ស្វែងយល់ពីការប្រើប្រាស់
១- ផ្សិតត្រចៀកកណ្ដុរជួយអ្វីខ្លះដល់រាងកាយ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- ផ្សិតត្រចៀកកណ្ដុរជួយអ្វីខ្លះដល់រាងកាយ?
ត្រចៀកកណ្ដុរ គឺសំដៅលើរុក្ខជាតិផ្សំ មានរាងដូចត្រចៀកកណ្តុរ ត្រូវគេប្រើប្រាស់សម្រាប់ធ្វើជាថ្នាំសង្កូវ។ ផ្សិតប្រភេទនេះ អាចព្យាបាលជំងឺហឺត រលាកទងសួត ក្អក និងក្អកមាន់។ ហើយវាក៏ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលការហើម បញ្ហាខ្យល់ក្នុងពោះវៀន ចុកពោះ និងជួយឲ្យឆាប់បែកញើស។ ពេលខ្លះ ផ្សិតត្រចៀកកណ្ដុរ ក៏ត្រូវគេប្រើសម្រាប់បិតផ្ទាល់ទៅលើមុខរបួសលើស្បែកផងដែរ។
២- ផ្សិតត្រចៀកកណ្តុរដំណើរម៉េចខ្លះ?
មិនទាន់មានការសិក្សាគ្រប់គ្រាន់អំពីមុខងារធ្វើការរបស់ផ្សិតត្រចៀកកណ្ដុរនៅឡើយទេ។ សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៣- មុនប្រើផ្សិតត្រចៀកកណ្ដុរគួរដឹងអ្វីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេល កំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំ ណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយផ្សិតត្រចៀកកណ្តុរ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីដឹងថាផ្សិតត្រចៀកកណ្ដុរមានសុវត្ថិភាព ឬយ៉ាងណានៅឡើយទេ។
៥- គួរប្រុងប្រយ័ត្ន
– ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះ៖ នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីដឹងថា តើវាមានសុវត្ថិភាព ឬយ៉ាងណាសម្រាប់ការប្រើប្រាស់ផ្សិតត្រចៀកកណ្ដុរជាថ្នាំសង្កូវ។ ហេតុនេះ គួរតែមិនប្រើប្រាស់ល្អជាង។
អត្ថបទពាក់ព័ន្ធ៖
៦- ផ្សិតត្រចៀកកណ្ដុរមានផលរំខានអ្វីខ្លះ?
ផ្សិតត្រចៀកកណ្ដុរ អាចធ្វើឲ្យមានប្រតិកម្មអាល្លែហ្ស៊ីទៅលើគ្នាយើងឆាប់ប្រតិកម្មជាមួយក្រុមរុក្ខជាតិ Asteraceae/Compositae។ រុក្ខជាតិអំបូរនេះ មានដូចជា ផ្កា Ragweed ផ្កា Chrysanthemums (ដូចផ្កាស្បៃរឿង) ផ្កា Marigolds (ស្បែរឿង) ផ្កា Daisies និងជាអំបូររុក្ខជាតិប្រភេទនេះជាច្រើនទៀត។ បើធ្លាប់មានប្រតិកម្មអាល្លែហ្ស៊ី ត្រូវប្រាកដថា បានធ្វើការពិនិត្យជាមួយគ្រូពេទ្យ មុននឹងធ្វើការប្រើប្រាស់ឱសថផ្សិតត្រចៀកកណ្ដុរ។
មនុស្សគ្រប់គ្នាសុទ្ធតែទទួលរងផលប៉ះពាល់ទាំងនេះទេ។ អាចមានផលប៉ះពាល់មួយចំនួនទៀត មិនបានរៀបរាប់ជូនខាងលើ បើមានចម្ងល់ទាក់ទងផលប៉ះពាល់ណាមួយ សូមទៅពិគ្រោះ អ្នកឯកទេសឱសថរុក្ខជាតិ។
៧- ផ្សិតត្រចៀកកណ្តុរមានអន្តរកម្មជាមួយអ្វីខ្លះ
ផ្កាត្រចៀកកណ្ដុរ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់ ឬស្ថានភាពជំងឺយើងកំពុងកើត។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញមុននឹងធ្វើការប្រើប្រាស់ឱសថប្រភេទនេះ។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ផ្សិតប្រភេទនេះ អាចមានលក្ខខណ្ឌខុសគ្នា ចំពោះអ្នកជំងឺម្នាក់ៗ អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយ។ ឱសថរុក្ខជាតិ មិនមែនសុទ្ធមានសុវត្ថិភាពទាំងអស់ទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញក្នុងការប្រើកម្រិតដូសឲ្យបានត្រឹមត្រូវ។
៩- ផ្សិតត្រចៀកកណ្ដុរមានទម្រង់អ្វីខ្លះ?
ផ្សិតត្រចៀកកណ្ដុរ អាចរកទិញបានក្នុងទម្រង់ដូចជា៖
– ផ្សិតត្រចៀកកណ្ដុរស្រស់
– ផ្សិតត្រចៀកកណ្ដុរក្រៀម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Mouse ear https://www.webmd.com/vitamins-supplements/ingredientmono-133-mouse%20ear.aspx?activeingredientid=133&activeingredientname=mouse%20ear Accessed January 02, 2018
Hawkweed, Mouse-Ear https://www.botanical.com/botanical/mgmh/h/hawmou08.html Accessed January 02, 2018