoxidil ឬ​ហ្វូម​គឺ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​សរសៃ​សក់​ជ្រុះ​នេះឯង។ បុរស​ភាគ​ច្រើន​ជ្រើសរើស​យក​ថ្នាំ​លេប​finasteride ចំណែក​ស្ត្រី​វិញ​​គិត​ថា​ការ​ប្រើប្រាស់​ថ្នាំ​អាច​បង្អាក់​ដំណើរ​ការ​អ័រម៉ូន​ឌីអ៊ីដ្រូតេតូស្តេរ៉ូន​ដូចជា​ថ្នាំ​គ្រាប់​spironolactoneនិង ​cyproterone acetae ជា​ដើម។

    អ្នកមាន​បញ្ហាជ្រុះសក់​​ត្រូវ​ជៀសវាង​​ប៉ះនឹងកម្ដៅ​ថ្ងៃ​។ យើង​​អាច​ប្រើ​ប្រាស់​សក់​ពាក់ ​ឬ​មួក​ និង​លាប​ក្រែម​ការពារ​កំដៅ​ថ្ងៃ​បាន។ ម្យ៉ាង​វិញ​ទៀត​យើង​​អាច​ធ្វើ​ការ​វះកាត់​ស្បែក​ក្បាល​ និង​បណ្ដុះ​ឫស​សក់​បាន​ ដូចជាវះកាត់​បណ្ដុះ​ និង​ដក​ឬស​សក់។ វិធី​ព្យាបាល​ផ្សេង​ទៀត​ដូច​ជា​បាញ់​កាំ​រស្មី ​ឬ​ស្អំ​ដោយ​ជាតិ​ផ្លា​ស្មា​​ជា​ដើម ប៉ុន្តែ​ផល​នៃ​ការ​ទទួល​យក​ជម្រើស​ទាំង​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ការ​ប្រើ​ប្រាស់​សក់​ក្លែង​ក្លាយ​ ឬ​វត្ថុ​បិទបាំង​គឺ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សម្រស់​របស់​យើង។

    នៅ​ពេល​ដែល​ព្យាបាល​សក់​ជ្រុះ ឲ្យ​ដុះ​ៗ​វិញ​​ក្រែម​​ស្តេរ៉ូអ៊ីត​​ត្រូវ​​យក​មក​ប្រើ​យ៉ាង​ញឹកញាប់។ ការ​ចាក់​ក៏​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ដែរ។ ប្រសិន​បើ​អ្នក​ជំងឺ​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ការ​ប្រើប្រាស់​ថ្នាំ​លេប​ដ៏​ល្អ​នោះ​គឺ​steroid methotrexate sulfasalazine​cyclosporineនិងazathioprineជាដើម។ ការ​ប្រើ​ថ្នាំ​លាប​ក៏​អាច​ជួយ​ឲ្យ​សក់​ដុះ​បាន​មួយ​កម្រិត​ដែរ។ ជម្រើស​ក្នុង​ការ​ព្យាបាល​ផ្សេង​ទៀត​​​​​​​​​​​​​​​​​មាន​ដូចជា​ការ​ប្រើ​ប្រាស់​ dibutyl​ester​[SADBE]​ឬ​diphenulcyclopropenone[DPCP] ​ការ​ចាក់​ផ្លា​ស្មា​ និង​ការ​ព្យាបាល​បាល​តាម​គីមី។

    អត្ថបទពាក់ព័ន្ធ៖

    ការ​ថែ​រក្សា​សរសៃ​សក់

    ដលម្បីកាត់​បន្ថយ​សក់​ជ្រុះ​គឺ​ត្រូវរួមផ្សំ​ជា​មួយ​​នឹង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់យើង​មាន​ដូច​ជា​ការ​ញ៉ាំ​អាហារ​​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ថែរក្សា​ទម្ងន់ កាត់​បន្ថយ​ស្ត្រេស ឈប់​ជក់​បារី​ និង​បន្ថយ​ការ​ប្រឈម​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ជា​ដើម។

    សរសៃ​សក់​គឺ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ដូច​ជា​មិន​ត្រូវ​សិត​សក់​ខ្លាំង​ៗ​​ពេល​សក់​​សើម​​ជា​ដើម។ បើ​សក់​ជំពាក់​ត្រូវ​ប្រើ​ក្រាស​សិត​ថ្នម​ៗ ​និង​ប្រើ​ម្រាម​ដៃ​ជំនួយ។ យើងក៏ត្រូវ​បន្ថយ​ការ​​អប់​សក់ អ៊ុត​រួញ​ និង​ប្រដាប់​ផ្លុំ​សក់ ​និង​ជាតិ​គីមី​ផ្សេង​ទៀត​។

    គ្រូពេទ្យ​ងាយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ជ្រុះ​សក់​នេះ​ណាស់​ដោយ​គ្រាន់​តែ​ពិនិត្យ​ស្បែក​ក្បាល​តែ​ប៉ុណ្ណោះ​ដោយ​​មើល​ពី​កម្រិត​នៃ​ការ​ជ្រុះ​សក់​ មើល​ស្បែក​ក្បាល​ ​សក់ ​និង​តំបន់​ដែល​ប៉ះពាល់​ដោយ​ប្រើ ​microscope។ ប្រសិន​បើ​ករណី​មិន​អាច​កំណត់​រោគ​វិនិច្ឆ័យ​បាន​ក្រោយ​ពេល​ពិនិត្យ​គ្រូពេទ្យ​នឹង​ស្នើ​ឲ្យ​ធ្វើ​ការ​ច្រឹប​សាច់​យក​ទៅ​វិភាគ។

    ដើម្បី​ប្រាកដ​ថា​គ្មាន​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ទេ​ តេស្ត​ឈាម​គឺ​ជា​វិធី​ដែល​ល្អ​បំផុត។ ដោយ​សារ​តែ​បញ្ហា​សក់​ជ្រុះ​គឺ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មូលហេតុ​ផ្សេងៗគ្នា​ ការ​ជ្រើសរើស​​គ្រូពេទ្យ​គឺ​សំខាន់​បំផុត​ដើម្បី​ទទួល​យក​ការ​ព្យាបាល​ដែល​សមស្រប។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម