គ្នាយើងមួយចំនួនទំនងជាដឹងហើយថាទឹកដោះគោស្រស់បានដើរតួរនាទីសំខាន់ប៉ុនណាក្នុងការផ្ដល់សារធាតុចិញ្ចឹមដល់ក្មេង គិតតាំងពីអាយុមួយឆ្នាំដល់វ័យជំទង់។ ទឹកដោះគោស្រស់ផ្ដល់ឲ្យក្មេងនូវវីតាមីន រ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលក្មេងត្រូវការដើម្បីការលូតលាស់ទាំងរាងកាយ និងខួរក្បាល។
ប្រភេទនៃទឹកដោះ
គ្នាយើងមួយចំនួនពេលឮនិយាយពីពាក្យថាទឹកដោះ (Milk) គឺតែងគិតដល់ទឹកដោះគោមុនគេមិនខាន ប៉ុន្តែបច្ចុប្បន្ននេះមានភេសជ្ជៈជាច្រើនប្រភេទបានប្រើពាក្យទឹកដោះនេះដូចគ្នា ហើយក៏មានសារធាតុចិញ្ចឹមអស្ចារ្យផ្សេងៗគ្នាដែរ។ សព្វថ្ងៃនេះក្រៅពីទឹកដោះគោស្រស់ យើងនៅឃើញមានផលិតផលទឹកដោះធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង oat (Oat Milk) ជាដើម និងមានទឹកដោះពពែទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាននៅពេលយប់
- យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន
- វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង
- ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ
- ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន
តើក្មេងៗគួរផឹកទឹកដោះគោស្រស់កម្រិតប៉ុន្មានទើបល្អ?
ជាធម្មតាកូនក្មេងនឹងអាចទទួលបានសារធាតុចិញ្ចឹមពីទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះបន្ទាប់ពីពួកគេមានអាយុចាប់ពី១ឆ្នាំឡើងទៅ បើក្មេងទាំងនោះមិនមានប្រតិកម្មអាលែកហ្ស៊ីនឹងទឹកដោះគោនោះទេ។
ចំណុចមួយគ្នាយើងគួរដឹងដែរថាបើកូនយើងនៅបៅដោះម្ដាយ ឬម្សៅទឹកដោះគោនៅឡើយ មិនទាន់ចាំបាច់ត្រូវឲ្យផឹកទឹកដោះគោស្រស់នោះទេ តែកូនយើងត្រូវការវីតាមីន D បន្ថែមបើកូនកំពុងបៅដោះ ឬមិនបានទទួលវីតាមីន D ពីប្រភពផ្សេងទៀត។
បើតាមសមាគមជំងឺកុមារសហរដ្ឋអាមេរិក(American Academy of Pediatrics) បានណែនាំថាក្មេងមានអាយុពី១ ទៅ២ឆ្នាំ គួរផឹកទឹកដោះគោស្រស់២ពែងក្នុងមួយថ្ងៃ និងក្មេងមានអាយុពី៣ឆ្នាំឡើងទៅគួរញ៉ាំ៣ពែងក្នុងមួយថ្ងៃ។
ក្នុងករណីកូនរបស់យើងមិនផឹកទឹកដោះគោទេ យើងអាចជំនួសបានដោយអាហារផ្សេងទៀតដូចជាយ៉ាអួរ ឈីស ឬក៏អាហារផ្សេងទៀតដែលមានជាតិកាល់ស្យូម និងវីតាមីន D។ ដូចគ្នាដែរ ប៉ាម៉ាក់ក៏ត្រូវដឹងដែរថាមិនមែនគ្រប់យ៉ាអួរ ឬឈីសសុទ្ធតែមានបន្ថែមវីតាមីន D ឬសម្បូរដោយវីតាមីន D នោះដែរ។
យ៉ាងណាមិញ ប៉ាម៉ាក់មិនត្រូវប្រកាន់គំនិតថាត្រូវតែឲ្យកូនញ៉ាំទឹកដោះគោឲ្យបានបីពែងក្នុងមួយថ្ងៃ គិតថាបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយមិនបន្ថែមអាហារផ្សេងឲ្យកូនញ៉ាំនោះទេ។ បើយើងមិនបន្ថែមអាហារផ្សេងៗទៀតដល់កូនឲ្យមានតុល្យភាពទេ អាចធ្វើឲ្យកូនយើងប្រឈមនឹងជំងឺស្លេកស្លាំងដោយខ្វះជាតិដែក និងធ្វើឲ្យមានអតុល្យភាពសារធាតុចិញ្ចឹមមួយចំនួនផ្សេងទៀតមិនខាន។
[embed-health-tool-vaccination-tool]