ការប្រើប្រាស់ ផ្កាម្លិះ គឺមានសុវត្ថិភាព បើអ្នកគ្រាន់តែប្រើសម្រាប់តែទទួលញ៉ាំ។ ប៉ុន្តែមិនមានការអះអាងណាមួយ បញ្ជាក់អំពីសុវត្ថិភាពរបស់វា នៅពេលគេធ្វើវាក្លាយទៅជាថ្នាំនោះទេ។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះអ្នកគួរប្រើប្រាស់វា សម្រាប់ក្នុងការទទួលទានបានហើយ។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
ផ្កាម្លិះ អាចបណ្តាលឲ្យមានអាលែកហ្ស៊ី។ មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ផ្កាម្លិះ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើផ្កាម្លិះ លើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ផ្កាម្លិះ មានជាប្រភេទដូចខាងក្រោម៖
– ផ្កាម្លិះស្រស់
– ថ្នាំទឹកចម្រាញ់ចេញពីផ្កាម្លិះ
– ប្រេងចម្រាញ់ចេញពីផ្កាម្លិះ
– ម្សៅចម្រាញ់ចេញពីផ្កាម្លិះ
– តែផ្កាម្លិះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕