– សម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ផ្សិតឆាហ្គា (Chaga) អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមធ្លាក់ចុះ។ ដូចនេះត្រូវសង្កេតរកមើលសញ្ញាបង្ហាញពីការធ្លាក់ចុះជាតិស្ករក្នុងឈាម និងត្រូវតាមដានកម្រិតជាតិស្ករជាប្រចាំ បើអ្នកមានជំងឺទឹកនោមផ្អែម ហើយមានប្រើ ផ្សិតនេះ (Chaga)។ កម្រិតប្រើប្រាស់ថ្នាំសម្រាប់ ត្រូវកំណត់ឲ្យត្រឹមត្រូវដោយគ្រូពេទ្យ។
– ការវះកាត់៖ ពេលប្រើ ផ្សិតឆាហ្គា អាចបណ្តាលឲ្យមានការហូរឈាមច្រើននៅអំឡុងពេលវះកាត់។ គួរឈប់ប្រើ ផ្សិតនេះ យ៉ាងតិចឲ្យបាន ២សប្តាហ៍ មុនពេលការវះកាត់ចាប់ផ្តើម។
ស្វែងយល់ពីផលរំខាន
៦-មានផលរំខានអីខ្លះ?
បើមានកង្វល់ជុំវិញផលរំខានក្នុងការប្រើប្រាស់ផ្សិតឆាហ្គា (Chaga) សូមពិភាក្សាជាមួយគ្រូពេទ្យ ឬពេទ្យឱសថបុរាណ ដើម្បីដឹងអំពីព័ត៌មានបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ផ្សិតឆាហ្គា (Chaga) អាចមានអន្តរកម្មជាមួយថ្នាំដែលអ្នកកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពរបស់អ្នក។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ផ្សិតឆាហ្គា (Chaga) មានជាទម្រង់ដូចខាងក្រោម៖
– ក្រៀម
– ប្រភេទគ្រាប់ថ្នាំ
– ម្សៅ
– ថ្នាំទឹក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕