ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ថ្នាំបន្ទាប់បន្សំ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។

ស្វែងរក ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Lisinopril (ឱសថ Lisinopril)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Lisinopril ប្រើព្យាបាលជំងឺ​អីខ្លះ? Lisinopril ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ គ្រូពេទ្យ តែងតែ​ប្រើ​ព្យាបាល​អ្នកជំងឺ​ខ្សោយ​បេះដូង​ ជួយ​ឲ្យ​អត្រា​មាន​ជីវិតខ្ពស់ ក្រោយ​គាំង​បេះដូង។ Lisinopril ​ស្ថិត​ក្នុង​ក្រុម​ថ្នាំ ACE inhibitors មានអំពើ​ជួយ​សម្រួល​សរសៃ​ឈាម​ ធ្វើឲ្យ​ចលនា​ឈាម​រត់​ ងាយ​ស្រួល​ជាង​មុន។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ត្រូវ​លេប​ថ្នាំ​នេះ​តាម​មាត់​ ជា​មួយ​អាហារ ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំពីគ្រូពេទ្យ ហើយជា​ទូទៅ លេប​មួយ​ថ្ងៃម្តង។ បើ​ប្រើថ្នាំ Lisonopril ក្នុង​ទម្រង់​ទឹក សូម​ក្រឡុក​ដប​ថ្នាំ​​មុន​នឹង​ប្រើ​ថ្នាំ​ម្ដងៗ។ ត្រូវ​ប្រុង​ប្រយ័ត្ន​វាស់​កម្រិត​ប្រើ ​ជាមួយ​ឧបករណ៍​សម្រាប់​វាស់ (ស្លាបព្រា​ថ្នាំ) តែ​ប៉ុណ្ណោះ ហាម​​វាស់​កម្រិត​ថ្នាំ​ដោយ​ប្រើ​​ស្លាបព្រា​ធម្មតា​ ព្រោះ​​អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​មិន​ត្រឹម​ត្រូវ។ កម្រិត​ប្រើ​ថ្នាំ ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល​ និងក្មេងៗ កម្រិតប្រើ​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់​។ ដើម្បី​កាត់​បន្ថយ​​ផល​រំខាន គ្រូពេទ្យ​អាច​​ណែនាំ​ឲ្យប្រើ​ថ្នាំ​នេះ​ដំបូង​ក្នុង​កម្រិត​ទាប បន្ទាប់​មក​ ​បង្កើន​បន្តិច​ម្ដងៗ ហេតុនេះ ​សូម​ធ្វើ​តាម​ការណែនាំ​​ដោយ​ប្រុង​ប្រយ័ត្ន។ សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ព្យាបាលករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល ​២-៤​ សប្តាហ៍ ​ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ពេញលេញ​ពី​ថ្នាំនេះ។ […]


ថ្នាំបន្ទាប់បន្សំ

Topical Hydrocortisone (ឱសថ​លាប Topical Hydrocortisone)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ ​Topical Hydrocortisone ព្យាបាល​ជំងឺ​​អ្វីខ្លះ? ថ្នាំ​ Topical Hydrocortisone ​​ជា​កតទីកូរអ៊ីត ដែល​អ័រម៉ូន​ម្យ៉ាង​​បង្កើត​ដោយ​ប្រទាប់អាដ្រេណាលកត​តិក្ស របស់ក្រពេញ​លើតម្រង់​នោម។ ជាទូទៅ គេ​ប្រើ​សម្រាប់​​ប្រឆាំង​ការ​រលាក​ ​ទាក់​ទង​នឹង​ជំងឺ​ស្បែក​ជា​ច្រើន​ដូច​ជា៖ – ប្រតិកម្ម​ដោយ​សារ​​សត្វ​ល្អិត​​ខាំ​ – ជំងឺ ​Prurigo nodularis (ដុំ​ពក និងរមាស់លើស្បែក) – ជំងឺ​ស្បែក​ទាក់ទង​​ប្រព័ន្ធ​ប្រសាទ – រលាក​ត្រ​ចៀក​ផ្នែក​ខាង​ក្រៅ​ – ជំងឺ​របកស្បែក (Intertrigo) – រមាស់​បណ្ដាល​មក​ពី​កន្ទបទឹក​នោម​ – ជំងឺត្រ​អក-អា​តូ​ពិច (​Atopic បញ្ហា​ស្បែក​ក្រហម​រមាស់​នៅ​គន្លាក់​ជើង) ត្រ​អក​លើ​កូន​ក្មេង​ (​Discoid) ឬ ​​​ជំងឺ Stasis (បញ្ហា​ស្បែក​បណ្ដាល​មក​ពី​ចលនា​ឈាម​ក្នុង​សរសៃ​វ៉ែន ពិសេស​នៅ​កំភួនជើង)។ – ជំងឺ​រលាក​ស្បែក​ ប្រតិកម្ម​រលាក​ដំបូង​ ប្រ​តិ​កម្ម​ផ្ទាល់​នឹង​សារ​​ធាតុ​អ្វី​មួយ​ ដូចជា​ពន្លឺ​ព្រះអាទិត្យ ឬជំងឺ​ស្បែក​ក្បាល (Seborrhoeic) ជាដើម។ ២- គេប្រើ​ថ្នាំនេះយ៉ាងម៉េច?​ – គួរ​តែ​ប្រើ​ ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ អាន​ព័ត៌មាន​លើ​ថ្នាំ​ និង​ធ្វើ​តាម​ការ​ណែនាំ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន។ – មុន​ពេល​​​ប្រើ​​​ថ្នាំ​ Topical Hydrocortisone គួរ​តែ​លាងដៃ​ឲ្យ​ស្អាត​ជា​មុន​សិន។ ៣- គួរ​រក្សា​ទុក​របៀប​ណា? កន្លែង​ដែល​ល្អ​បំផុត​ សម្រាប់​រក្សា​ទុក​ថ្នាំ​ប្រភេទ​នេះ គឺក្នុងទូ​ទឹក​កក ប៉ុន្តែ​កុំ​ទុក​កន្លែង​កក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​គុណ​ភាព​ថ្នាំ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Topical Hydrocortisone ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួសកាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ? មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ […]


ថ្នាំបន្ទាប់បន្សំ

Hydrocortisone​ (ឱសថ Hydrocortisone)

ស្វែងយល់ពីការប្រើប្រាស់១–​ថ្នាំ​ Hydrocortisone​​ ព្យាបាល​ជំងឺ​​អ្វីខ្លះ? Hydrocortisone ជា​សមាសធាតុ​មួយ (អ័រម៉ូនកតទី​កូ​អ៊ីត​) ​ផលិត​ដោយ​ក្រពេញ​លើ​តម្រង់​នោម (Adrenal gland)។ គេ​ច្រើន​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សន្លាក់ បញ្ហា​មិន​ប្រក្រតីរបស់​​ឈាម អ័រម៉ូន បញ្ហា​ស្បែក និង​ភ្នែក ដង្ហើម មហារីក ​និង​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ។ ថ្នាំនេះ ជួយ​ទៅ​​បន្ថយ​រោគសញ្ញា​ដូចជា​ការ​ឈឺ​ចាប់​ហើម​​ និង​ប្រតិកម្ម​អាលែកហ្ស៊ី។ គេ​ក៏​ប្រើ​ Hydrocortisone​ សម្រាប់​ព្យាបាល​ការ​ចុះ​ទាបកម្រិត​អ័រម៉ូន បណ្តាល​មក​ពី ជំងឺ​នៃ​ក្រពេញ​លើ​តម្រង​នោម (Adrenal gland) ដូចជា​ ជំងឺ Addison’s disease ឬ​ជំងឺ​​ចុះ​ខ្សោយ​នៃ​អា​ត្រេ​ណូ​កកត​ទិក​ (Adrenocortical Insufficiency)។ អ័រម៉ូន​កតទីកូអ៊ីត ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​ក្នុង​រាង​កាយមនុស្ស​ ជាពិសេស​លំនឹង​ជាតិ​ទឹក ​និង​អំបិល​ ក៏ដូច​ជា​​ទប់​សម្ពាធ​ឈាម​ឲ្យ​ប្រក្រតី។​ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ​​អាច​លេបជាមួយ​អាហារ​ ឬទឹក​ដោះ​គោ​ ដើម្បីកុំ​ឲ្យ​ឈឺ​ពោះ​ ត្រូវ​ធ្វើ​ទៅ​តាម​អ្វី​ដែល​គ្រូ​ពេទ្យ​ណែ​នាំ​។ ត្រូវ​លេប​ជាមួយ​ទឹក​មួយ​កែវ (ចំណុះ ២៤០ មិលី្លលីត្រ) លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​ឲ្យ​​លេប​របៀប​ផ្សេង​ទៀត។ អ្នកជំងឺ​​ត្រូវ​ធ្វើ​តាម​កាល​បរិច្ឆេទ​​ប្រើ​​​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន។ កម្រិត​ និង​រយៈពេល​ប្រើ​អាច​ផ្អែក​ទៅ​តាម​ស្ថានភាពជំងឺផ្ទាល់​។ គ្រូ​ពេទ្យ​អាច​ឲ្យ​​​ផឹក​មួយ​ថ្ងៃ​ ចន្លោះ​ពី ១-៤ ​ដង​ ឬ​​ផឹក​តែ​ម្តង​នៅ​ពេលណាមួយ។​ កុំ​​ប្រើ​​ដោយ​គ្មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​​​ ព្រោះ​​ករណីខ្លះ​អាច​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ ពេល​ឈប់​ប្រើ​ភ្លាម​ៗ។ ប្រសិន​អ្នក​ប្រើ​យូរក្នុង​កម្រិត​ខ្ពស់​​ ​អាច​លេច​ចេញរោគសញ្ញា​ប្រតិកម្ម​​ថ្នាំ​ (Withdrawal ​Symptoms) នៅពេល​យើង​​​​ឈប់​ភ្លាម​ៗ។ គ្រូពេទ្យ​អាច​ប្រាប់​អ្នកជំងឺ​​ឲ្យ​ឈប់​ប្រើ​បន្តិច​ម្តង​ៗ ដើម្បី​កុំ​ឲ្យ​មាន​សញ្ញា​ ដូច​ជា ​ខ្សោយ ចុះ​ទម្ងន់ ចង្អោរ​ ឈឺ​សាច់​ដុំ ឈឺក្បាល​ ហត់​ ឬ​វិលមុខ។ ​​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​បន្ថែម ​បើ​បញ្ហា​​​នៅ​តែ​មាន ឬកាន់​តែ​ធ្ងន់។​ ៣- រក្សា​ទុកដោយ​វិធី​ណា? កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ទុក​ថ្នាំ​​ Hydrocortisone គឺទូ​ទឹក​កក ប៉ុន្តែ​កុំ​ទុក​កន្លែង​កក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​គុណ​ភាព​ថ្នាំ។ ជាការពិត​ណាស់​ ថ្នាំនេះ​​អាច​មាន​ប្រភេទខុស​ៗ​គ្នា ដូច​​នេះ​​របៀប​ក្នុង​រក្សាទុកខុស​គ្នា​ដែរ។​ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ […]


ថ្នាំបន្ទាប់បន្សំ

Accupril (ឱសថ Accupril)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Accupril ព្យាបាលជំងឺអីខ្លះ? Accupril® ជាថ្នាំ​ក្នុង​ក្រុម​ ACE​ Inhibitor​ (Angiotensin​ converting enzyme) ។ Accupril® ​​​និយម​​ប្រើ​​​លើ​អ្នក​​ជំងឺ​លើស​សម្ពាធ​ឈាម​ និង​ខ្សោយ​បេះដូង​ ហើយក៏​អាច​ប្រើ​សម្រាប់​ជំងឺ​ផ្សេង​ៗ​ទៀត ដូចនេះយើងគួរ​សួរ​គ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវប្រើថ្នាំ Accupril® (quinapril) តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ និង​ក្រដាស​ព័ត៌មាន​ថ្នាំ មិន​ត្រូវ​ប្រើ​ខុស​ពី​កម្រិត​ថ្នាំ​ដែល​បាន​កំណត់​ទេ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​អំឡុង​ពេល​​ប្រើ​ថ្នាំនេះ។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Accupril® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Accupril® ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​ពេល​ប្រើ Accupril® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា​​ រាគ​​ ក្អួត​ ឬ​បែកញើស​ច្រើន​ខុស​ពី​ធម្មតា​​។ យើងអាច​​ខ្វះ​ជាតិ​ទឹកអំឡុង​ប្រើ​ Quinapril  ដែល​អាច​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ បម្រែបម្រួល​​អីយ៉ុង​ និង​អាច​ធ្វើ​ឲ្យ​​ខូច​តម្រង​នោម​។​ – បើ​ត្រូវ​វះ​កាត់ ​ប្រាប់​គ្រូពេទ្យ​ថា​អ្នក​កំពុង​ប្រើ​ Accupril®។ […]


ថ្នាំបន្ទាប់បន្សំ

Boric Acid (ឱសថ Boric Acid)

ស្វែងយល់ពីការប្រើប្រាស់១- អាស៊ីដបូរិក ព្យាបាលអីខ្លះ? អាស៊ីដបូរិក (Boric Acid) ជា​ថ្នាំ​ផ្សះ​ប្រភេទ​ខ្សោយ​ សម្រាប់​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​ផ្សិត​។ ក៏​អាច​ប្រើ​វា​សម្រាប់​​លាង​ភ្នែក សម្រួល​ដល់អា​ការៈ​រកាំ​ភ្នែក ឬ​បង្ហូរ​ចេញ​នូវ​សារធាតុ​ពុល​មួយ​ចំនួន​ពី​ផ្សែងពុល​ក្លររីន សារធាតុ​គីមី​ដទៃ​ទៀត​ ហើយ​វា​ក៏​អាច​ប្រើ​ព្យាបាល​ជំងឺ​ផ្សេង​ទៀតដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? – ដាក់ក្នុង​កែវ​សម្រាប់​ត្រាំ​​ភ្នែក – ប្រើ​កែវត្រាំ​ភ្នែក​ដែល​ស្អាត – ចៀស​វាង​ប៉ះ​គែម​​កែវ​ជាមួយ​ភ្នែក​ ពេល​ប្រើ​វា – ប្រើ​នៅ​ពេល​ឈ​រ​នៅ​ឡាវ៉ាបូ លាង​ដៃ​ – បង្វិល​គ្រាប់​ភ្នែក​ឲ្យ​បាន​គ្រប់​ទិស​ ដើម្បី​ឲ្យ​អាស៊ីដ​បូរិកលាង​ភ្នែក​យើង – ធ្វើ​បែប​នេះ​ចំពោះ​ភ្នែក​ម្ខាង​ទៀត – លាងភ្នែក​រួច​ ត្រូវ​ជូត​ស្បែក​ដែល​នៅ​ជុំ​វិញ​ភ្នែក​រឲ្យ​បាន​ស្ងួត ​កុំ​ឲ្យ​ប៉ះ​គ្រាប់​ភ្នែក – ចាក់​អាស៊ីដបូរិកឲ្យ​បាន​កន្លះ​កែវ ហើយ​ឱន​ក្បាល ​បន្ទាប់​មកដាក់​ភ្នែក​យើង​ក្នុង​កែវ​នោះ បន្ទាប់​មក​ងើយ​ក្បាល​ ហើយ​បើក​ភ្នែក​ – ពេល​សង្កត់​កែវ​ទៅ​ភ្នែក​​គួរ​តែ​ឱន​ទៅ​ឡាវ៉ាប៉ូ​លាង​ដៃ ហើយ​ដក​កែវ​នោះ​ចេញ​ ដោយ​ព្យាយាម​ឲ្យ​សូលុយស្យុង​ អាស៊ីដបូរិក ហូរ​ចេញ​ពី​ភ្នែក​​ចូល​ទៅ​ក្នុង​ឡាវ៉ាបូ​លាង​ដៃ​។ ៣- រក្សាទុកដោយវិធីណា? – រក្សា​ទុក​បាន​ល្អ​នៅ​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាពល្មម ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម – មិន​ត្រូវ​ទុក​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ឡើយ – ការ​រក្សា​ទុក​អាច​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ​ដែល​ផលិត ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​របស់​ផលិតផល និង​សាក​សួរ​ព័ត៌មាន​ពី​ឱសថការី​ – ទុក​ថ្នាំ​គ្រប់​ប្រភេទ​ទាំង​អស់​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​សត្វ​ចិញ្ចឹម – មិន​ត្រូវ​ចោល​អាស៊ីដបូរិក ក្នុង​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​ ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវដឹងអ្វីខ្លះមុនប្រើ? – មិន​ត្រូវ​ប្រើ​វា​ទេ បើមាន​ប្រតិកម្ម​ជាមួយ​ជាតិ​អាស៊ីដបូរិក​ – ជៀសវាង​ការ​ប្រើ បើ​អ្នក​មាន​ដំបៅ​​ចំហ​ ឬ​របួស​ស្បែក​នៅ​ជុំ​វិញ​ភ្នែក​ – មិន​ត្រូវ​ប្រើ​វា​ដោយ​គ្មាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ ព្រោះ​វា​គ្រាន់​តែ​ជា​ពពួក​អង់​ទី​ប៊ីយ៉ូ​ទិក​ខ្សោយ​ប៉ុណ្ណោះ។ ​ ៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ? ព័ត៌មាន​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​អាស៊ីដបូរិក អំឡុង​មាន​ផ្ទៃ​ពោះ […]


ថ្នាំបន្ទាប់បន្សំ

Activated Charcoal (ឱសថ​ខ្មៅ)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំខ្មៅព្យាបាលជំងឺអីខ្លះ? ជា​ទូទៅ គេ​ប្រើ​ប្រាស់​ សារធាតុ​ ឆាខូល​សកម្ម (Activated Charcoal) យើង​ហៅ​ថា ថ្នាំ​ខ្មៅ ដើម្បី​ព្យាបាល​ការ​ពុល​បន្ថយ​ខ្យល់​នៅ​ក្នុង​ពោះវៀន បន្ថយ​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល និង​ការ​ពារ​អារម្មណ៍​ធេងធោង​ក្រោយ​ស្រវឹង ក៏​ដូចជា​ព្យាបាល​បញ្ហា​ហៀរ​​ទឹក​ប្រមាត់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? គួរ​ទាក់​ទង​សុំ​ការ​ណែ​នាំ​ពីគ្រូ​ពេទ្យ​មុន​ពេល​លេប​ថ្នាំ​ប្រភេទ​នេះ។ ថ្នាំ​នេះ​ជា​​ប្រភេទ​ម្សៅ​ ហើយ​​ដើម្បី​ប្រើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព យើងត្រូ​វតែ​មាន​ការ​ប្រុង​ប្រយត្ន័​ចំពោះ​កម្រិត​​ទឹក​ ដើម្បី​លាយ​​  ​ត្រូវ​ក្រឡុក​ឲ្យ​បាន​សព្វល្អ​ មុន​ពេល​ផឹក​។ ​ត្រូវ​ផឹក​ឲ្យ​អស់​ពី​ស្លាប​ព្រា​ ឬ​កែវ​ ដោយ​សារ​កម្ទេច​ថ្នាំ​អាច​ជាប់​នៅ​បាត​កែវ ​ត្រូវ​ចាក់​ទឹក​បន្តិច​ចូល​ ក្រឡុក​ម្តង​ទៀត​ ហើយ​ផឹក​ឲ្យ​អស់​ដើម្បី​ឲ្យ​​​គ្រប់​កម្រិត​ថ្នាំ។ ៣- រក្សាទុកដោយវិធីណា? ថ្នាំខ្មៅ (Activated Charcoal) អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំខ្មៅ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវដឹងអ្វីខ្លះមុនប្រើ? – ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ ​បើ​មាន​អាលែកហ្ស៊ី​ជាមួយ​ថ្នាំ​ប្រភេទ​នេះ​ ឬ​ថ្នាំ​ដទៃ​ទៀត​។ – មនុស្ស​ចាស់​មានការ​​រំលាយ​អាហារ​យឺត​ បង្កឲ្យ​ទល់​លាមក​​​ ​បើ​ផឹក​លើស​មួយ​កម្រិត​ថ្នាំ។ ៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ? ថ្នាំ​ខ្មៅ​អាច​មាន​សុវត្ថិភាព​បើ​ប្រើ​ប្រាស់​ក្នុង​រយៈពេល​ខ្លី អំឡុង​ពេល​មាន​ផ្ទៃពោះ ឬកំពុង​បំបៅ​ដោះ​កូន​ […]


ថ្នាំបន្ទាប់បន្សំ

Griseofulvin (ឱសថ គ្រីសេអូហ្វូលវីន)

ស្វែងយល់ពីការប្រើប្រាស់១-​ ថ្នាំ Griseofulvin ​ព្យាបាលជំងឺ​​អីខ្លះ​? Griseofulvin ជា​ថ្នាំ​ប្រឆាំង​ជាមួយពពួក​​មេរោគ​​ផ្សិត​ ​​ជា​អ្នក​​ប្រយុទ្ធ​ជា​មួយ​ជំងឺ​ទាំង​ឡាយ​ណា​បង្កឡើង​ដោយ​ផ្សិត។ ថ្នាំនេះ ក៏ត្រូវ​ប្រើ​ប្រាស់​ ដើម្បី​ព្យាបាល​ការ​បង្ក​រោគ ដូច​ជា Ringworm (ផ្សិត​នៅ​តាម​ម្រាម​ជើង​ មេ​រោគ​ផ្សិត​នៅ​ចន្លោះ​កន្លៀតៗ (Jock Itch) និង​ពពួក​ផ្សិត​នៅ​លើ​ក្បាល​​ ​ក្រចក​ ឬ​នៅ​តាម​ក្រចក​ជើង។ Griseofulvin ត្រូវ​បាន​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​ ​មិន​មាន​រៀប​រាប់​នៅ​ខាង​លើ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​តាម​ក្រដាស​ណែនាំ មិន​ត្រូវ​ប្រើ​វា​តិច​ ឬ​ច្រើន​លើស​កំណត់​​​ទេ។ – មុន​ពេល​អ្នក​យក​ថ្នាំ​មក​វាល់​(ថ្នាំ​ទឹក) អ្នក​ត្រូវ​ក្រឡុក​វា​ឲ្យ​បាន​សព្វ។ យក​សឺរ៉ាំង​ដែល​មាន​ក្នុង​ដប​ថ្នាំ ឬ​ស្លាប​ព្រា​សម្រាប់​វាស់​ថ្នាំ​ យក​មក​វាល់​បរិមាណ​ថ្នាំដែល​ត្រូវ​លេប។ បើ​​មិន​មាន​ឧបករណ៍​ទាំង​នោះ​ទេ​ ត្រូវ​ទៅ​សុំ​ឱសថការី​។ – ដើម្បី​ស្រួល​ញ៉ាំ​ យើង​​អាច​កិន​ថ្នាំ​ Gris-PEG (Griseofulvin) ឲ្យ​ល្អិត​ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ស្លាប​ព្រា។ ត្រូវ​លេប​ថ្នាំ​ចូល​ម្តង​ទាំង​អស់​ ដោយ​មិន​ចាំ​បាច់​ទំពា​។ – មិន​ត្រូវ​រក្សា​ទុក​ថ្នាំ​លាយ​រួច​ហើយ​ សម្រាប់​លេប​នៅ​ថ្ងៃ​ក្រោយ​ឡើយ។ – ត្រូវ​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា។ ​ប្រហែល​ជា​ត្រូវ​ប្រើ​ ​រហូត​ដល់​ទៅ​ ២-៣ ​សប្តាហ៍ ដល់​អាការៈ​​បាន​ធូរ​ស្រាល។ ប៉ុន្តែយើងត្រូវ​ប្រើ​ថ្នាំ​រហូត​ទៅ​ដល់​រាប់​ខែ​ ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សិត​នៅ​តាម​ក្រចក។ -​ មិន​អាច​យក​ថ្នាំ​ Griseofulvin ទៅ​ព្យាបាល​ពពួក​បាក់​តេរី ឬ​វីរុស​មួយ​ចំនួន​ ដូចជា ផ្តាសាយ​ ឬ​ផ្តាសាយ​ធំ​​បាន​ឡើយ។ ករណី​​​ប្រើ​ថ្នាំ​នេះ​​​រយៈ​ពេល​យូរ​ គួរ​​ទៅ​ជួប​​​គ្រូពេទ្យ​ ហើយ​​​ពិនិត្យ​សុខភាព​ឲ្យ​បាន​ញឹក​ញាប់។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Griseofulvin ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ […]


ថ្នាំបន្ទាប់បន្សំ

Gentamicin (ឱសថ Gentamicin)

ស្វែងយល់ពីការប្រើប្រាស់១-​ ថ្នាំ​ Gentamicin ព្យាបាលជំងឺ​​អ្វីខ្លះ​? គេ​ប្រើ Gentamicin ដើម្បី​ព្យាបាល​ និង​ការពារ​ជំងឺ​បង្ក​​ដោយ​បាក់​តេរី​បាន​យ៉ាង​ច្រើន។  Gentamicin ជា​ថ្នាំ​ផ្សះ​ស្ថិត​ក្នុង​ក្រុម Aminoglycoside។ សកម្មភាពវា​គឺ​ទៅ​ទប់​កុំ​ឲ្យ​បាក់​តេរី​លូត​លាស់​បាន។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គ្រូពេទ្យ​ចាក់​ថ្នាំ Gentamicin ​ចូល​ក្នុង​សរសៃ​ឈាម ឬ​ចាក់​ក្នុង​សាច់ដុំរៀង​រាល់​ ៨ ម៉ោង​ម្តង។​ កម្រិត​​​ថ្នាំ​ខុស​គ្នា​ទៅ​តាម​ ស្ថាន​ភាព​ជំងឺ ទម្ងន់ និង​ការ​ឆ្លើយ​តប​​ថ្នាំ។ គ្រូពេទ្យ​ធ្វើ​តេស្ត​ ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម និង​កម្រិត​ថ្នាំ​នៅ​ក្នុង​ឈាម ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​ថា​អ្នក​គួរ​ប្រើ​ថ្នាំ​ក្នុង​កម្រិត​ណាមួយ។ បើ​​កំពុង​​ប្រើ​ថ្នាំ​នេះ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ​ត្រូវ​សិក្សា​​ការ​ប្រើ​ប្រាស់ពី​គ្រូពេទ្យឲ្យ​បាន​ច្បាស់។ ត្រូវ​ពិនិត្យ​មើល​គុណ​ភាព​ថ្នាំ​ មុន​ពេល​ប្រើ​ប្រាស់។ បើ​ថ្នាំ​មាន​​ប្តូរ​ពណ៌​​ ឬ​កករ​អ្នក​មិន​ត្រូវ​ប្រើ​​​ទេ។ ត្រូវ​សិក្សា​អំពី​របៀប​រក្សា​ទុក និង​​បោះ​ចោល​ថ្នាំឲ្យ​បាន​ត្រឹម​ត្រូវ។ ដើម្បី​​ប្រើ​ថ្នាំផ្សះឲ្យ​បាន​​ល្អ ​គឺ​អ្នក​ត្រូវ​កំណត់​កម្រិត​ថ្នាំក្នុង​ឈាម​​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​មិន​ត្រូវ​ប្រើ​​ថ្នាំ​នេះ​ ញឹក​ញាប់​ពេក​ទេ។ ទោះ​ជាស្ថានភាព​​ជំងឺ​​បាន​ធូ​ស្រាល​ហើយ​ក្តី អ្នក​ត្រូវ​បន្ត​ប្រើ​ថ្នាំ​ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា។ ការ​បញ្ឈប់​ប្រើ​ប្រាស់​ថ្នាំមុន​ពេល​កំណត់ ​អាច​ធ្វើ​ឲ្យ​បាក់​តេ​រី​បន្ត​លូត​លាស់​ ដែល​បណ្តាល​ឲ្យ​ជំងឺ​មិន​អាច​​ជា​សះ​ស្បើយ។ ត្រូវ​ប្រាប់​អំពី​អាការៈ​ជំងឺ ​ទៅ​កាន់​គ្រូ​ពេទ្យ អំឡុង​ពេល​ប្រើ​ប្រាស់​ថ្នាំ។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ […]


ថ្នាំបន្ទាប់បន្សំ

Captopril (ឱសថ Captopril)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Captopril ព្យាបាលអីខ្លះ? Captopril ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ការលើសសម្ពាធ​ឈាម។ Captopril ស្ថិត​នៅ​ក្នុង​ក្រុម​​ថ្នាំ ACE inhibitors សម្រាប់ព្យាបាល​​សរសៃឈាម​បេះដូង មានប្រសិទ្ធភាព ​រារាំង​អង់ស៊ីម ​Angiotensin Converting​ ​នាំ​ឲ្យ​ចុះ​ទាប​នៅ​ចំនួន Agiotensin II (អ័រម៉ូន​បង្កឲ្យ​ត្បៀត​សរសៃ​ឈាម​ (Vasoconstriction) និងបង្កើន​សម្ពាធ​ឈាម)។ ការ​បញ្ចុះ​សម្ពាធ​ឈាម ដើម្បីជួយ​កាត់​បន្ថយ​ហានិភ័យ និង​ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ គ្រូពេទ្យ តែងតែ​ប្រើព្យាបាល​អ្នកជំងឺ​ខ្សោយ​បេះដូង​ កាត់បន្ថយ​អត្រា​ស្លាប់ដោយសារ​គាំង​បេះដូង។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវ​លេប Captopril ដោយ​ពោះ​ទទេ (យ៉ាង​ហោច​ណាស់ ១ ម៉ោង​មុន​បាយ) ជា​ទូទៅ ២-៣ ​ដង​ក្នុង​មួយ​ថ្ងៃ ​តាម​ការណែនាំ​គ្រូពេទ្យ។ ចំពោះ​កម្រិត​ប្រើ​ ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​សុខភាព​យើង ​និង​ប្រសិទ្ធភាព​ក្រោយ​ការ​ព្យាបាល។ សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ព្យាបាល​ករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល ​២សប្តាហ៍ ​ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ពេញលេញ​ពី​ថ្នាំនេះ។ ​ព្យាបាល​ខ្សោយ​បេះដូង​ ​ត្រូវ​ចំណាយ​ពេល​ច្រើនស​ប្តាហ៍​ អាច​ដល់​រាប់​ខែ ​ទើប​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ពេញលេញ។ ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង […]


ថ្នាំបន្ទាប់បន្សំ

Glucosamine​ (ឱសថ គ្លុយកូសាមីន)

ស្វែងយល់ពីការប្រើប្រាស់១-​ថ្នាំ Glucosamine ​ព្យាបាលជំងឺអីខ្លះ​? ថ្នាំ Glucosamine ប្រើដើម្បី​ជួយ​ដល់​សុខ​ភាព​សន្លាក់​ និង​ឆ្អឹង​ខ្ចី។ ថ្នាំ​នេះ​ក៏អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ផង​ដែរ។ ត្រូវ​ពិភាក្សា​ជាមួយ​ឱសថការី ដើម្បី​ដឹង​ពី​ពត៌មាន​បន្ថែម​ ​ថ្នាំយើង​ប្រើ។ Glucosamine ជាផលិតផលផ្សំ ស្រដៀង​នឹង​កោសិកា Cellulose ដែល​រាង​កាយ​ផលិត​ឡើង​ដើម្បី​បង្កើត​ជា​ឆ្អឹង​ខ្ចី។ គេ​គិត​​ថា​ពួកកោសិកានេះមាននាទី​​បញ្ជា​ដល់​ការ​ផលិត​ឆ្អឹង​ខ្ចី សម្រាប់​ជួស​ជុល​សន្លាក់​ខូច​ខាត​ហើយ ​ដើរ​តួរ​ជា​អ្នក​ការពារ​ និង​បញ្ឈប់​កុំ​ឲ្យ​ឆ្អឹង​ខ្ចី​មាន​ការ​ខូចខាត​ផង​ដែរ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវប្រ់ើ Glucosamine ​ទៅ​តាម​អ្វី​ដែល​គ្រូ​ពេទ្យ​បាន​ណែនាំ។ សូម​អាន​ក្រដាស​ណែនាំ​ដើម្បី​បាន​ដឹង​ពី​របៀប​ប្រើ និង​កម្រិត​របស់ថ្នាំ។ ជាធម្មតា កម្រិត​​​ថ្នាំ​អាស្រ័យ​ទៅ​តាម​​ផលិតផល​នីមួយៗ។ ប្រើ​ប្រាស់​ថ្នាំ​តាម​ក្រដាស​ណែនាំ ឬ​ប្រើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ថ្នាំ​នេះ​ត្រូវ​ការ​រយៈ​ពេល​ចាប់​ពី ៣-៤​សប្តាហ៍​ រហូត​ទៅ​ដល់​មួយ​ខែ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាពព្យាបាល។ បើ​​ភ្លេច​លេបថ្នាំ Glucosamine រយៈពេល​មួយ​ថ្ងៃ​ ឬ​ច្រើន​ជាង​មួយថ្ងៃ អាចគ្មាន​បញ្ហានោះទេ។ តែ​​បើ​គ្រូ​ពេទ្យ​តម្រូវ​ឲ្យ​​ប្រើ សូម​ព្យាយាម​លេប​តាម​បរិមាណ​ពេទ្យ​​ណែនាំឲ្យ​បាន​ទៀង​ទាត់។ អាច​សាក​សួរ​គ្រូពេទ្យ​អំពី​​ព័ត៌​មាន​បន្ថែម​។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Glucosamine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ -អ្នក​មាន​ផ្ទៃ​ពោះ -មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​នៅ​ក្នុង​ថ្នាំ ​Glucosamine។ ៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ? មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ