backup og meta

ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ គ្នាយើងត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ

ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ គ្នាយើងត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ

​គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ វីតាមីនល្អខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ គ្រាន់​តែ​ថា គ្រប់​ប្រភេទ​វីតា​មីន គឺ​មាន​នា​ទី​ទ្រទ្រង់​រាង​កាយ​ផ្សេងៗ​គ្នា។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​វីតាមីន​ល្អៗ​ប៉ុន្មានប្រភេទ មាន​តួ​នាទី​ការពារ​ស្បែក​យើង​ឲ្យ​នៅ​ស្រស់​ស្អាត ពិសេស​ខែ​ក្តៅ​ខ្លាំង​បែប​នេះ បើ​ទទួល​បាន​វីតាមីន​ជំនួយ​ស្បែក​ច្រើន ក៏​ល្អ​ម្យ៉ាង​ដែរ។

១- វីតាមីន A

ប្រភព​វីតាមីន A មាន​នៅ​ក្នុង ការ៉ុត ដំឡូង​ផ្អែម បន្លែ​បៃតង និង​ស៊ុត។ សារធាតុ Retinoids ក៏ជាប្រភព​វីតាមីន A ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ក្រែម និងសេរ៉ូម ប្រើប្រាស់​ជំនួយស្បែក។ ការសិក្សា​ជាច្រើន គាំទ្រ​ចំពោះ​ផលប្រយោជន៍​សារធាតុ Retinoids សម្រាប់​សុខភាព​ស្បែក ព្រោះ​វា​អាច​បង្កើន​កោសិកា​កកើតឡើងវិញ កម្ចាត់​មុន ​កាត់បន្ថយ​ភាព​ចាស់ ជួយ​ថែរក្សា​ស្បែក ពី​កម្ដៅព្រះអាទិត្យ​បាន​យ៉ាង​ល្អ។

២- ​វីតាមីន B-complex

វីតាមីន B-complex មាន​នៅ​ក្នុង​ថ្នាំគ្រាប់ អាច​ជួយ​រាងកាយផលិត​កោសិកាស្បែក​ថ្មី។ ការសិក្សា​ជាច្រើន រកឃើញ​ថា វីតាមីន​នេះ មានប្រសិទ្ធភាព​បំផុត នៅពេល​ប្រើប្រាស់​វា​ដោយផ្ទាល់​ទៅ​លើ​ស្បែក។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៣- វីតាមីន C

វីតាមីន C ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មានន័យថា ​វារារាំង​ការ​បង្ក​បញ្ហា​លើ​ស្បែក​​ដោយ​អុកស៊ីតកម្ម។ ការសិក្សារកឃើញ​ថា ពេល​កោសិកា​ស្បែក​រង​ការ​បំផ្លាញ​ពី​​អុកស៊ីតកម្ម នឹង​ធ្វើ​ឲ្យ​យើង​ឆាប់ចាស់។ គ្រាប់ថ្នាំ​វីតាមីន C អាច​ជួយ​សុខភាព​ស្បែក និង​កាត់​បន្ថយ​ភាព​ចាស់ ហើយ​ញ៉ាំ​វីតាមីនប្រភេទ​នេះ​ច្រើន គ្មាន​​គ្រោះថ្នាក់​នោះដែរ។ វីតាមីន C ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា និង​មើលទៅ​កាន់តែ​ក្មេង ខណៈស៊ីរ៉ូមវីតាមីន C ជំរុញ​ការ​ផលិត​ខូឡាជែន និង​ប្រឆាំង​ផលប៉ះពាល់​ពី​ព្រះអាទិត្យ។ វីតាមីន C មាន​ក្នុង​ផ្លែក្រូច បន្លែ​ប្រូខូលី និង​ផ្កាខាត់ណា។

[embed-health-tool-ovulation]

៤- វីតាមីន D

វីតាមីន D គាំទ្រ​ដល់មេតាបូលីស​កោសិកា​ស្បែក ជួយ​កំណើន​ស្បែក និង​ជួសជុស​ស្បែក។ កម្រិត​មិន​សមស្រប នៃ​វីតាមីន D អាច​បង្កើត​ឲ្យ​មាន​បញ្ហា​ស្បែក។ វីតាមីន D សម្បូរ​នៅ​ក្នុង​ទឹកដោះគោ គ្រាប់ធញ្ញជាតិ ត្រីធូណា ត្រីសាល់ម៉ុន និង​ត្រីដាវ។ វីតាមីន​ប្រភេទ​នេះ ជួយ​ដល់​ព្យាបាល​ករណី​រលាក​ស្បែក​ទៀត​ផង។

អត្ថបទគួរអាន៖

៥- វីតាមីន E

ដូច​គ្នា​នឹង​វីតាមីន C វីតាមីន E ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម កាត់បន្ថយ​ភាពចាស់ មាននៅ​ក្នុង​គ្រាប់ធញ្ញជាតិ ស្ពែ​ពុយឡេង ផ្លែ​ស្វាយ និង​ពោត។ ផលិតផល​ថែរក្សា​សុខភាព​ភាគច្រើន មាន​សារធាតុ​វីតាមីន E ព្រោះ​វា​អាចជួយ​ព្យាបាល​របួស និង​ព្យាបាល​មុន​ផងដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

List of the best vitamins for skin

https://www.medicalnewstoday.com/articles/324943.php

Best Vitamins For Healthy Skin: Top 5 Supplements Most Recommended By Experts

https://studyfinds.org/best-vitamins-for-skin/

B Vitamins: Your Secret to Good Skin Health

https://www.tricitymed.org/2018/08/b-vitamins-secret-good-skin-health/

កំណែ​ប្រែបច្ចុប្បន្ន

03/04/2024

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?

អាកាសធាតុម្ដងក្ដៅ ម្តងត្រជាក់ អាចប៉ះពាល់វដ្តរដូវស្រីៗអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 03

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម