ការអប់រំ និងប្រៀនប្រដៅកូនសម័យនេះមិនដូចជំនាន់មុនទៀតឡើយ ហើយចំពោះការសម្រេចចិត្តទៀតសោតប៉ាម៉ាក់តែងតែទុកឲ្យកូនមានផ្ដល់មតិយោបល់ជាមួយផងដែរ។ អ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានណែនាំរឿងសំខាន់ៗដែលម៉ាក់ប៉ាគួរឲ្យកូនចេះសម្រេចចិត្តតាំងពីក្មេង ដើម្បីជាទុនផ្ដល់ទំនុកចិត្ត និងហ៊ានទទួលខុសត្រូវចំពោះខ្លួនឯងនាពេលអនាគត។
១- ជ្រើសរើសសម្លៀកបំពាក់ដោយខ្លួនឯង
កូនចាប់ពីអាយុ ២ ឆ្នាំឡើងប្រាកដជាចេះដឹងពីរឿងស្លៀកពាក់ខ្លះៗហើយ ដូចនេះគួរតែផ្ដល់ឱកាសឲ្យគេបានជ្រើសរើសអ្វីខ្លួនចង់ស្លៀកពាក់។ ប្រសិនបើយើងយល់ថា វាមិនស្អាត មិនសមយើងអាចបន្ថែមគំនិតខ្លះៗ ដោយជ្រើសរើសអ្វីមកតុបតែងបន្ថែមដូចជាស្បែកជើង កាបូប ឬប្រាប់កូនដើម្បីឲ្យគេកាន់តែយល់ដឹងអ្វីល្អសម្រាប់ខ្លួនកាន់តែច្រើន។
២- ឱកាសរៀបចំទុកដាក់
កន្លែងរស់នៅជុំគ្ នាទោះនរណាអ្នកធ្វើឲ្យរាយប៉ាយ តែយើងគួរតែទុកឱកាសឲ្យកូនជាអ្នករៀបចំអីវ៉ាន់ ដោយដើររៀបជាមួយបណ្ដើរ និងប្រាប់ពីកន្លែងត្រូវទុកដាក់។ ប្រសិនបើយើងរៀបចំ និងជួយកូនគ្រប់យ៉ាង ពេលធំឡើងកូននឹងមិនអាចចេះធ្វើអ្វីខ្លួនឯង និងមិនអាចរស់នៅឆ្ងាយពីគ្រួសារឡើយ ព្រោះគេមិនអាចជួយខ្លួនគេបាន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣- ទុកឱកាសឲ្យកូនធ្វើខុសខ្លះ
ពីមួយថ្ងៃទៅមួយថ្ងៃកូនធំឡើងរហូត ដូចនេះកុំគិតថាកូននៅតែជាក្មេងមិនអាចធ្វើអ្វីបាន។ ការព្យាយាមឃាត់ឃាំងខ្លាំងពេក ឬទទួលខុសជំនួសកូន មិនអាចឲ្យកូនសម្រេចចិត្ត និងធំឡើងដោយបញ្ហាស្មារតីឡើយ ដូចនេះបណ្ដោយឲ្យកូនធ្វើរឿងដែលគេចង់ចុះ នៅពេលខុសយើងគ្រាន់តែចាំណែនាំ។ ទង្វើនេះ ធ្វើឲ្យកូនរៀនយល់ដឹងពីកំហុសឆ្គងទុកជាបទពិសោធក្នុងជីវិត ហើយថ្ងៃអនាគតកូននឹងមិនធ្វើខុសតទៅទៀតទេ។ ត្រូវទុកឱកាសឲ្យកូនបានធ្វើខុសខ្លះ នោះទើបគេអាចរកត្រូវបាន ប្រសិនបើផ្លូវត្រូវយើងរៀបចំឲ្យរហូត ក្មេងមិនអាចបែងចែកថាមួយណាខុស មួយណាត្រូវនោះទេ។
៤- ទុកឱកាសឲ្យបង្ហាញសមត្ថភាពខ្លួនឯង
ម៉ាក់ប៉ានៅក្នុងប្រទេសយើងភាគច្រើន ពេលគេសួរនាំឈ្មោះ ឬសួរអ្វីពីកូន ចូលចិត្តឆ្លើយជំនួស។ តែនោះមិនមែនជារឿងល្អនោះទេ យើងត្រូវបង្រៀនកូនឲ្យចេះឆ្លើយតបជាមួយសំណួរផ្សេងៗ។ ការដែលក្មេងចេះឆ្លើយតបខ្លួនឯងពិតជារឿងសំខាន់ចំពោះទំនាក់ទំនងនឹងអ្នកដទៃ ហើយក៏ធ្វើឲ្យកូនឆ្លើយ។ ដំបូងៗកូនអៀន ឬអាចភិតភ័យខ្លះ តែត្រូវឲ្យគេបង្ហាញពីសមត្ថភាពឆ្លងឆ្លើយ ទើបអាចភាពបណ្ដុះភាពស្វាហាប់។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-vaccination-tool]