៦ ខែដំបូង អាហារតែមួយគត់ល្អបំផុតសម្រាប់អូនៗ គឺទឹកដោះម៉ាក់ៗ។ ប៉ុន្តែរឿងបំបៅដោះ មិនស្រួលដូចប្រុសៗគិតទេ ពិសេសម៉ាក់ៗរវល់ការងារ ឬគ្មានទឹកដោះគ្រប់គ្រាន់។ ទោះយ៉ាងនេះក្តី អូនៗនៅតែអាចលូតលាស់មានសុខភាពល្អ តាមរយៈម្សៅទឹកដោះគោដែរ។ គ្រាន់តែថា ស្រីៗយើងប៉ុន្មាននាក់ដឹងច្បាស់ពីវិធីឆុងម្សៅទឹកដោះគោឲ្យបានត្រឹមត្រូវ? បើមិនអ៊ីចឹង អាចនឹងប៉ះពាល់សុខភាព ឬការលូតលាស់អូនៗបាន។ “Hello គ្រូពេទ្យ” នឹងណែនាំពីវិធីឆុងម្សៅទឹកដោះគោត្រឹមត្រូវឲ្យដឹង។
១- អ្វីទៅជាម្សៅទឹកដោះគោ?
ភាគច្រើន ម្សៅទឹកដោះគោ ផលិតពីទឹកដោះគោស្រស់ ដោយមានការផ្លាស់ប្តូរនូវបរិមាណប្រូតេអ៊ីន ខ្លាញ់ និងកាបូអ៊ីដ្រាត ដើម្បីឲ្យមានភាពប្រហាក់ប្រហែលគ្នាទៅនឹងទឹកដោះម៉ាក់ៗ ដោយមានការបន្ថែមសារធាតុរ៉ែ និងវីតាមីនផងដែរ។ ការផ្លាស់ប្តូរទាំងនេះ គឺដើម្បីបង្កើតតុល្យភាពជីវជាតិចិញ្ចឹមដល់កូន។ បើធៀបនឹងទឹកដោះម៉ាក់ៗ ម្សៅទឹកដោះគោពុំមានផ្ទុកសារធាតុពិសេសៗអាចកាត់បន្ថយហានិភ័យជំងឺដល់កូនឡើយ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម៉ាក់ៗភាគច្រើនតែងយល់ថា ម៉ាកម្សៅទឹកដោះគោមួយចំនួនមានគុណភាពល្អសម្រាប់កូន ដោយសារឃើញគេប្រើនៅតាមគ្លីនិក ឬមន្ទីរពេទ្យ។ គួរសម្រេចចិត្តទៅតាមកម្រិតថវិកា និងភាពងាយស្រួលរកទិញ។ តាមពិត ម្សៅទឹកដោះគោនីមួយៗ គ្មានអីខុសគ្នាច្រើន ដោយសារតែក្រុមហ៊ុនទាំងអស់សុទ្ធតែព្យាយាមប្រើធាតុផ្សំស្រដៀងគ្នាបំផុត ទៅនឹងទឹកដោះម៉ាក់ៗ។ ជាទូទៅ ប្រភេទសម្រាប់កូនទើបកើត តែងមានដាក់ផ្លាក “កម្រិតដំបូង (Starter)” “ទើបកើត (Newborn)” ឬ “ដំណាក់កាលទី ១” ជាដើម។ ប្រភេទម្សៅទឹកដោះគោទាំងនេះ អាចប្រើបាន ចាប់ពីពេលកូនទើបកើតរហូតដល់ ១២ ខែ។
អត្ថបទគួរអាន៖
- បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?
- អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចញ៉ាំអាហារហឹរបានឬអត់?
- ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ
- ម៉េចក៏ទឹកដោះម៉ាក់ៗប្ដូរពណ៌ តើគួរបារម្ភកម្រិតណា?
- អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?
២- របៀបឆុងទឹកដោះគោឲ្យបានត្រឹមត្រូវ
ការឆុងម្សៅទឹកអាចគិតថាជារឿងងាយស្រួល ប៉ុន្តែនៅតែមានគ្នាយើងមួយចំនួន នៅតែមិនទាន់អាចប្រើទឹកដោះគោ ជំនួសទឹកដោះត្រឹមត្រូវនៅឡើយ នាំឲ្យកូនមិនចង់បៅទឹកដោះគោនោះ ខណៈដើម្បីឆុងម្សៅទឹកដោះត្រឹមត្រូវ យើងត្រូវមាន៖
– ដបទឹកដោះគោមានគម្រប និងសន្ទះបិទ
– ក្បាលដោះ
– កាំបិតជ័រ
– ច្រាសដុសដបទឹកដោះគោ
– សម្ភារៈសម្លាប់មេរោគ។
[embed-health-tool-due-date]
កូនភាគច្រើន ពុំត្រូវការដប ឬក្បាលដោះពិសេសអ្វីទេ ប៉ុន្តែអាចមានមួយចំនួនចូលចិត្តប្រភេទក្បាលដោះធំ ឬតូចតាមចំណង់ចំណូលចិត្ត ហើយបញ្ហានេះអាចកើតឡើងពេលកូនធំបន្តិច។ ទឹកម៉ាស៊ីនចេញពីក្បាលរ៉ូប៊ីនេតាមផ្ទះ មានផ្ទុកជាតិផ្លរ៉ាយ ជាជម្រើសល្អបំផុត សម្រាប់ឆុងទឹកដោះគោ ព្រោះវាអាចជំនួយដល់ធ្មេញទារកផងដែរ។ ទោះជាមានការអះអាង ផឹកទឹកម៉ាស៊ីន មានសុវត្ថិភាពក៏ពិតមែន ប៉ុន្តែមុនកូនអាយុ ៦ខែ គ្នាយើងត្រូវដាំទឹកឲ្យពុះសិន និងទុកឲ្យត្រជាក់សិន សឹមយកមកឆុងទឹកដោះគោឲ្យកូន។
គួរប្រើទឹកសុទ្ធ ឬទឹកផ្សេងទៀត ក្នុងករណីដែលគ្មានទឹកម៉ាស៊ីនប៉ុណ្ណោះ មួយវិញទៀត គួរដាំទឹកដើម្បីឆុងម្សៅទឹកដោះគោះ រហូតដល់កូនមានអាយុ ១២ ខែ។ មិនត្រូវប្រើទឹករ៉ែនោះទេ ដោយសារមានផ្ទុកបរិមាណអំបិល និងជាតិរ៉ែខ្ពស់បង្កហានិភ័យដល់តម្រងនោមកូន។
៣- តិចនិកឆុងម្សៅទឹកដោះគោ
ពេលឆុងទឹកដោះគោ យើងគួរ៖
– អានពាក្យណែនាំលើកំប៉ុងជាមុន ចាំអនុវត្តតាម
– ប្រើស្លាបព្រាមាននៅក្នុងកំប៉ុងស្រាប់
– ទុកដាក់ដប ក្បាលដោះ និងសម្ភារៈផ្សេងទៀតឲ្យមានអនាម័យ ហើយកុំភ្លេចសម្លាប់មេរោគមុននឹងប្រើប្រាស់។
សូមអានពាក្យណែនាំឲ្យបានត្រឹមត្រូវនៅចំហៀងដប ពេលចាក់ទឹកឆុង ព្រោះបរិមាណទឹកតិចពេក ឬច្រើនពេក អាចប៉ះពាល់ដល់គុណភាពទឹកដោះគោ ក៏អាចធ្វើឲ្យអូនៗឈឺដែរ។ បើកូនគ្មានបញ្ហាអ្វីទេ សូមកុំប្តូរចំនួនស្លាបព្រាទឹកដោះគោ ឬបន្ថែមទឹកដោយខ្លួនឯង។
គួរប្រើដបតែម្តងៗបានហើយ និងចាប់លាងសម្អាត ដោយសារមេរោគនឹងចាប់លូតលាស់ក្នុងទឹកដោះគោ បន្ទាប់ពីទុកចោលមួយម៉ោង។ ក្រោយអូនៗបៅរួច កុំទុកដបទឹកដោះគោ លើសមួយម៉ោងឲ្យសោះ ត្រូវចាក់ទឹកដោះគោសល់ចោល រួចប្រើដបថ្មីឆុងជំនួសវិញ។
ចំណុចសំខាន់
តិចនិកឆុងម្សៅទឹកដោះគោ
ពេលឆុងទឹកដោះគោ យើងគួរ៖
– អានពាក្យណែនាំលើកំប៉ុងជាមុន ចាំអនុវត្តតាម
– ប្រើស្លាបព្រាមាននៅក្នុងកំប៉ុងស្រាប់
– ទុកដាក់ដប ក្បាលដោះ និងសម្ភារៈផ្សេងទៀតឲ្យមានអនាម័យ ហើយកុំភ្លេចសម្លាប់មេរោគមុននឹងប្រើប្រាស់។
សូមអានពាក្យណែនាំឲ្យបានត្រឹមត្រូវនៅចំហៀងដប ពេលចាក់ទឹកឆុង ព្រោះបរិមាណទឹកតិចពេក ឬច្រើនពេក អាចប៉ះពាល់ដល់គុណភាពទឹកដោះគោ ក៏អាចធ្វើឲ្យអូនៗឈឺដែរ។ បើកូនគ្មានបញ្ហាអ្វីទេ សូមកុំប្តូរចំនួនស្លាបព្រាទឹកដោះគោ ឬបន្ថែមទឹកដោយខ្លួនឯង។
គួរប្រើដបតែម្តងៗបានហើយ និងចាប់លាងសម្អាត ដោយសារមេរោគនឹងចាប់លូតលាស់ក្នុងទឹកដោះគោ បន្ទាប់ពីទុកចោលមួយម៉ោង។ ក្រោយអូនៗបៅរួច កុំទុកដបទឹកដោះគោ លើសមួយម៉ោងឲ្យសោះ ត្រូវចាក់ទឹកដោះគោសល់ចោល រួចប្រើដបថ្មីឆុងជំនួសវិញ។