ជាទូទៅ គ្រោះថ្នាក់សរសៃឈាមខួរក្បាលច្រើនតែកើតលើមនុស្សចាស់ ឬអ្នកដែលមានជំងឺប្រចាំកាយ។ យ៉ាងណាមិញ អ្នកដែលមានវ័យក្មេងមួយចំនួន ក៏ជួបប្រទះបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះដែរ។ ពិតណាស់ បើតាមការសិក្សាមួយចំនួនបានបង្ហាញថា ប្រហែលជា៣,៧% ទៅ១០% នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតលើអ្នកដែលមានវ័យ៤៥ឆ្នាំ ឬក្មេងជាងនេះ ហើយជារៀងរាល់ឆ្នាំ ចំនួនអ្នកកើតមានការកើនឡើងគួរឲ្យកត់សម្គាល់។
ហេតុអ្វីគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតលើមនុស្សវ័យក្មេង?
កត្តាហានិភ័យមួយចំនួនលើមនុស្សចាស់ ក៏អាចបណ្ដាលឲ្យគ្នាយើងវ័យក្មេងប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាលដូចគ្នា ដែលរួមមាន ជក់បារី ធាត់ជ្រុល លើសសម្ពាធឈាម ទឹកនោមផ្អែម កម្រិតជាតិកូលេស្តេរ៉ូលខ្ពស់ និងការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល។
១. ជំងឺបេះដូង
អ្នកមានជំងឺបេះដូងពីកំណើត អាចកើតមានកំណកឈាមនៅក្នុងបេះដូង និងផ្លាស់ទីទៅកាន់ខួរក្បាល។ ជំងឺបេះដូងមួយទៀត គឺPatent foramen ovale (បេះដូងចំហ) ជាស្ថានភាពដែលថតបេះដូងមិនបិទភ្លាមៗក្រោយពេលកើត។ ជំងឺមួយនេះ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា ជាមូលហេតុមួយដែលនាំឲ្យកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
២. វិបត្តិឈាម
វិបត្តិឈាមជាក់លាក់មួយចំនួន ក៏រួមចំណែកដល់ការប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំពោះមនុស្សវ័យក្មេងផងដែរ។ ជាពិសេស វិបត្តិឈាមមួយចំនួនអាចធ្វើឲ្យឈាមកកយ៉ាងងាយ ដែលនាំធ្វើឲ្យកើតមានកំណកឈាមផ្លាស់ទីទៅកាន់ខួរក្បាល ជាហេតុនាំឲ្យគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
៣. ដាច់សរសៃឈាម
ទន្ទឹមនឹងនេះដែរ បញ្ហាដាច់សរសៃឈាមនៅក ក៏អាចជាមូលហេតុនាំឲ្យកើតបញ្ហាគ្រោះថ្នាក់សរសៃខួរក្បាលដូចគ្នា។
[embed-health-tool-heart-rate]
៤. ឈឺក្បាលប្រកាំងញឹកញាប់
ចំណែកអ្នកដែលឧស្សាហ៍ឈឺក្បាលប្រកាំង ក៏អាចប្រឈមនឹងហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល ហើយនៅពេលដែលយើងមានវ័យកាន់តែច្រើន ហានិភ័យនឹងកើតឡើងកាន់តែខ្លាំងដូចគ្នា។
៥. ការប្រើប្រាស់ថ្នាំញៀន
ការប្រើប្រាស់ថ្នាំញៀន ក៏អាចប៉ះពាល់ដល់រាងកាយ ព្រមទាំងរួមចំណែកបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលថែមទៀតផង។
គន្លឹះបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ
- ញ៉ាំអាហារសុខភាព ជាពិសេសបន្លែ និងផ្លែឈើ
- ពិនិត្យសុខភាពជាទៀងទាត់។
ចំណុចសំខាន់
- មានជំងឺបេះដូង
- វិបត្តិឈាម
- ដា់សរសៃឈាម
- ឈឺក្បាលប្រកាំងញឹកញាប់
- ប្រើប្រាស់ថ្នាំញៀនខុសច្បាប់