ការសិក្សាជាច្រើនបញ្ជាក់ថា ក្មេងដែលនិយាយច្រើន គឺជាក្មេងឆ្លាត មិនមែនក្មេងឆ្លាតនិយាយច្រើននោះទេ។ ដើម្បីឲ្យកូនតូចៗនិយាយច្រើន តួនាទីយើងជាម៉ាក់ប៉ាត្រូវធ្វើម៉េចខ្លះ?
ការសិក្សាជាច្រើនបញ្ជាក់ថា ក្មេងដែលនិយាយច្រើន គឺជាក្មេងឆ្លាត មិនមែនក្មេងឆ្លាតនិយាយច្រើននោះទេ។ ដើម្បីឲ្យកូនតូចៗនិយាយច្រើន តួនាទីយើងជាម៉ាក់ប៉ាត្រូវធ្វើម៉េចខ្លះ?

លោក Christopher Lee ស្ថានិកអង្គការ HEDC អន្តរជាតិ បានលើកឡើងថា ឪពុកម្តាយភាគច្រើននិយាយច្រើនជ្រុល មិនទុកឱកាសឲ្យកូននិយាយច្រើនទេ នេះជាកំហុសឆ្គងធំមួយ។ លោកបានបន្តថា បើនិយាយយើងជាឪពុកម្តាយនិយាយច្រើន កូនយើងនឹងឈប់និយាយ ផ្ទុយទៅវិញ បើយើងព្យាយាមស្តាប់កូនៗនិយាយ ដូចជាពេលគេត្រលប់មកពីសាលាវិញ យើងសួរនាំកូននូវសំណួរណាមួយ ឲ្យគេស្តាប់ រួចឆ្លើយ នោះគេនឹងក្លាយទៅជាក្មេងនិយាយច្រើន ហើយឆ្លាតវាងវៃ។
តួនាទីរបស់ម៉ាក់ប៉ាត្រូវស្តាប់កូនឲ្យច្រើន ហើយបំផុសនូវសេចក្តីក្លាហាន ដោយឲ្យគេនិយាយឲ្យបានច្រើន ដោយសួរនូវសំណួរវិញ។ ទោះបីជាពេលខ្លះចម្លើយយើងដឹងហើយក៏ដោយ ក៏យើងនៅតែសួរកូននូវសំណួរដដែលនេះ ដើម្បីឲ្យខួរក្បាលកូនវិវត្តទៅមុខជានិច្ច។
“ពេលខ្លះកូនក្មេងសួរនូវសំណួរច្រើនជ្រុល នៅចន្លោះអាយុ ២-៣ ទៅ៥ឆ្នាំ គេប្រៀបបានទៅនឹងទស្សនវិទូមួយអ៊ីចឹង ព្រោះទស្សនវិទូតែងតែសួរនូវសំណួរ ហេតុអី? ហេតុអី? ហេតុអី? រហូត នោះដោយសារតែគេចង់ដឹងនូវរឿងគ្រប់យ៉ាង”។

អត្ថបទពាក់ព័ន្ធ៖
លោក Christopher Lee ក៏បានលើកពីកំហុសឆ្គងរបស់ឪពុកម្តាយមួយទៀតដែរ គឺពេលកូន និយាយច្រើន ហើយសួរច្រើន តែខ្លួនមិនដឹងពីចម្លើយ បែរជាតបវិញថា “ម៉ាក់ប៉ាគ្មានពេលទេ” ឬក៏ “សំណួរអី ឆ្កួតអ៊ីចឹងៗ”។
ក្នុងករណីបែបនេះ យើងជាម៉ាក់ប៉ាមិនត្រូវបង្អាក់ការចង់ដឹងចង់ឮរបស់កូន ដោយតបបែបនេះទេ ត្រូវតែផ្តល់ចម្លើយឲ្យគេ ទោះបីជាមិនដឹងពីចម្លើយក្តី ដោយនិយាយថា ម៉ាក់ប៉ាអត់ដឹងទេ តែម៉ាក់ប៉ានឹងទៅរកចម្លើយឲ្យកូនពេលក្រោយ ធ្វើបែបនេះទើបកូនអស់ចិត្ត។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
How to Encourage Children to Express Feelings & Emotions, https://www.highspeedtraining.co.uk/hub/how-to-encourage-children-to-express-feelings/
5 Ways to Help Children Identify and Express their Emotions,https://www.mindchamps.org/blog/help-children-identify-express-emotions/
Ways To Help Your Child Express Their Feelings,https://www.lifehack.org/337413/ways-help-your-child-express-their-feelings
កំណែប្រែបច្ចុប្បន្ន
29/09/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ