៥- គួរប្រុងប្រយ័ត្ន
ស្រ្តីពពោះ និងបំបៅដោះ៖ មិនទាន់មានការសិក្សាណាមួយច្បាស់លាស់ចំពោះករណីនេះឡើយ។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
ឱសថ Bovine cartilage (ឆ្អឹងគោខ្ចី) អាចបង្កផលរំខានដូចជា៖ រាក ក្អួតចង្អោរ ហើម ឡើងក្រហមស្បែកលើកន្លែងប្រើថ្នាំ និងរមាស់។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ថ្នាំនេះអាចមានអន្តរកម្មជាមួយជំងឺ ឬថ្នាំផ្សេងៗយើងកំពុងប្រើ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុននឹងប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំខាងក្រោមនេះ ត្រូវបានសិក្សាតាមបែបវិទ្យាសាស្ត្រ៖
លាបលើស្បែក
– សម្រាប់រមាស់នៅរន្ធគូទ៖ ក្រែម ៥ភាគរយ លាប ២ដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
– សម្រាប់លាបមុន៖ ៥ភាគរយ លាបយ៉ាងតិច ២ដង រៀងរាល់ថ្ងៃ ក្រោយពេលសម្អាតមុខ។
– សម្រាប់ប្រហោងអញ្ចាញក្រោយដកធ្មេញ៖ លាយម្សៅ Bovine Cartilage ជាមួយទឹកអំបិលឲ្យខាប់ប៉ិៗ រុំជាមួយកំណាត់ស្អាតដាក់ ក្នុងប្រហោងក្រោយដកធ្មេញ។
ដាក់ក្នុងរន្ធគូទ
– បន្ទន់លាមកសម្រាប់ជំងឺឬសដូងបាត និងរហែកស្បែករន្ធគូថ៖ ថ្នាំសុល ២,២ក្រាម យ៉ាងតិច ៣ដង/ថ្ងៃ រួមជាមួយ Dioctyl sodium sulfosuccinate (DSS) ១០០មិលី្លក្រាម លេបតាមមាត់ ២ដង/ថ្ងៃ។
ចាក់ក្រោមស្បែក
– ព្យាបាលដោយចាក់ក្រោមស្បែក គឺសម្រាប់ជំងឺសឹកឆ្អឹងសន្លាក់ (Osteoarthritis) និងជំងឺស្បែករបកក្រហម (Psoriasis ជំងឺស្បែកម្យ៉ាងធ្វើឲ្យស្បែកវិវត្តន៍លឿនខ្លាំង បង្កឲ្យកើតកោសិកាស្បែកច្រើន បង្កើតជាទម្រង់ដូចស្រកា និងបណ្ដាលឲ្យរមាស់ និងឈឺ) ។
ចាក់ក្នុងសាច់ដុំ
ព្យាបាលដោយចាក់ក្នុងសាច់ដុំ គឺសម្រាប់ជំងឺសឹកឆ្អឹងសន្លាក់ (Osteoarthritis)។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
– មានជាទម្រង់ថ្នាំគ្រាប់មានស្រោម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕