backup og meta

ម៉ាក់ៗលេបថ្នាំពន្យារកំណើតពេលបំបៅដោះកូន អាចប៉ះពាល់អាអូនអត់?

ម៉ាក់ៗលេបថ្នាំពន្យារកំណើតពេលបំបៅដោះកូន អាចប៉ះពាល់អាអូនអត់?

ទោះ​បី​សម្រាល​កូន​រួច​ក៏​ដោយ ម៉ាក់ៗ​គ្រប់​រូប​នៅ​តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន ព្រោះ​វា​បម្លែង​ជា​ទឹក​ដោះ​សម្រាប់​កូន​បៅ។ តែ​បើ​ម៉ាក់ៗ​ចង់​ចាប់​ផ្ដើម​លេប​ថ្នាំ​ពន្យារ​កំណើត​ពេល​កំពុង​ឲ្យ​កូន​បៅ វា​អាច​ប៉ះពាល់​សុខភាព​ម៉ាក់ៗ ឬ​ធ្វើ​ឲ្យ​ពិបាក​ដល់​អា​អូន​ទេ?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មិន​ចាំ​បាច់​លេប​ថ្នាំ​ពន្យារ​កំណើត​អំឡុង​ពេល​បំបៅ​ដោះ​កូន​ទេ ពី​ព្រោះ​ការ​បំបៅ​ដោះ​កូន​ទៀង​ទាត់​ជា​វិធីសាស្ត្រ​ពន្យារ​កំណើត​មួយ​ទៅ​ហើយ។

ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ចង់​ប្រើ​ថ្នាំ​ពន្យារ​កំណើត គឺ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ ៦សប្ដាហ៍ឬ លើស​នេះ​សិន ទើប​អាច​ចាប់​ផ្ដើម​លេប​ថ្នាំ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​សារធាតុ​អ័រម៉ូន។ នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា ម៉ាក់​ៗ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​អា​អូន​បៅ ព្រោះ​ថ្នាំ ឬ​វិធីសាស្ត្រ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​អ័រម៉ូន​អាច​កាត់​បន្ថយ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់​ៗ​បាន។

លោក​បន្ត​ថា ថ្នាំ​ពន្យារ​កំណើត​ដែល​ផ្ទុក​សារធាតុ ប្រូចេស្ទីន (Progestin ) អាច​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​ម៉ាក់​ៗ​លេប​វា​ឲ្យ​ទៀង​ទាត់​ ១គ្រាប់/ថ្ងៃ ឬ​យប់។ ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន ព្រោះ​វា​មិន​បង្ក​ហានិភ័យ​អី​ទៅ​ដល់​ម្ដាយ ឬ​កូន​ទេ ទោះ​ពេល​ខ្លះ សារធាតុ​ប្រូចេស្ទីន​អាច​បម្លែង​ទៅ​ក្នុង​ទឹក​ដោះ​បាន​ក៏​ដោយ។ លើស​ពី​នេះ ស្ត្រី​មួយ​ចំនួន​ធំ​ឃើញ​បរិមាណ​នៃ​ទឹក​ដោះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខ្លះ​ទៀត​នៅ​ដដែល និង​មួយ​ចំនួន​តូច មាន​ការ​ថយ​ចុះ។

[embed-health-tool-baby-poop-tool]

ថ្នាំពន្យារកំណើត

ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​សារធាតុ អេស្ត្រូចេន (Estrogen) ក៏​មិន​ទាន់​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ទៅ​លើ​ទារក​ឬ​ក៏​អត់​ដែរ ប៉ុន្តែ​វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​យើង។ ម៉ាក់​ៗ​ភាគ​ច្រើន​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​នេះ អំឡុង​ពេល​បំបៅ​ដោះ​កូន សង្កេត​ឃើញ​ថា បរិមាណ​ទឹក​ដោះ​ត្រូវ​បាន​ថយ​ចុះ​ខ្លាំង ដែល​វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​បំបៅ​ដោះ​កូន​បាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Birth Control and Breastfeeding

https://www.healthychildren.org/English/ages-stages/baby/breastfeeding/Pages/Birth-Control-and-Breastfeeding.aspx

Contraception During Breastfeeding

https://my.clevelandclinic.org/health/drugs/15280-contraception-during-breastfeeding

What’s the best birth control option while breastfeeding?

https://www.plannedparenthood.org/learn/birth-control/breastfeeding/whats-best-birth-control-option-while-breastfeeding

កំណែ​ប្រែបច្ចុប្បន្ន

19/05/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម