ម៉ាក់មានសង្កេតមើលទេថា ទារកកើតមកមានជាប់ខ្លាញ់សៗលើស្បែក ទារកខ្លះជាប់ច្រើន ខ្លះជាប់តិច។ សារធាតុពណ៌សដូចឈីស ក្រមួន ឬខ្លាញ់ជាប់ស្បែកទារក (ភាសាបច្ចេកទេសហៅថា Vernix Caseosa) ជាស្រទាប់ការពារនៅលើស្បែករបស់ទារកដែលត្រូវបានផលិតដោយកោសិកាស្បែក និងក្រពេញញើស។ នេះបើការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
អត្ថប្រយោជន៍របស់ Vernix Caseosa
១. ការពារស្បែកទារកពីការស្វិតជ្រីវជ្រួញ ដោយសារទារកហែលក្នុងទឹកភ្លោះរយៈពេល ៤០សប្ដាហ៍។
២. ជួយឲ្យស្បែកទារកមានសភាពទន់បន្ទាប់ពីកំណើត។
៣. ប្រឆាំងនឹងមេរោគ ការពារទារកទើបនឹងកើតពីការឆ្លងមេរោគក្រោយកើត ដោយសារវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាប្រឆាំងនឹងការរលាក។
៤. ជាប្រេងរម្អិលរបស់ទារកងាយស្រួលឆ្លងកាត់ទ្វារកំណើត មិនត្រឹមតែផ្ដល់របាំងការពារសម្រាប់វត្ថុរាវក្នុងស្បូនប៉ុណ្ណោះទេវា ក៏អាចកាត់បន្ថយការកកិតផងដែរនៅអំឡុងពេលទារកសម្រាល។
៥. ផ្ដល់សំណើមដល់ស្បែករបស់ទារក និងជួយធ្វើឲ្យស្បែកទារកទន់រលោងនៅពេលចាប់កំណើត និងក្រោយសម្រាល។ Vernix Caseosa ជាសារធាតុផ្ដល់សំណើមធម្មជាតិសម្រាប់ទារកការពារស្បែកកូនពីភាពស្ងួត និងស្នាមប្រេះ។
៦. ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ទារក ក្រោយពេលសម្រាលរួច។
វេជ្ជបណ្ឌិតឯកទេសសម្ភពរូបនេះបានណែនាំឲ្យម៉ាក់ៗដឹងពីដំបូន្មាន និងបម្រាមដូចជា៖
[embed-health-tool-vaccination-tool]