backup og meta

ម៉េចក្មេងខ្លះធំហើយ មិនព្រមញ៉ាំអាហារផ្សេងក្រៅពីទឹកដោះគោ?

ម៉េចក្មេងខ្លះធំហើយ មិនព្រមញ៉ាំអាហារផ្សេងក្រៅពីទឹកដោះគោ?

ទារក​អាយុ​ក្រោម ៦​ខែ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​អា​អូន នេះបើ​យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ។ ប៉ុន្តែ​ពេល​អា​អូន​វិវត្ត​វ័យ​ចាប់​ពី​អាយុ ៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារ​រឹង​ឲ្យ​អា​អូន​ញ៉ាំ​ក្រៅ​ពីការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ យ៉ាង​ណា​មិញ មាន​ក្មេង​ៗ​មួយ​ចំនួន​អាយុ​ច្រើន​ហើយ (១-២ឆ្នាំ) តែ​មិន​ព្រម​ញ៉ាំ​អាហារ​អ្វីផ្សេង ក្រៅ​ពី​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ទេ។ ហេតុ​អ្វី?

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ

តាម​ពិត​ទៅ នេះជា​រឿង​ធម្មតា​ទេ​ដែល​ក្មេងៗ​ដែល​ទើប​ចេះ​ដើរ​តេះតះ ញ៉ាំ​អាហារ​បន្ថែម​តែ​ក្នុង​បរិមាណ​តិច​តួច រើស​ចំណី​ និង​រុញ​ចាន​រុញ​ស្លាប​ព្រា​ចោល​មិន​ព្រម​ញ៉ាំ​ទាល់​តែ​សោះ។ បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ក្រៅ​ពី​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ម្ដាយ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា៖

១. ចំណង់​អាហារ​ក្មេង​តូចៗ​ប្រែ​ប្រួល​ឥត​ឈប់​ឈរ​ដោយសារ​ការ​លូតលាស់​កើន​ឡើង និង​ការ​ប្រែ​ប្រួល​នៃ​សកម្មភាព​កូន​ធ្វើ​ក្នុង​មួយ​ថ្ងៃ។

២. ក្មេង​តូចៗ​មិន​លូតលាស់​លឿន​ដូច​ទារក​ទេ ដូច​នេះ​អាហារ​ក៏​អា​អូន​ញ៉ាំ​តិច​ដែរ

៣. ក្មេង​តូច​ៗ​មាន​ក្រពះ​តូច

៤. ក្មេង​តូច​ៗ​ចាប់​អារម្មណ៍​នឹង​ពិភពលោក​ជុំ​វិញ​ខ្លួន មិន​សូវ​ខ្វាយ​ខ្វល់​ពី​អាហារ

៥. ក្មេង​តូច​ៗ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ឆ្អែត​ពេក ។

​កូនមិនព្រមញ៉ាំអាហារ

ភាគ​ច្រើន កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ គឺ​ដោយ​សារ​តែ​អា​អូន​បៅ​ទឹក​ដោះ​គោ​ឆ្អែត​ពេក​នឹង​ឯង។ ដូច​នេះ ដើម្បី​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្សេងៗ​វិញ ម៉ាក់​ប៉ា​គួរ​តែ​កាត់​បន្ថយ​ការ​ផ្ដល់​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ព្រោះ​បើ​អា​អូន​ឃ្លាន កូន​នឹង​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ ៥-៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​រៀន​ញ៉ាំ​​អាហារ​បន្ថែម ព្រោះ​ពេល​កូន​តែ​ធំ​ទៅ​ៗ ទឹក​ដោះ​គោ​គ្រាន់​តែ​ជា​អាហារ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា កាល​ណា​ម៉ាក់​ប៉ា ពន្យារ​ពេលយូរ​​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ ឬ​បញ្ហា​ខ្លាច​នូវ​អ្វី​ដែល​ថ្មី។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Toddler not eating? Ideas and tips https://raisingchildren.net.au/toddlers/nutrition-fitness/common-concerns/toddler-not-eating

Why has my baby gone off solid food? https://www.babycentre.co.uk/x25010497/why-has-my-baby-gone-off-solid-food

14 reasons why your Toddler is refusing to eat https://www.childrensnutrition.co.uk/full-blog/toddlers-wont-eat

កំណែ​ប្រែបច្ចុប្បន្ន

30/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនញ៉ាំអាហារទាំងនេះគ្រប់គ្រាន់ មិនបារម្ភរឿងអន់កម្ពស់

ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម