backup og meta

ចង់​ឲ្យ​កូន​លូតកម្ពស់ល្អ ប៉ា​ម៉ាក់​គប្បី​ឲ្យកូនញ៉ាំ​​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Oct 14, 2021

    ចង់​ឲ្យ​កូន​លូតកម្ពស់ល្អ ប៉ា​ម៉ាក់​គប្បី​ឲ្យកូនញ៉ាំ​​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​របប​អាហារ​ត្រឹមត្រូវ និង​បែបបទ​រស់នៅ​​សកម្ម​​ ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​​ដល់​ការ​លូត​កម្ពស់​របស់​កុមារ​។ ពិត​ណាស់​ ប្រសិនបើ​កូន​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​​ទេ​នោះ កម្ពស់​របស់​ពួក​គេ​ក៏​មិន​មាន​ការ​លូតលាស់​ច្រើន​​ដូច​គ្នា។ ដូច​នេះ​​ ប៉ា​ម៉ាក់​គប្បី​បញ្ចូល​​អាហារ​ល្អ​ៗ​​សម្រាប់​ការ​លូត​កម្ពស់​ឲ្យ​កូន​ញ៉ាំ​​ជា​ទៀងទាត់​។

    សារជាតិ​ចិញ្ចឹម​មួយ​ចំនួន​ដែល​ជួយ​​ឲ្យ​កម្ពស់​កូន​លូតលាស់​​​៖

    អាហារ​ទាំង​៥​ប្រភេទ​ខាងក្រោម​នេះ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ពន្លឿន​ការ​ដល់​ការ​លូត​កម្ពស់​៖

    ១. ទឹក​ដោះ​គោ​

    ពិត​ណាស់​ ទឹក​ដោះ​គោ​គឺ​ជា​អាហារ​ដ៏​ល្អ​ឯក​ក្នុង​ការ​ជួយ​ពង្រឹង​ដល់​ការ​លូតលាស់​របស់​ក្មេង​។ វា​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ដែល​ជួយ​ឲ្យ​កុមារ​លូត​កម្ពស់​យ៉ាង​ឆាប់​រហ័ស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការ​ដល់​ការអភិវឌ្ឍឆ្អឹង និង​សាច់ដុំ​កុមារ​ឲ្យ​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។

    ២. ស៊ុត​

    ជាមួយ​គ្នា​នេះ​ដែរ ស៊ុត​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ កាល់ស្យូម​ វីតាមីន​B12 និង​សារជាតិ​riboflavin ព្រម​ទាំង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ ដែល​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​កុមារ​។

    ៣. សណ្ដែក​សៀង​

    សណ្ដែក​សៀង​​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ដល់​ការ​ឡើង​កម្ពស់​ ប្រសិនបើ​យើង​ញ៉ាំ​វា​រាល់​ថ្ងៃ។ វា​​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ ហ្វូឡេត វីតាមីន​ ជាតិ​សរសៃ​ និង​កាបូអ៊ីដ្រាត​ ដែល​អាច​ជួយ​បង្កើត​ការ​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ ប្រូតេអ៊ីន​នៅ​ក្នុង​សណ្ដែក​សៀង​ក៏​ជួយ​ពង្រឹង​​ម៉ាស និង​​កម្លាំង​នៃ​ឆ្អឹង និង​ជាលិកា​ផង​ដែរ​។

    អាហារជួយកម្ពស់កូន៤. ចេក

    ​ចេក​​សម្បូរ​ទៅ​​ដោយ​សារធាតុ​រ៉ែ​ជា​ច្រើន​ ដូចជា​ប៉ូតាស្យូម​ ម៉ង់ហ្គាណែស និង​កាល់ស្យូម​ ព្រម​ទាំង​បាក់តេរី​ល្អ ដែល​អាច​ជួយ​ពន្លូត​កម្ពស់​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាក់​ស្ដែង ប៉ូតាស្យូម​នៅ​ក្នុង​ផ្លែ​ចេក​អាច​ជួយ​ការពារ​ឆ្អឹង និង​ធ្មេញ​ឲ្យ​រឹងមាំ ក៏​ដូចជា​បន្សាប​ឥទ្ធិពល​អាក្រក់​របស់​សូដ្យូម​មក​លើ​ឆ្អឹង​។

    ចេកខ្ចីធ្វើឲ្យទល់លាមក

    ៥. បន្លែ​ស្លឹក​បៃតង​

    ចំណែក​ឯ​បន្លែ​ស្លឹក​បៃតង​ក៏​មាន​គុណប្រយោជន៍​សម្បូរ​បែប​​សម្រាប់​​ការ​លូត​កម្ពស់​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​វីតាមីន​ សារធាតុ​រ៉ែ កាបូអ៊ីដ្រាត​ និង​ជាតិ​សរសៃ​ដែល​អាច​ជួយ​បង្កើន​កម្ពស់​ ដោយ​​រំញោច​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​។​ បន្លែ​ទាំង​នេះ​រួម​មាន​ស្ពៃ​ពួយ​ឡេង សណ្ដែក​បារាំង​ Broccoli និង​ពោត​បារាំង​ជាដើម។

    ​អាហារ​មួយ​ចំនួន​ដែល​គប្បី​ជៀសវាង​ ឬកម្រិតការញ៉ាំ​

    • អាហារ​ខ្ចប់​ស្រាប់ និង​អាហារ​ក្លាស្សេ​
    • អាហារ​ផ្អែម​ដូចជា​សូកូឡា ស្ករ​គ្រាប់​ និង​ការ៉េម​
    • ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​
    • ជៀសវាង​ញ៉ាំ​កាបូអ៊ីដ្រាត​ចម្រាញ់​ញឹកញាប់​
    • ខ្លាញ់​មិន​ល្អ ដូចជា​ឈីស​ ដំឡូង​បំពង ភីហ្សា​។

    រួម​ជាមួយ​អាហារ​ តិចនិក​ទាំង​នេះ​ ក៏​អាច​ជួយ​ឲ្យ​កូន​លូត​កម្ពស់​បាន​យ៉ាង​ឆាប់​រហ័ស​

    • គេង​គ្រប់គ្រាន់​
    • ធ្វើ​លំហាត់​ប្រាណ​ពត់ពែន​ខ្លួន​
    • លើក​ទឹកចិត្ត​ឲ្យ​កូន​លេង​កីឡា​
    • ​​ស្រូប​យក​វីតាមីន​D​ពី​ពន្លឺ​ព្រះ​អាទិត្យ​
    • ប៉ា​ម៉ាក់​ក៏​អាច​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ជ្រើសរើស​អាហារ​បំប៉ន​បន្ថែម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម