backup og meta

ក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ធ្វើម៉េចទើបអាចជាឆាប់រហ័ស?

ក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ធ្វើម៉េចទើបអាចជាឆាប់រហ័ស?

​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ពិការ ឬ​បាត់បង់​អាយុ​ជីវិត​។ ចំណែក​ឯ​ដំណាក់កាល​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​គ្នា គឺ​អាស្រ័យ​​លើកត្តា​​សុខភាព​ ជំងឺ​ប្រចាំ​កាយ និង​​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​តែ​ម្ដង។

យ៉ាង​ណា​មិញ អ្នក​ជំងឺ​ក៏​អាច​អនុវត្ត​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​ ដើម្បី​ជួយ​​ឲ្យ​ឆាប់​ជា​សះស្បើយ ទោះ​បី​ជា​មិន​បាន​១០០%​ ក៏​អាច​ជួយ​ពង្រឹង​កម្លាំង ចលនា និង​សុខភាព​របស់​អ្នក​ជំងឺ​បាន​មួយ​កម្រិត​ដែរ។

​គន្លឹះ​ជួយ​ឲ្យ​ជា​សះស្បើយ​​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

១. ញ៉ាំ​អាហារ​សុខភាព​

អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​ មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​នឹង​សុខភាព​រាងកាយ​ទាំង​មូល។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​​ផ្លាស់ប្ដូរ​របប​អាហារ​ ក្រោយ​​ជួប​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ដូចជា​កាត់បន្ថយ​អាហារ​​មាន​ជាតិ​ខ្លាញ់ អាហារ​កែច្នៃ​ និង​គ្រឿង​ផ្អែម ព្រម​ទាំង​ជំនួស​មក​នូវ​បន្លែ និង​ផ្លែឈើ​ស្រស់​ៗ។ ទម្លាប់​ញ៉ាំ​អាហារ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​​ឲ្យ​ឆាប់​ជា​សះស្បើយ​នោះ​ទេ ថែម​ទាំង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ម្ដង​ទៀត​ផង​ដែរ​។

២. ធ្វើ​លំហាត់​កាយសម្បទា

យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា រយៈពេល​ពីរ​បី​​ខែ​​ដំបូងក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ មាន​សារសំខាន់​ណាស់​ក្នុង​ដំណើរ​ការ​ជា​សះស្បើយ។ ហេតុ​នេះ​ហើយ​ អ្នក​ជំងឺ​​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​កាយសម្បទា​អំឡុង​ពេល​នេះ។ ​ជា​ទូទៅ លំហាត់​ប្រាណ​កាយសម្បទា​ផ្ដោត​ទៅ​លើ​ជំនាញ​សរសៃ​ប្រសាទ ចលនា និង​លំដាប់​នៃ​ចលនា។

[embed-health-tool-heart-rate]

៣. ​លំហាត់​ប្រាណ

​ទន្ទឹម​នឹង​នេះ​ដែរ លំហាត់​ប្រាណ​អាច​ជួយ​បង្កើន​កម្លាំង ចលនា និង​ជួយ​សម្រួល​លំហូរ​ឈាម​ពេញ​រាងកាយ​។ លើស​ពី​នេះ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​នា​ពេល​អនាគត​ព្រម​ទាំង​​ជួយ​ដល់​​ស្ថានភាព​ជំងឺ​ប្រចាំ​កាយ​។

៤. ប្រើ​ប្រាស់​ថ្នាំ​

ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អ្នក​ជំងឺ​​ត្រូវ​គ្រូពេទ្យ​​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ជាច្រើន​ប្រភេទ ដើម្បី​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​ពេល​អនាគត។ ដូចនេះ​ហើយ​ ការ​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​មាន​សារសំខាន់​ណាស់​។

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

៥. គ្រប់គ្រង​ជំងឺ​ប្រចាំ​កាយ​ឲ្យ​បាន​ល្អ​

ប្រសិនបើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​សម្ពាធ​ឈាម​ ឬ​កូលេស្តេរ៉ូល​ខ្ពស់​ ការ​គ្រប់គ្រង​ជំងឺ​ទាំង​នេះ​ឲ្យ​បាន​ល្អ គឺ​ជា​រឿង​​សំខាន់​បំផុត​មួយ ពីព្រោះ​ជំងឺ​ទាំង​នេះ​បង្កើន​ហានិភ័យ​ដល់​​​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការ​ជា​សះស្បើយ​​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ឲ្យ​បាន​ឆាប់​រហ័ស​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ពីព្រោះ​វា​ទាមទារ​ការ​ព្យាយាម​ កំណត់​អត់ធ្មត់​ឲ្យ​បាន​ច្រើន ហើយ​អ្វី​ដែល​សំខាន់​បំផុត​ គឺ​​យើង​ចាំបាច់​ត្រូវ​ផ្ដោត​ទៅ​​លើ​ការ​គិត​វិជ្ជមាន និង​ត្រូវ​ប្រកាន់​ខ្ជាប់​នឹង​ការ​ផ្លាស់ប្ដូរ​ល្អ​ៗ​ទាំង​នោះ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Recover From Stroke Quickly: Here’s What You Need to Do

https://hellodoctor.com.ph/brain-ns/stroke/how-to-recover-from-stroke-quickly/

How to Recover from Stroke Quickly in 11 Speedy Steps

https://www.flintrehab.com/recover-stroke-quickly/

Treat and Recover from Stroke

https://www.cdc.gov/stroke/treatments.htm

Recovery

https://www.nhs.uk/conditions/stroke/recovery/

កំណែ​ប្រែបច្ចុប្បន្ន

05/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផលវិបាកទាំងនេះ អាចកើតក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល

កុំប្រហែស! ទាំងនេះជាសញ្ញាព្រមាននៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម