ជាទូទៅ ក្រោយពេលចាក់វ៉ាក់សាំងហើយ មិនថាចំពោះមនុស្សធំ ឬក៏ទារកតូចទេ តែងតែមានបង្ហាញរោគសញ្ញានៃផលរំខានមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល ឬឈឺចុកដៃជាដើម។ ស្របគ្នានេះ ក្រោយទារកចាក់វ៉ាក់សាំងហើយ មួយចំនួនឃើញមានឡើងដុំពកកន្លែងចាក់នោះ ខ្លះមានខ្ទុះទៀត ប៉ុន្តែអ្នកជំនាញមិនឲ្យយើងប៉ះពាល់ដុំពកទេ។
លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ថា ករណីកន្លែងចាក់វ៉ាក់សាំងឡើងដុំពក ហើយខ្លះមានខ្ទុះអាចបណ្ដាលមកពីការបង្ករោគ រលាកស្បែក ដែលបញ្ហានេះអាចបណ្តាលមកពីការចាក់មិនបានត្រឹមត្រូវ ចាក់ដោយមិនបានជូតសម្អាតស្បែកក្មេង ។ ជួនកាល វាអាចកើតឡើងបានដោយសារការយកវត្ថុកខ្វក់មកជូត ឬបិតលើមុខម្ជុល ឬក៏អាចមកពីអាអូនមានប្រតិកម្មនឹងសារធាតុក្នុងវ៉ាក់សាំង។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានពន្យល់ឲ្យដឹងថា ជាធម្មតា ក្រោយទារកចាក់វ៉ាក់សាំងការពារជំងឺរបេង (BCG) ហើយវានឹងបន្សល់ស្នាមពកតូច ជួនកាលមានខ្ទុះតិចតួចដែលនេះជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង។
វេជ្ជបណ្ឌិត កុសល កណិការ
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានណែនាំថា អ្វីដែលយើងត្រូវធ្វើគឺទុកឲ្យស្នាមពកតូចនោះបាត់ទៅវិញដោយខ្លួនឯង ហើយវានឹងបន្សល់ស្លាកស្នាមលើស្មាកូន ហើយចៀសវាងយកដៃទៅច្របាច់ស្នាមពកនោះ។ ប្រសិនបើមានឆ្លងមេរោគក្លាយជាដំបៅ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ដើម្បីព្យាបាលជាបន្ទាន់។
[embed-health-tool-vaccination-tool]