brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ដោះស្រាយបញ្ហាកូនបៅរួច ក្អែ ឬក្អួតមកវិញ តាមវិធីប៉ុន្មាននេះ

កូនបៅឆ្អែត ចេះតែក្អែ ឬក្អួតមកវិញ ជាកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារបានណែនាំម៉ាក់ប៉ាទាំងអស់ ជាពិសេសស្ត្រីទើបមានកូនដំបូងឲ្យប្រុងប្រយ័ត្ននៅពេលបំបៅដោះកូនរួច ព្រោះបើមិនបានមើលកូនអាចក្អែចេញមកវិញ រហូតឈ្លក់ចូលច្រមុះទៀតផង។

ដោះស្រាយបញ្ហាកូនបៅរួច ក្អែ ឬក្អួតមកវិញ តាមវិធីប៉ុន្មាននេះ

លោកបានបន្ថែមទៀតថា បញ្ហាទារកដែលបៅរួចក្អែរនេះ ជួបញឹកញាប់ចាប់តាំងពីកើតភ្លាម រហូតដល់អាយុ ៤ ខែ។ ចំពោះមូលហេតុវិញអាចមកពីកូនបៅឆ្អែតជ្រុល បំបៅកូនខុសបច្ចេកទេស និងកូនមានបញ្ហាសាច់ដុំក្រពះតូចត្បៀតជាដើម។ វេជ្ជបណ្ឌិតដែលបម្រើការនៅមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងទៀតថា ដើម្បីជួយកូនបៅរួច ទឹកដោះធ្លាក់ចុះទៅក្រោមអស់ ហើយលែងសូវក្អែទៀត អាចសាកល្បងគន្លឹះងាយៗដូចខាងក្រោម៖

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ក្អែ

– កូនដែលបៅទឹកដោះគោ ត្រូវលើកមកបំបៅឲ្យក្បាលខ្ពស់ជាងទ្រូង- ជ្រើសរើសរន្ធក្បាលដោះតូចល្មម ព្រោះបើធំពេកចេញច្រើនងាយនឹងក្អែមកវិញ

– កុំដាក់ផ្ដេកពេលបំបៅ (ទឹកដោះគោ)

– កុំស្លៀកពាក់តឹងពេក ពេលកូនបៅ

– បៅរួចកុំដាក់ឲ្យដេកភ្លាម ត្រូវរឹត ឬទះខ្នងតិចៗដើម្បីឲ្យទឹកដោះធ្លាក់ទៅឲ្យអស់

– ពេលបំបៅត្រូវស្ងប់ស្ងាត់ ព្រោះបើមានការរំខាន ឬភិតភ័យកូនអាចលេបខ្យល់ជាមួយទឹកដោះ ហើយនឹងក្អែចេញវិញហើយ

– ព្យាយាមកុំឲ្យទារកឃ្លានខ្លាំងពេក ចាំឲ្យម៉ឹម

– ស្រាយរបស់រុំនៅពោះ ហើយកុំសង្កត់ពោះខ្លាំងនោះឡើយ ព្រោះពេលតឹងពោះ ទឹកដោះនឹងច្រាលចេញមកវិញ

– មិនត្រូវឲ្យគេងផ្កាប់ ពេលបៅរួច

កូនកើតជំងឺផ្ដាសាយ តឹងច្រមុះ ពេលបៅរួចក៏បណ្ដាលឲ្យក្អែមកវិញដែរ

– បើកូនផ្ដាសាយ និងមានស្លេស្ម ត្រូវប្រើសេរ៉ូមប្រៃបន្តក់តាមច្រមុះឲ្យស្រួលដកបង្ហើមសិន

– កុំឲ្យកូនបៅឆ្អែតពេក ដោយត្រូវកំណត់ម៉ោងបំបៅឲ្យបានទៀងទាត់

– ករណីកូននៅតែឧស្សាហ៍ក្អែ ចៀសវាងមានគ្រោះថ្នាក់ ត្រូវដាក់ឲ្យគេងផ្អៀង។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 19/05/2023