ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ថ្នាំបន្ទាប់បន្សំ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។

ស្វែងរក ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

​Glycerin (ឱសថ ​Glycerin)

ស្វែងយល់ពីការប្រើប្រាស់១-​ ថ្នាំ​ Glycerin ​ព្យាបាលជំងឺអីខ្លះ​? ​Glycerin​ ​ជា​សារធាតុគីមីកើតឡើងដោយធម្មជាតិ ហើយ​ត្រូវ​គេយក​​មកផលិត​ជាថ្នាំ។ ការ​ប្រើ​ប្រាស់ ​និង​កម្រិត​ប្រើ​ប្រាស់​​​វា​ ត្រូវ​​​រដ្ឋបាល​ចំណី​អាហារ​ និងឱសថ ​សហរដ្ឋ​អាមេរិក (FDA) ទទួល​ស្គាល់។ Glycerin​​ ជាប្រភេទ​ថ្នាំលេប​ ដើម្បី​សម្រក​ទម្ងន់ ជំនួយ​ដល់​ការ​ហាត់​ប្រាណ ជំនួយ​ក្នុង​ការ​បាត់​បង់​ជាតិ​ទឹក​នៅ​ពេល​រាក ឬ​ក្អួត ជួយ​កាត់​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក ​សម្រាប់​អ្នក​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​ (Glaucoma)។ អត្តពលិក​ប្រើ ​​Glycerin​ ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។ គ្រូពេទ្យ​ចាក់​ថ្នាំ​ Glycerin​​​ ចូល​ក្នុង​សរសៃ​ឈាម​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ក្នុង​ខួរ​ក្បាល សម្រាប់​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រលាក​ស្រោម​ខួរ រលាក​ខួរ​ក្បាល និងបណ្ដុំ​រោគ​សញ្ញាមួយ​ចំនួន​ដូចជា៖ – Reye (Reye’s syndrome)៖ ស្ថានភាព​ជំងឺ​មួយ​​ធ្ងន់ធ្ងរ ​និង​កម្រ ធ្វើ​ឲ្យ​​ហើម​ថ្លើម ​និង​ខួរ​ក្បាល ហើយ​ច្រើន​កើត​នៅ​កុមារ​ និង​មនុស្ស​វ័យ​ជំទង់​។ – Pseudotumor cerebri៖ ស្ថានភាព​ជំងឺ​កើន​ឡើង​សម្ពាធ​ជុំវិញ​ខួរក្បាល​ នាំ​ឲ្យ​​ឈឺ​ក្បាល​ខ្លាំង​ និង​មាន​បញ្ហា​លើ​ចក្ខុវិញ្ញាណ របួស​ប្រព័ន្ធ​ប្រសាទ​កណ្តាល (CNS) ​មាន​ដុំ​ក្នុងប្រព័ន្ធ​ប្រសាទ​កណ្តាល ឬ​ប្រើ​សម្រាប់​កាត់​បន្ថយ​ទំហំ​ខួរ​ក្បាល​ ដើម្បី​ធ្វើ​ការ​វះ​កាត់​ប្រព័ន្ធ​ប្រសាទ និង​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​សន្លប់​ពេល​ក្រោក​ឈរ ដោយសារ​ឈាម​ហូរ​ទៅ​ខួរ​ក្បាល​មិន​គ្រប់ (Postural syncope)។ មាន​មនុស្ស​មួយ​ចំនួន​ទៀត​ប្រើ ​​Glycerin សម្រាប់​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។ គ្រូពេទ្យ​ភ្នែក​យក​ទឹក​ថ្នាំ​​មាន​ផ្ទុក​ជាតិ​​ Glycerin មក​បន្តក់​ក្នុង​ភ្នែក​មុន​ពេល​ធ្វើ​ការ​ពិនិត្យ​ភ្នែក។ ២-​ គេ​ប្រើ​ថ្នាំនេះយ៉ាងម៉េច​? – ថ្នាំ​លាប៖ មាន​ថ្នាំ​មួយ​ចំនួន​ត្រូវ​ក្រឡុក​វា​សិន​មុន​ពេល​ប្រើ។ ពិនិត្យ​មើល​ក្នុង​ក្រដាស​ណែ​នាំ​ ​ត្រូវ​ក្រឡុក​ថ្នាំ​ដែរ​ឬ​អត់។ លាប​ថ្នាំ​លើ​ស្បែក​ដែល​របួស ឬ​ធ្វើ​តាម​ការ​ណែ​នាំ​ក្នុង​ក្រដាស​ណែនាំ ឬ​ឲ្យ​គ្រូ​ពេទ្យ​លាបជាអ្នក​លាប​ឲ្យ​ផ្ទាល់។ កម្រិត​ថ្នាំ​ត្រូវ​លាប ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ថ្នាំ និង​លក្ខ​ខណ្ឌ​ស្បែក។ សម្រាប់​ការ​ព្យា​បាល​ស្បែក​ស្ងួត​ ​ត្រូវ​ប្រើ​ថ្នាំ​នេះ​រៀង​រាល់​ពេល​លាង​ដៃ និង​លាប​វា​ពេញ​មួយ​ថ្ងៃ។ បើប្រើ Glycerin សម្រាប់​ព្យាបាល​បញ្ហា​រោល​នៅ​កន្លែង​ស្លៀក​ខោ​ទឹក​នោម ត្រូវ​សម្អាត​កន្លែង​នោះ​ឲ្យ​បាន​ស្អាត​ […]


ថ្នាំបន្ទាប់បន្សំ

Hepadial (ឱសថ Hepadial)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Hepadial ​ព្យាបាលជំងឺ​​អ្វីខ្លះ​? Hepadial ជាថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ ​បញ្ហា​​ច្រាល​អាហារ ​(Gastroesophageal ​reflux ​disease) ​និង​ព្យាបាល​ជំងឺ​ដទៃ​ទៀត​​។​ ​​អាច​សាក​សួរ​គ្រូពេទ្យ ឬឱសថការីដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។​ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវ​អាន​ការ​ណែនាំ​​នៅ​លើ​ក្រដាស​ក្នុង​ប្រអប់​ថ្នាំ​។​ មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​នេះ​លើស​កម្រិត ​ឬ​ប្រើ​យូរ​​​លើស​​ការ​ណែ​នាំ​ទេ។​ មិន​ត្រូវ​យក​ថ្នាំ​មក​កិន​ ​​ទំពា ​​បំបែក​​ទេ។ អ្នកជំងឺ​​ត្រូវ​លេបចូលទាំង​មូលជាមួយ​ទឹក។ លេប​ថ្នាំ​ Hepadial​ មុន​​ញ៉ាំ​អាហារ​ ឬ​លេប​ពេល​ណាត្រូវ​ការ។ គួរ​សួរ​​គ្រូ​ពេទ្យ​ដើម្បី​ដឹង​​ឲ្យបាន​​​កាន់​តែ​ច្បាស់​ពី​របៀប​ប្រើ​​​ថ្នាំ។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Hepadial អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hepadial ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – កំពុង​មាន​​ទំងន់ ​ឬ​បំបៅ​ដោះ​កូន ព្រោះយើង​មិន​អាច​ញ៉ាំ​ថ្នាំ​ផ្តេស​ផ្តាស​ដោយ​មិន​មាន​វេជ្ជបញ្ជា​ពេល​​​កំពុង​ពពោះ​ ឬ​បំបៅ​ដោះ​កូន។​ -​​ កំពុង​ញ៉ាំ​ថ្នាំ​ផ្សេង​ ​រួម​មាន​ ថ្នាំ​ទិញ​តាម​ឱសថ​ស្ថាន​ទាំងមាន ​ឬ​គ្មាន​វេជ្ជបញ្ជា​ ក៏ដូចជា​ឱសថ​បុរាណ​ផ្សេង​ៗ។ -​ មាន​ប្រតិកម្ម​ជា​មួយ​សារ​ធាតុ​ផ្សំ​ក្នុង​ថ្នាំ Hepadial ឬ​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​អ្វី​ផ្សេង។ -​ មាន​ជំងឺ ឬ​កំពុង​មាន​បញ្ហាសុខភាព​​ក្នុង​​ខ្លួន។ ៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ? មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​អំពី​សុវត្ថិភាព​របស់​ថ្នាំ Hepadial ​​អំឡុងពេល​​កំពុង​​ពពោះ​ ឬ​បំបៅ​ដោះ​នៅ​ឡើយ​ទេ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ធ្វើ​ការ​ថ្លឹង​ថ្លែង​​ផល​វិជ្ជមាន​​ […]


ថ្នាំបន្ទាប់បន្សំ

Heptamyl (ឱសថ Heptamyl)

ស្វែងយល់ពីការប្រើប្រាស់១–ថ្នាំ Heptamyl ព្យាបាលជំងឺ​​អ្វីខ្លះ? គេ​ប្រើ​ថ្នាំ​ Heptamyl​ សម្រាប់​ព្យាបាល​ជំងឺ​មួយចំនួនដូច​ជា៖ – សង្គ្រោះ​ទារក​ទើប​កើត – បញ្ហា​ចំណង់​ផ្លូវ​ភេទ​​ ដែល​មិនមែន​បណ្តាល​មក​ពី​កត្តា​អ័រម៉ូន – សម្ពាធ​ឈាម​ទាប – អស់​កម្លាំង ខ្វាយ​ខ្វល់​ច្រើន រាង​កាយ​មិន​មាន​កម្លាំង​ ល្ហិតល្ហៃ – ព្យាបាល​ករណី​ជំងឺ​បេះដូង​កម្រិត​ស្រាល​ និង​មធ្យម ជា​ពិសេស​​​ពេល​​ហើម​សួត (Pulmonary Edema) – បញ្ហា​បេះ​ដូង​ខ្សោយ​ទាក់​ទង​ជា​មួយ ការពុល​​ ការ​ឆ្លង​រោគ​ ខូច​សរសៃ​ឈាម​ ​និង​សាច់​ដុំ​បេះ​ដូង។ គ្រូ​ពេទ្យ​​អាច​ប្រើ​ថ្នាំ​  ហិបតាមីល (Heptamyl) សម្រាប់​ព្យាបាល​ជំងឺ​ដទៃ​ទៀត​បាន។​ ​​អាច​​​សួរ​គ្រូពេទ្យ ឬ ឱសថការី​​បន្ថែម។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? សម្រាប់​ថ្នាំ​គ្រាប់ – ត្រូវ​លេប​ជា​មួយ​អាហារ​ ឬ​លេប​ពេល​ញ៉ាំ​បាយ – មិន​​ត្រូវ​កិន បំបែក ឬ​ទំពា ឡើយ ត្រូវ​លេប​ចូល​ទាំង​មូលជាមួយ​ទឹក។ សម្រាប់​ថ្នាំ​ចាក់ – ត្រូវ​ឲ្យ​គ្រូពេទ្យ​​​ជាអ្នកចាក់ ​អាច​ចាក់​តាម​សាច់​ដុំ ឬ​​​សរសៃ – សួរ​គ្រូពេទ្យ​​បន្ថែម​បើ​​មាន​ចម្ងល់​អ្វី​ផ្សេង អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​នេះ។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Heptamyl អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Heptamyl ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤– ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – កំពុង​មាន​​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន ព្រោះ​​​មិន​អាច​ញ៉ាំ​ថ្នាំ​ផ្តេស​ផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា​ពេល​​​កំពុង​ពពោះ ​ឬ​បំបៅ​ដោះ​កូន​បាន​ទេ។​ -​ កំពុងប្រើ​ថ្នាំ​ផ្សេងៗ រួមទាំងថ្នាំ​មាន ​ឬ​គ្មាន​វេជ្ជបញ្ជា​ និង​​​ឱសថ​បុរាណ​ផ្សេង​ទៀត -​ […]


ថ្នាំបន្ទាប់បន្សំ

Hypostamine (ឱសថ Hypostamine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Hypostamine ព្យាបាលអីខ្លះ? Hypostamine ប្រើ​ប្រាស់​ដើម្បី​ព្យា​បាល​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ និង​ជំងឺ​កន្ទាល​ត្រអាក ​(Urticaria)។ ថ្នាំនេះ​ក៏​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ទៀត ដូច​នេះ​សូម​សាក​សួរ​គ្រូពេទ្យ ឬឱសថការី​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? អាន​ការ​ណែនាំ​​នៅ​លើ​ក្រដាស​ក្នុង​ប្រអប់​ថ្នាំ និង​មិន​ត្រូវ​ប្រើ​​ថ្នាំ​នេះ​លើស​កម្រិត ឬ​រយៈយូរ​ពេក​លើស​ពី​ការ​ណែ​នាំ។ មិន​ត្រូវ​យក​ថ្នាំ​មក​កិន ​ទំពា ​បំបែកទេ យើង​ត្រូវ​លេប​វា​ចូល​ទាំង​មូល​ជាមួយ​ទឹក។ សួរ​គ្រូ​ពេទ្យ​ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ។ ៣- រក្សាទុកដោយវិធីណា? ថ្នាំ Hypostamine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hypostamine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។ ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ? ត្រូវ​ពិភាក្សា​ជាមួយ​​វេជ្ជបណ្ឌិត ​ឬ​ឱសថការី បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន។ យើង​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ – កំពុង​ប្រើថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​បូរាណ ឬ​ថ្នាំ​បំប៉ន​សុខ​ភាព​ជា​ដើម – ​មាន​ប្រតិកម្ម​ជាមួយ​គ្រឿង​ផ្សំ​របស់​ Hypostamine ឬ​​ជាមួយ​ថ្នាំ​ផ្សេង​ទៀត – […]


ថ្នាំបន្ទាប់បន្សំ

Idoxuridine Ophthalmic (ឱសថ Idoxuridine Ophthalmic)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Idoxuridine Ophthalmic ​​ព្យាបាលជំងឺ​​អីខ្លះ? ថ្នាំ Idoxuridine Ophthalmic គឺ​ប្រើដើម្បី​​ព្យាបាល​ជំងឺ​រលាក​កញ្ចក់​ភ្នែក ​បង្ក​ឡើង​ដោយ​វីរុស Herpes simplex (HSV) ​និង​​វីរុស​​​ Vaccinia។ ​ថ្នាំ​នេះ​ក៏​​​​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​​ឆ្លង​រោគ​ក្នុង​ភ្នែក​​ដូចគ្នា។​ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ថ្នាំ Idoxuridine Ophthalmic ជា​ប្រភេទ​ថ្នាំ​ទឹក​សម្រាប់​បន្តក់​ភ្នែក ហើយដើម្បី​ព្យា​បាល​ដោយ​​ថ្នាំ​បន្តក់​ភ្នែក​នេះ ត្រូវ​ធ្វើ​តាម​វិធី​ខាង​ក្រោម៖ – លាង​ដៃ​ឲ្យ​បាន​ស្អាត​ជា​មួយ​សាប៊ូ ​និង​ទឹក – ពេល​បន្តក់​ត្រូវ​ឆ្លុះ​មើល​តាម​កញ្ចក់​ឬ​ត្រូវ​មាន​អ្នក​ផ្សេង​បន្តក់​ឲ្យ – បើក​គម្រប​ការពារ​ចេញ ត្រូវ​ប្រាកដ​ថា​ផ្នែក​​ចុង​​ដប​ មិន​មាន​បែក ​ឬ​ប្រេះ​ហើយ​ត្រូវ​មើល​ទឹក​ថ្នាំ​ខាប់​ដែរ ឬ​​អត់​ – មិន​ត្រូវ​ឲ្យ​ចុង​ដប​ប៉ះ​ជាមួយ​ភ្នែក​ ឬ​ប៉ះ​ជាមួយ​វត្ថុ​អ្វី​ផ្សេង​ – ពេល​ប្រើ​ត្រូវ​ផ្កាប់​ចុង​ដប​ចុះ​ក្រោម ​ដើម្បី​កុំ​ឲ្យ​ទឹក​ថ្នាំ​ហូរ​ចូល​​ក្នុង​ដប​វិញ ​ព្រោះ​អាចធ្វើ​ឲ្យ​ទឹក​ថ្នាំ​នៅ​សល់​ខូច​គុណ​ភាព – ត្រូវ​គេង ​ឬ​ងើយ​ក្បាល​ឡើង​ពេល​បន្តក់​ថ្នាំ – យក​ម្រាម​មេ​ដៃ ​និង​ម្រាម​ចង្អុល​ដៃ​កាន់​ដប​ថ្នាំ​ ហើយ​ដាក់​ចុង​ដប​ឲ្យ​ជិត​ដល់​ភ្នែក​ តែ​មិន​ត្រូវ​ឲ្យ​ប៉ះ​ត្របក​ភ្នែក​ទេ – ប្រើ​ម្រាម​ដៃ​ផ្សេង​ទាញ​ថ្ពាល់ ​និង​ច្រមុះ​ចេញ​ – យក​ម្រាមដៃ​​ចង្អុល​​ម្ខាង​ទៀត ទាញ​ត្របក​ភ្នែក​ខាង​ក្រោម​ – បន្តក់​ថ្នាំ​តាម​ចំនួន​តំណក់​ដូច​គ្រូពេទ្យ​បាន​ប្រាប់ – ពេល​បន្តក់រួច​​​បិទ​ភ្នែក​ ហើយ​យក​ដៃ​ញី​ត្របក​ភ្នែក​ប្រហែល ​២​-៣​ នាទី​ដើម្បី​កុំ​ឲ្យ​ទឹក​ថ្នាំ​ហូរ​ចេញ​ក្រៅ និង​មិន​ត្រូវ​ព្រិច​ភ្នែក​ឡើយ – បិទ​គម្រប​​ឲ្យ​បាន​លឿន មិន​ត្រូវ​យក​ដៃ​ជូត​ ឬ​ក្រឡុក​ដប​ថ្នាំទេ – យក​ក្រដាស​ស្អាត​ជូត​ទឹក​ថ្នាំ​ហៀរ​លើ​ថ្ពាល់​ រួចលាង​ដៃ​ចេញ។ ៣- រក្សា​ទុកដោយ​វិធី​ណា? ​ថ្នាំអ៊ីដុកសូរីឌីន (idoxuridine ophthalmic) អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក idoxuridine ophthalmic ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ […]


ថ្នាំបន្ទាប់បន្សំ

Hydralazine (ឱសថ Hydralazine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Hydralazine​ ព្យាបាល​ជំងឺ​​អ្វីខ្លះ? គេ​ប្រើ​ថ្នាំ ​Hydralazine ជាមួយ​ថ្នាំ​ផ្សេង​ ឬ​ប្រើ​វា​តែ​ឯង​ សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម។​ ការ​បញ្ចុះ​សម្ពាធ​ឈាម​ អាច​ជួយ​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ជំងឺ​គាំង​បេះដូង​ និង​ជំងឺ​តម្រង​នោម។​ ថ្នាំ Hydralazine គេ​អាច​ហៅថា​ ថ្នាំ​សម្រាប់​ពង្រីក​សរសៃឈាម (Vasodilators) មាន​សកម្ម​ភាព​ទៅ​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​ ដូច​នេះ​ឈាម​អាច​ហូរ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​​នៃ​រាងកាយ​បាន​គ្រប់​គ្រាន់។ គេ​ក៏​ប្រើ​ Hydralazine​ ​ជាមួយ​ថ្នាំ​ដទៃ​សម្រាប់​ព្យាបាល​ជំងឺ​ខ្សោយ​ការ​កន្ត្រាក់​បេះ​ដូង​(heart failure)។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? Hydralazine​ ​ជា​ថ្នាំ​ប្រភេទ​​​ចាក់ គេ​ប្រើ​វា​​នៅ​ក្នុង​មន្ទី​ពេទ្យ ឬ​តាម​គ្លីនិក។​ បើ​​​ចង់​យក​វា​មក​ចាក់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ នោះ​គ្រូពេទ្យ​​​ប្រាប់​​​ពី​របៀប​ប្រើ​ប្រាស់ តែ​​ត្រូវ​ប្រាកដ​ថាយើង​​​យល់​ច្បាស់​ពី​របៀប​ចាក់​ថ្នាំ។ ក្នុង​ករណី​មាន​ចម្ងល់ ​​​គួរ​ទាក់​ទង​ ឬ​សួរ​ពេទ្យ​បន្ថែម។ មិន​ត្រូវ​យក​ថ្នាំ​នេះ​មក​ប្រើក្នុង​ករណី​ ​​​​ឃើញ​មាន​កម្ទេច​​ល្អិតកករ​ក្នុង​ថ្នាំ​ ទឹក​ថ្នាំ​ខាប់​ ​ប្តូរ​ពណ៌​ ​គម្រប​ដប​បែក​ ឬ​របើកជាដាច់ខាត។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Hydralazine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hydralazine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤– ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ