ជាទូទៅ ស្ត្រីកំពុងបំបៅដោះ មិនគួរផឹកស្រា ស្រាក្រហម ស្រាថ្នាំ ឬស្រាបៀរនោះទេ អំឡុងពេលបំបៅដោះកូន។ ចុះបើចៀសផុតត្រូវប៉ះគ្រឿងស្រវឹង ស្រាថ្នាំទាំងនោះ ដោយសារកាលៈទេសៈណាមួយ តើកូនកំពុងបៅដោះប៉ះពាល់ដែរអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយលម្អិត។
១- ជាតិអាល់កុលប៉ះពាល់កូនបៅដោះដូចម្តេចខ្លះ?
នរណាក៏ដឹងដែរថា ជាតិអាល់កុលមានផលអវិជ្ជមានចំពោះមនុស្សទូទៅ។ ចំពោះស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះវិញ ប្រាកដណាស់ ជាតិអាល់កុលពិតជាប៉ះពាល់កូន។
[embed-health-tool-baby-poop-tool]
ស្រាមួយកែវចំពោះស្ត្រីជាម្ដាយ អត់បញ្ហា តែកូនយើងមានបញ្ហា ព្រោះថ្លើមរបស់កូនមិនអាចទទួលយកជាតិអាល់កុលបានដូចជាម្ដាយឡើយ។ តាមទិន្នន័យ ទារកក្រោម ៣ ខែ ត្រូវការរយៈពេលទ្វេដងយូរជាងមនុស្សពេញវ័យ ដើម្បីដំណើរការរំលាយជាតិអាល់កុលនោះ។ ជាលទ្ធផល កូនតូចយើងនឹងផលរំខានលើការគេង និងទម្លាប់ញ៉ាំ បើម្ដាយផឹកស្រា។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
យោងតាមការស្រាវជ្រាវថា មុនពេលបំបៅដោះកូន បើម្តាយផឹកស្រា មិនថា ស្រាក្រហម ស្រាបៀរ ឬស្រាក្រឡុក ទារកតូចនឹងស្រូបយកសារធាតុចិញ្ចឹមក្នុងទឹកដោះបានតិចជាងធម្មតា ២០% ឯណោះ។ ម្យ៉ាងទៀត ការបំបៅដោះកូនក្នុងស្ថានភាពមានជាតិអាល់កុលខ្ពស់ក្នុងឈាម នឹងធ្វើឱ្យកូនងងុយគេ ងាយគេង តែមិនអាចគេងបានស្កប់ស្កល់នោះទេ។ យូរៗទៅ ជាតិអាល់កុល នឹងប៉ះពាល់ដល់ការលូតលាស់ស្មារតីរបស់កូនយើងទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ប្រើទឹកសុទ្ធថ្លៃៗ មានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ ធ្វើឲ្យកូនឆ្លាត?
- បើរវល់ការងារ ហើយត្រូវបំបៅដោះកូន មកដឹងគន្លឹះប៉ុន្មាននេះ
- ម៉ាក់ដឹងអត់! បំបៅដោះកូន អាចផ្ដល់ប្រយោជន៍ ១០ យ៉ាងនេះទាំងម៉ាក់ទាំងអាអូន
២- ចុះបើស្ត្រីបំបៅដោះត្រូវតែផឹកចៀសមិនផុត?
ពេលខ្លះ ម៉ាក់ៗអាចចៀសមិនផុតត្រូវផឹកមួយកែវពីរ ដោយសារកម្មវិធីសង្គមផ្សេងៗ។ ក្នុងករណីនេះ ម៉ាក់ៗត្រូវដឹងរឿងសំខាន់មួយចំនួនដូចខាងក្រោម។
ជាទូទៅ បរិមាណជាតិអាល់កុលក្នុងឈាមរបស់ម៉ាក់ ស្មើនឹងបរិមាណជាតិអាល់កុលក្នុងទឹកដោះដែរ។ បន្ទាប់ពីផឹកស្រា ជាតិអាល់កុលនោះនឹងនៅក្នុងឈាមប្រមាណជា ៣០ ទៅ ៦០ នាទី ហើយករណីខ្លះអាចដល់ទៅ ២ ម៉ោងឯណោ អាស្រ័យលើកត្តាជាច្រើន ដូចជា បរិមាណអាហារយើងញ៉ាំ កម្រិតជាតិអាល់កុលបានផឹក គីឡូយើង ស្ថានភាពសុខភាព និងយើងផឹកស្រាលឿនប៉ុនណា។
បើសិនដឹងខ្លួនថាត្រូវផឹកចៀសមិនផុតហើយ ដំណោះស្រាយល្អបំផុត គឺបំបៅដោះជាមុនសិន ចាំទៅផឹក។ រាងកាយយើងនឹងមានពេលបន្សាបជាតិអាល់កុលក្នុងឈាម ទម្រាំដល់ពេលត្រូវបំបៅម្តងទៀត។ ម្យ៉ាងទៀត យកល្អ គួរប៊ូមទឹកដោះទុក មុននឹងទៅកម្មវិធីផឹកស៊ីក៏បាន។
ចំណុចសំខាន់
ស្រាមួយកែវចំពោះស្ត្រីជាម្ដាយ អត់បញ្ហា តែកូនយើងមានបញ្ហា ព្រោះថ្លើមរបស់កូនមិនអាចទទួលយកជាតិអាល់កុលបានដូចជាម្ដាយឡើយ។ តាមទិន្នន័យ ទារកក្រោម ៣ ខែ ត្រូវការរយៈពេលទ្វេដងយូរជាងមនុស្សពេញវ័យ ដើម្បីដំណើរការរំលាយជាតិអាល់កុលនោះ។ ជាលទ្ធផល កូនតូចយើងនឹងផលរំខានលើការគេង និងទម្លាប់ញ៉ាំ បើម្ដាយផឹកស្រា។