backup og meta

យកភួយ ខ្នើយ សង្កត់កូនពេលគេង ជួយឲ្យគេងស្កប់មែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 01, 2021

    យកភួយ ខ្នើយ សង្កត់កូនពេលគេង ជួយឲ្យគេងស្កប់មែនអត់?

    ទារក​គេង​មិន​ស្កប់ អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន​ដូចជា​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​បរិយាកាស​រំខាន​ដល់​ការ​គេង​របស់​កូន។ ក្នុង​នោះ​ដែរ ទម្លាប់​ដែល​ម៉ាក់​ៗ​ធ្វើ​មួយ​ចំនួន​ដោយ​គិត​ថា នឹង​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​ស្រួល បែរ​ក្លាយ​ជា​ផល​រំខាន​ដល់​ការ​គេង​របស់​អា​អូន​វិញ។

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាក់​ៗ​មួយ​ចំនួន មាន​ទម្លាប់​រុំ​កន្សែង ឬ​កំណាត់​ទារក ដើម្បី​ឲ្យ​កូន​គេង​បាន​លក់​ស្រួល មិន​ឆាប់​ភ្ញាក់ ព្រោះ​ទារក​ទើប​នឹង​កើត​មួយ​ចំនួន​កន្ត្រាក់​ដៃ​ជើង​ញឹក ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ភ្ញាក់​ពី​គេង ឬ​គេង​មិន​ស្កប់​ស្កល់។ ដូច​គ្នា​នេះ ក្រៅ​ពី​រុំ​ខ្លួន​កូន​ជិត​ឈឹង​ហើយ ពេល​កូន​កំពុង​គេង​លក់​នោះ ក៏​យក​ខ្នើយ ឬ​ភួយ មក​ដាក់​សង្កត់​លើ​ពោះ​អា​អូន​បន្ថែម​ទៀត។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​រុំ​ទារក គឺ​រុំ​កូន​ឲ្យ​មាន​ផាសុកភាព មិន​មែន​រុំ​ជិត​ឈឹង​កូន​រើ​ទៅ​ណា​មិន​រួច​នោះ​ទេ ទារក​ក៏​ត្រូវ​បរិយាកាស​ខ្យល់​ចេញ​ចូល ហើយ​ទារក​ក៏​ចេះ​ស្អុះ​ស្អាប់ ធុញ​ថប់​ដូច​យើង​មនុស្ស​ធំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​ម៉ាក់​ៗ​យក​ភួយ​ក្រាស់ ឬ​វត្ថុ​ធ្ងន់ សង្កត់​អា​អូន​រើ​មិន​រួច អាច​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​ថប់​ដង្ហើម​បាន​ដោយ​ប្រការ​ណាមួយ។

    ប្រសិន​បើ​វត្ថុ​នោះ​ក្រាស់ ឬ​ធ្ងន់​ពេក អាច​បណ្ដាល​ឲ្យ​កូន​ហប់ ហើយ​បើ​ចៃដន្យ​ធ្លាក់​មក​គ្រប​មុខ​កូន ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​កិកកុក រក​រឿង​មិន​ព្រម​គេង​។ ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​កូន​គេង​លក់​ស្កប់ស្កល់ ម៉ាក់​ៗ​គួរ​ដាក់​ឲ្យ​ទារក​គេង​ក្នុង​បរិយាកាសស្ងប់ស្ងាត់ មិន​ចាំង​ពន្លឺ មាន​ខ្យល់​អាកាស​ចេញ​ចូល​ល្អ។ ចៀសវាង​ស្លៀក​ពាក់​ឲ្យ​កូន​ចង្អៀត​ពេក ឬ​រុំ​អា​អូន​តឹង​ពេក ពិសេស​មិនត្រូវ​ដាក់​ឲ្យ​ទារក​គេង​ក្នុង​បន្ទប់​ត្រជាក់​ពេក ឬ​គេង​នៅ​មុខ​កង្ហារ។

    ទារកគេងមិនស្កប់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម