និយមន័យ
១- អ្វីជាជំងឺលើសអាស៊ីដអ៊ុយរិកក្នុងឈាម?
ជំងឺអាស៊ីដអ៊ុយរិកក្នុងឈាម សំដៅលើករណីលើសអាស៊ីដអ៊ុយរិកនៅក្នុងឈាម ខណៈអាស៊ីដអ៊ុយរិកផលិតឡើង នៅពេលរាងកាយចាប់ផ្តើមបំបែកពពួកពូរីន ដែលជាសារធាតុអរកានិក មាននៅក្នុងអាហារមួយចំនួន។ ពេលអាស៊ីដនេះផលិតឡើង វានឹងស្ថិតនៅក្នុងឈាម ហើយត្រូវចម្រោះចេញពីរាងកាយតាមរយៈតម្រងនោម និងទឹកនោម។
២- កើតមានញឹកញាប់ដែរទេ?
១នាក់ ក្នុងចំណោមមនុស្ស ៥នាក់ មានកម្រិតអាស៊ីដអ៊ុយរិកខ្ពស់។ គួរពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាលើសជាតិអាស៊ីដអ៊ុយរិកក្នុងឈាមមានអ្វីខ្លះ?
ប្រហែល ១/៣ គ្នាយើងមានជំងឺនេះ មិនប្រទះរោគសញ្ញាអ្វីនោះទេ។ ហើយទោះបី បញ្ហានេះមិនមែនជាជំងឺក៏ពិតមែន ប៉ុន្តែពេលកើតឡើងយូរអង្វែង អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរដូជា៖
– ជំងឺអាស៊ីដក្នុងសន្លាក់ (Gout)៖ ពេលខ្លះ ហៅថាជំងឺ Gouty Arthritis ២០% ក្នុងចំណោមអ្នកមានបញ្ហាលើសអាស៊ីដអ៊ុយរិក កើតជំងឺនេះ។ ការធ្លាក់ចុះអាស៊ីដអ៊ុយរិកភ្លាមៗ អាចធ្វើឲ្យកើតជំងឺអាស៊ីដក្នុងសន្លាក់ លេចឡើងគ្រប់ពេលវេលា។ គ្នាយើងមានជំងឺរ៉ាំរ៉ៃ អាចធ្វើទុក្ខច្រើនដង ក្នុងរយៈពេលខ្លី ប៉ះពាល់សន្លាក់មួយចំនួន ប៉ុន្តែដំណាក់កាលដំបូងច្រើនកើតញឹកញាប់បំផុត នៅម្រាមមេជើង ជើង កជើង ជង្គង់ និងកែងដៃ ភាគច្រើនធ្វើទុកនៅពេលយប់ ធ្វើទុក្ខម្តងៗចន្លោះពី ១២-១៤ ម៉ោង។ យ៉ាងនាស ទោះបីមិនបានព្យាបាល តែផលរំខានទាំងនេះ នឹងធូរស្រាលក្នុងរយៈពេល ២សប្តាហ៍ ខណៈរោគសញ្ញាមានដូចជា៖
- ឈឺសន្លាក់ធ្ងន់ធ្ងរ
- គាំងសន្លាក់
- សន្លាក់រងផលប៉ះពាល់ពិបាកកម្រើក
- ក្រហម និងហើម
- ខូចរូបរាងសន្លាក់
– ជំងឺពកសន្លាក់ឆ្លឹង (Tophaceous gout)៖ ពេលអាស៊ីដអ៊ុយរិកខ្ពស់ក្នុងឈាមយូរឆ្នាំ អាចបង្កជាកំពកឆ្អឹងហៅថា Tophi។ ដុំរឹងទាំងនោះ រកឃើញនៅក្រោមស្បែកជុំវិញសន្លាក់ ហើយកន្លែងកំណោងខ្ពស់របស់ស្លឹកត្រចៀក។ Tophi ធ្វើឲ្យសន្លាក់ឈឺកាន់តែខ្លាំង និងបំផ្លាញសន្លាក់ ឬគាបសរសៃប្រសាទ អាចមើលឃើញដោយភ្នែកទទេ ។
– ក្រួសក្នុងតម្រងនោម៖ អាស៊ីដអ៊ុយរិក គ្រីស្តាល់ អាចបង្កើតជាជំងឺក្រួសក្នុងតម្រងនោម។ ជាញឹកញាប់ ក្រួសតូចៗអាចជ្រុះតាមទឹកនោម ប៉ុន្តែពេលក្រួសរីកធំឡើង មិនអាចជ្រុះចេញ នាំឲ្យស្ទះបំពង់នោម ខណៈរោគសញ្ញាជំងឺក្រួសក្នុងតម្រងនោម មានដូចជា៖
- ឈឺចង្កេះសងខាង ពោះ ឬក្រលៀន
- ចង្អោរ
- ចង់នោម
- នោមឈឺ
- ពិបាកនោម
- នោមឈាម
- ទឹកនោមស្អុយ
បើមានការបង្ករោគក្នុងតម្រងនោម យើងអាចក្តៅខ្លួន ព្រឺរងា។ ករណីស្ទះទឹកនោម ធ្វើឲ្យមានការបង្ករោគដោយបាក់តេរី នឹងញឹកញាប់ខ្លាំង ពេលយើងមានក្រួសក្នុងតម្រងនោម ហើយអាចមានរោគសញ្ញាផ្សេងទៀត។ បើមានការព្រួយបារម្ភពីផលប៉ះពាល់ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានរោគសញ្ញាដូចខាងលើ ឬចម្ងល់ពាក់ព័ន្ធជំងឺនេះ គប្បីពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗ មានរោគសញ្ញាផ្សេងៗគ្នា គួរពិគ្រោះជាមួយគ្រូពេទ្យពីស្ថានភាពសុខភាពរបស់យើង។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្កឲ្យលើសអាស៊ីដអ៊ុយរិកក្នុងឈាម?
កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ កើតឡើងពេលតម្រងនោមមិនអាចបញ្ចេញចោលអាស៊ីដបានល្អ បណ្តាលមកពីកត្តាចំណីអាហារ លើសទម្ងន់ ជំងឺទឹកនោមផ្អែម ប្រើប្រាស់ពពួកថ្នាំ Diuretics (ថ្នាំបញ្ចុះទឹកនោម) និងញ៉ាំជាតិអាកុលច្រើន។ មូលហេតុខ្លះ បង្កដោយសាររបបអាហារមានសារធាតុពូរីនច្រើន ឬរាងកាយផលិតអាស៊ីដអ៊ុយរិកលើសកម្រិត។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- កត្តាអ្វីខ្លះធ្វើឲ្យប្រឈមបញ្ហានេះ?
កត្តាប្រឈមបង្កឲ្យលើសជាតិអាស៊ីដអ៊ុយរិកក្នុងឈាម មានដូចជា៖
– ថ្នាំ Diuretic (ថ្នាំបញ្ចុះទឹកនោម)
– ផឹកជាតិអាកុលច្រើនពេក
– កត្តាតំណពូជ
– ជំងឺអ័រម៉ូនទីរ៉ូអ៊ីតចុះទាប
– ថ្នាំកាត់បន្ថយប្រព័ន្ធភាពស៊ាំ
– ថ្នាំ Niacin ឬវីតាមីន B3
– ជំងឺធាត់
– ជំងឺ Psoriasis
– តម្រងនោមបាត់បង់សមត្ថភាពក្នុងការច្រោះអាស៊ីដ
– អាហារមានសារធាតុពូរីន ដូចជា ថ្លើម សាច់ក្តាន់ សាច់ត្រីមួយចំនួន ទឹកជ្រលក់ធ្វើពីសាច់ត្រី គ្រាប់សណ្តែកក្រៀម ផ្សិត និងអាហារផ្សេងទៀត។
– រោគសញ្ញា Tumor lysis syndrome មានការបញ្ចេញលឿននៃកោសិកាទៅក្នុងឈាម បង្កដោយកោសិកាមហារីក ឬធ្លាប់ព្យាបាលដោយថ្នាំគីមី សម្រាប់ជំងឺមហារីក។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចឲ្យធ្វើតេស្តឈាម និងតេស្តទឹកនោម ដើម្បីវាស់កម្រិតក្រេអាទីនីន បង្ហាញពីមុខងារតម្រងនោម និងកម្រិតអាស៊ីដអ៊ុយរិក។
បូមឈាមចេញពីសរសៃវ៉ែននៅដៃ នៅផ្នែកខាងក្នុងកែងដៃ ឬខ្នងដៃ។ អាស៊ីដអ៊ុយរិក អាចរកឃើញនៅក្នុងទឹកនោម ហេតុនេះគ្រូពេទ្យអាចឲ្យប្រមូលទឹកនោមអំឡុងពេល ២៤ម៉ោង ប្រសិនបើកម្រិតអាស៊ីដអ៊ុយរិកក្នុងឈាមឡើងខ្ពស់ខ្លាំង។
តេស្តទឹកនោមអាចធ្វើម្តងទៀត ក្រោយញ៉ាំអាហារមានពូរីន ដើម្បីអាចឲ្យដឹងពីមូលហេតុជាក់លាក់ដូចជា៖
– ញ៉ាំអាហារមានជាតិពូរីនច្រើន
– រាងកាយផលិតអាស៊ីដអ៊ុយរិកច្រើន
– រាងកាយមិនអាចបញ្ចេញចោលអាស៊ីដអ៊ុយរិក។
បើមានរោគសញ្ញាទាំងនេះ គ្រូពេទ្យនឹងពិនិត្យទឹកក្នុងសន្លាក់ ដោយប្រើម្ជុលតូចបូមចេញពីសន្លាក់ រួចផ្ញើទៅមន្ទីរពិសោធន៍ ពិនិត្យរកអាស៊ីដអ៊ុយរិកគ្រីស្តាល់។ វត្តមានគ្រីស្តាល់នេះ អាចបង្ហាញ យើងកើតជំងឺអាស៊ីដក្នុងសន្លាក់។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលបញ្ហាលើសអាស៊ីដអ៊ុយរិកក្នុងឈាម អាស្រ័យលើមូលហេតុជាក់ស្តែង បើគ្មានរោគសញ្ញា ក៏មិនតម្រូវព្យាបាលនោះដែរ។ មិនមានការបង្ហាញច្បាស់លាល់ ករណីប្រើប្រាស់ថ្នាំ ព្យាបាលពេលអាស៊ីដអ៊ុយរិកក្នុងឈាមមានកម្រិតទាបនោះទេ។ ប៉ុន្តែការព្យាបាល អាចនឹងធ្វើឡើងក្នុងករណីអាស៊ីដកើនឡើងខ្ពស់ ដោយសារជំងឺផ្សេងៗ តម្រូវឲ្យព្យាបាលជំងឺទាំងនោះដូចជា៖
ព្យាបាលជំងឺអាស៊ីដក្នុងសន្លាក់
– ថ្នាំប្រឆាំងរលាក NSAIDs (មិនមែនជាពពួកថ្នាំស្តេរ៉ូអ៊ីត) ជួយការពារ ឬបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺ។ ថ្នាំទាំងនោះមានដូចជា ថ្នាំ Ibuprofen (Advil, Motrin IB) ថ្នាំ Naproxen (Aleve, Naprosyn) និង Celecoxib (Celebrex)។
– ថ្នាំ Colchicine (Colcrys) ជួយការពារ ឬព្យាបាលជំងឺអាស៊ីដក្នុងសន្លាក់ ពិសេសសម្រាប់អ្នកជំងឺមិនមានប្រសិទ្ធភាពជាមួយថ្នាំ NSAIDs។
– ថ្នាំ Probenecid ជួយបន្ថយកម្រិតអាស៊ីដអ៊ុយរិក ជួយឲ្យនោមច្រើន ការពារការផលរំខានដោយជំងឺអាស៊ីដក្នុងសន្លាក់។
– ថ្នាំ Allopurinol (Zyloprim) និង Febuxostat (Uloric) ជួយការពារ និងកាត់បន្ថយអាស៊ីដអ៊ុយរិកនៅក្នុងឈាម។
វិធីព្យាបាលជំងឺពកសន្លាក់ឆ្អឹង Tophaceous gout
ដូចគ្នាជាមួយការព្យាបាលជំងឺអាស៊ីដក្នុងសន្លាក់ដែរ។ ប៉ុន្តែបើដុំពក Tophi ធំឡើងខ្លាំង រំខានការធ្វើចលនាសន្លាក់ បំផ្លាញកោសិកាជុំវិញ ឬស៊ីចូលទៅក្នុងស្បែក ចាំបាច់ត្រូវព្យាបាលដោយវះកាត់។ អំឡុងព្យាបាល ត្រូវកាត់ស្បែកយកដុំពក Tophi ចេញ។ ករណីកម្រ មានខូចសន្លាក់ គ្រូពេទ្យអាចនឹងពិចារណា វះកាត់ប្តូរសន្លាក់។
ព្យាបាលក្រួសក្នុងតម្រងនោម
បើមានគ្រួសតម្រងនោមតូចជាង ៥មីលី្លម៉ែត្រ គ្រូពេទ្យអាចណែនាំផឹកទឹកឲ្យបានច្រើន និងមិនត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ ដោយគ្មានវេជ្ជបញ្ជាទេ រហូតទាល់តែក្រួសជ្រុះអស់។
ក្រួសក្នុងតម្រងនោមមានទំហំ ៥មិលី្លម៉ែត្រ ឬធំជាង គឺមិនអាចជ្រុះដោយខ្លួនឯងឡើយ។ គ្រូពេទ្យអាចណែនាំឲ្យប្រើថ្នាំដូចជា ថ្នាំ Tamsulosin (Flomax) ដើម្បីបន្ធូរសាច់ដុំផ្លូវបង្ហូរនោម ជួយសម្រួលទម្លាក់ក្រួសចេញមកក្រៅ។
វិធីផ្សេងទៀត ដូចជា Extracorporeal show wave lithotripsy ជាវិធីព្យាបាលមានផលប៉ះពាល់តិចតួច ដោយសារការប្រើ អេកូសាស្ត្រ ឬរលកសំឡេង ពិនិត្យលើស្បែក និងកន្លែងមានក្រួស។ រលកសំឡេង និងទៅបំបែកក្រួសធំៗ ទៅជាបំណែកតូចៗ អាចជ្រុះបានតាមទឹកនោម។
ករណីក្រួសធំជាង ១០មិលី្លម៉ែត្រ ចាំបាច់ត្រូវវះកាត់ដោយប្រើម៉ាស៊ីនឆ្លុះបំពង់បង្ហួរនោម គ្រូពេទ្យនឹងដាក់ឧបករណ៍ ២មីលី្លម៉ែត្រ តាមបង្ហួរនោម ឡើងតាមប្លោកនោមទៅក្នុងបំពង់នោម ដែលតភ្ជាប់ពីតម្រងនោមទៅប្លោកនោម។
គ្រូពេទ្យអាចវះកាត់ចាប់ក្រួសចេញ បើក្រួសបែកជាបំណែក ដាក់ស្ទេន (Stent) ជួយសម្រួលលំហូរនោម បំបាត់ការឈឺចាប់ និងជួយឲ្យបំពង់បង្ហូរនោមរីកធំ ដើម្បីឲ្យងាយជ្រុះក្រួសចេញ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ប្តូររបបអាហារអាចជួយបន្ថយកម្រិតអាស៊ីដអ៊ុយរិកនៅក្នុងឈាម។ ករណីទាក់ទងជំងឺអាស៊ីដក្នុងសន្លាក់ ប្តូររបបអាហារធ្វើឲ្យកត្តាប្រឈមថយចុះ និងករណីខូចសន្លាក់មិនលឿនខ្លាំង។
បើចង់ប្តូររបបអាហារ គប្បីពិគ្រោះជាមួយគ្រូពេទ្យ ដឹងពីអាហារជាជម្រើសល្អសម្រាប់យើង។ ត្រូវចាំ អាស៊ីដអ៊ុយរិកបង្កើតនៅពេលពូរីនបំបែកនៅក្នុងរាងកាយ មាននៅក្នុងអាហារមួយចំនួនតែប៉ុណ្ណោះ ហេតុនេះចៀសវាងអាហារមួយចំនួននោះ អាចមានប្រយោជន៍។
– បន្ថយសារធាតុពូរីន ផឹកសារធាតុរាវឲ្យបានច្រើនជាពិសេសទឹក ព្រោះមានសំណើមក្នុងខ្លួន នឹងបន្ថយផលរំខានដោយជំងឺអាស៊ីដក្នុងសន្លាក់។ ជាទូទៅគ្រូពេទ្យតម្រូវឲ្យផឹកទឹក ៨ កែវ/ថ្ងៃ។
– ហាត់ប្រាណឲ្យបានទៀងទាត់និងរក្សាទម្ងន់ឲ្យបានទៀងទាត់ ហើយបើមានសំណួរ គប្បីពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]