ប៉ាម៉ាក់ដែលមានទំនួលខុសត្រូវនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីចិញ្ចឹមកូនឲ្យក្លាយជាក្មេងរីករាយ និងជោគជ័យនៅពេលធំឡើង។ ប៉ុន្តែកំហុសក្នុងការចិញ្ចឹមកូនមួយចំនួនអាចប៉ះពាល់ដល់ជីវិតក្មេងនៅពេលធំឡើង។ អត្ថបទនេះនឹងលើកឡើងពីកំហុសទាំងនោះ។
១. មិនបង្ហាញការស្រលាញ់ដល់កូន
ពេលអូនៗនៅក្មេង ប៉ាម៉ាក់គឺជាមនុស្សសំខាន់បំផុតសម្រាប់ពួកគេ។ បើក្មេងមិនមានអារម្មណ៍បានទទួលការស្រលាញ់របស់ប៉ាម៉ាក់ ក្មេងអាចបាត់បង់ទំនុកចិត្តលើខ្លួនឯង និងមិនស្រលាញ់ខ្លួនឯង។ ផ្ទុយទៅវិញ ប្រសិនជាប៉ាម៉ាក់ផ្តល់ក្ដីស្រលាញ់ច្រើនជ្រុលដល់កូនអាចធ្វើឲ្យការយកចិត្តទុកដាក់ក្លាយទៅជាការគ្រប់គ្រងកូនវិញដែលនេះកូនអាចនឹងមិនសប្បាយចិត្តដូចគ្នា។
២. ព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាង
ពេលខ្លះប៉ាម៉ាក់ភ្លេចថាកូនៗបានធំដឹងក្ដី ហើយប៉ាម៉ាក់នៅតែបន្តធ្វើគ្រប់យ៉ាងសម្រាប់កូន។ ក្មេងទាំងនេះគឺមិនមានការលូតលាស់ផ្នែកសតិអារម្មណ៍ទេ ហើយទំនាក់ទំនងរបស់ពួកគេអាចជួបប្រទះបញ្ហាផ្សេងៗ។ ពួកគេនឹងយកតែចិត្តខ្លួនឯង និងមិនអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកផ្សេងបានព្រោះពួកគេមិនអាចធ្វើការសម្រេចចិត្ត និងខ្វល់តែពីខ្លួនឯងដែលនេះតែងបង្កឲ្យមានជម្លោះ។
៣. ធ្វើការសម្រេចចិត្តជំនួសកូន
នៅពេលប៉ាម៉ាក់ធ្វើការសម្រេចចិត្តជំនួសកូន គឺស្មើនឹងមិនឲ្យឱកាសកូនក្នុងការរៀនឯករាជ្យដោយខ្លួនឯង។ ក្មេងគ្រប់រូបគួរមានសិទ្ធិក្នុងការសម្រេចចិត្ត ព្រោះអសមត្ថភាពក្នុងការសម្រេចចិត្តធ្វើឲ្យពួកគេមិនអាចដោះស្រាយបញ្ហាបាន ហើយតែងត្រូវការជំនួយពីអ្នកដទៃ។ នេះអាចមានការលំបាកក្នុងការរស់នៅដោយសារពួកគេមិនដឹងថាខ្លួនចង់បានអ្វីឲ្យប្រាកដ។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាប់ឮគេនិយាយច្រើនអំពី IQ ចុះ EQ វិញជាអ្វីដែរ?
- រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់
- អាយុ ១៣ សប្តាហ៍៖ ចង់ឲ្យកូនមាន IQ ខ្ពស់ ម៉ាក់ប៉ាគួរធ្វើម៉េច?
- រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់
៤. ប៉ាម៉ាក់ឈ្លោះគ្នាមុខកូន
បើប៉ាម៉ាក់ឈ្លោះគ្នាមិនឈប់ ក្មេងអាចគិតថានេះជាកំហុសរបស់ពួកគេ។ នៅពេលធំឡើងពួកគេអាចព្យាយាមគេចវេសពីជម្លោះ ឬទៅធ្វើបាបអ្នកដទៃជាដើម។ សម្រាប់កូនស្រីៗវិញអាចនឹងព្យាយាមបង្ហាញថាពួកគេខ្លាំងជាងមនុស្សប្រុស រីឯប្រុសអាចប្រព្រឹត្តខ្លួនតាមប៉ារបស់គេ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. ទាមទារនូវអ្វីដែលកូនមិនអាចធ្វើទៅរួច
កូនក្មេងតែងជឿមនុស្សធំ ជាពិសេសប៉ាម៉ាក់ ហើយពួកគេតែងមានការលំបាកក្នុងធ្វើគ្រប់យ៉ាងដែលប៉ាម៉ាក់ប្រាប់ឲ្យធ្វើ។ ប្រសិនជាបរាជ័យ ក្មេងនឹងគិតថាពួកគេធ្វើអ្វីក៏មិនបានសម្រេច និងមិនសមទទួលបានក្ដីស្រលាញ់។ នៅពេលធំឡើងក្មេងប្រភេទនេះផ្ដោតសំខាន់ទៅលើការជោគជ័យដែលធ្វើឲ្យអ្នកដទៃមិនអាចរស់នៅជាមួយបាន។ បើពួកគេមិនអាចធ្វើបានល្អដូចដែលគេបានគិត ពួកគេនឹងមិនសប្បាយចិត្ត និងបាក់ទឹកចិត្ត។
៦. ប៉ាមិនយកចិត្តទុកដាក់ទៅលើកូន
ការខ្វះការយកចិត្តទុកដាក់ពីប៉ាអាចប៉ះពាល់ដល់កូនទាំងប្រុស និងស្រីនៅពេលអនាគត។ ភាពក្លាហាន និងការអភិវឌ្ឍរបស់ក្មេងគឺពឹងផ្អែកទៅលើប៉ា។ ក្មេងប្រុសអាចនឹងប្រព្រឹត្តខ្លួនដូចប៉ា ចំណែកក្មេងស្រីវិញអាចនឹងមានផលវិបាកក្នុងមានទំនាក់ទំនងស្នេហាព្រោះដោយសារបទពិសោធន៍ជាមួយប៉ាធ្វើឲ្យពួកគេមានការសង្ស័យចំពោះមនុស្សប្រុស។
[embed-health-tool-vaccination-tool]
៧. មើលរំលងអារម្មណ៍កូន
ពេលខ្លះក្មេងអាចតូចចិត្តទៅលើរឿងមួយចំនួនដែលមនុស្សធំគិតថាជារឿងតូចតាច ប៉ុន្តែជំនួសឲ្យការគាំទ្រ ពួកគេបែរជាទទួលបានការវាយតម្លៃទៅវិញដែលនេះគឺការមើលរំលងអារម្មណ៍របស់ក្មេង។ នៅពេលពេញវ័យ ពួកគេអាចមានការលំបាកក្នុងការបង្ហាញអារម្មណ៍មកក្រៅ ហើយពួកគេនឹងទប់អារម្មណ៍ទាំងនោះរហូតដល់ផ្ទុះអារម្មណ៍ទាំងនោះចេញមកផង។
ចំណុចសំខាន់
- មិនបង្ហាញការស្រលាញ់ដល់កូន
- ព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាង
- ធ្វើការសម្រេចចិត្តជំនួសកូន
- ប៉ាម៉ាក់ឈ្លោះគ្នាមុខកូន
- ទាមទារនូវអ្វីដែលកូនមិនអាចធ្វើទៅរួច
- ប៉ាមិនយកចិត្តទុកដាក់ទៅលើកូន
- មើលរំលងអារម្មណ៍កូន