backup og meta

ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?

ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?

គ្រប់​ទារក​ទាំង​អស់​ត្រូវ​ការ​ការ​បំបៅ​ទឹក​ដោះ​ម្តាយ ព្រោះ​វា​សំខាន់ ហើយ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ទារក​តូចៗ ក៏​ប៉ុន្តែអ្វី​ដែល​ជា​បញ្ហា​នោះ បើ​ម្តាយ​ធ្លាប់​វះកាត់​ពង្រីក ឬ​បង្រួម​ដើមទ្រូង វា​អាច​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​ដល់​កូន​ដែរទេ?

ដើម្បី​សម្រាយ​ចម្ងល់​មួយ​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគ​ស្រ្តី​ នៃ​មន្ទីរពទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា បើ​ម្តាយ​វះកាត់​នៅ​លើ​ដើម​ទ្រូង ដោយ​សារ​ត្រូវ​យក​ដុំ​មហារីក​ ហើយ​ត្រូវ​កាត់​សុដន់​ចោល​ម្ខាង នៅ​សល់​ម្ខាង​នោះ គឺ​វា​គ្មាន​បញ្ហា​ក្នុង​ការ​បំបៅ​ដោះ​កូន​ទេ។

អត្ថបទពាក់ព័ន្ធ៖ ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​ កូនលុះត្រាតែមានការប៉ះពាល់ដល់ក្រពេញទឹកដោះម្តាយ តែ​ការ​ពង្រីក​ច្រើន​តែ​ធ្វើ​នៅ​ខាង​ក្រោយ​ក្រពេញ​ទឹក​ដោះ ឬ​នៅ​ក្រោម​ដើម​ទ្រូង។ ប្រសិន​បើ​ការ​វះកាត់​​​ដើម​ទ្រូង​មាន​បញ្ហា នោះ​ជាលិកា​សុដន់​នឹង​មិន​អាច​ដំណើរ​ការ​បាន​ល្អ អាច​ផលិត​ទឹកដោះ​មិន​គ្រប់​គ្រាន់ ឬមិន​អាច​ផលិត​ទឹក​ដោះ​បាន​តែម្តង។

​​មួយ​វិញ​ទៀត ​មាន​ស្រ្តី​មួយ​ចំនួន​វះ​កាត់​បង្រួម​សុដន់​វិញ នេះ​វា​ក៏​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​ផលិត​ទឹក​ដោះ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការ​បំបៅ​ដោះ​កូន​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម