backup og meta

ចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហានេះមុនសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2021

    ចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហានេះមុនសិន

    ម៉ាក់ប៉ាគ្រប់រូបសុទ្ធតែចង់បានកូនលូតលាស់ល្អ សុខភាពរឹងមាំ ខំប្រឹងប៉ូវអាហារឲ្យកូនញ៉ាំ ដើម្បីឲ្យបានឡើងទម្ងន់មានសាច់មានឈាម។ ក្នុងនោះដែរ សុខភាពប្រព័ន្ធរំលាយអាហារ ក៏ជាផ្នែកសំខាន់មួយជួយការលូតលាស់ និងអភិវឌ្ឍខួរក្បាលកូនយើងដែរ។

    លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិបានពន្យល់ឲ្យដឹងថា កាលណាក្រពះពោះវៀនកូនក្មេងមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់បានធម្មតាទាំងអស់។ ម៉ាក់ប៉ាត្រូវចាំថា បើចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហាប្រព័ន្ធរំលាយអាហារនេះមុនសិន ព្រោះបើសុខភាពក្រពះពោះវៀនកូនមិនល្អ អាចជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាលពួកគេ ធ្វើឲ្យការបឺតស្រូបយកសារធាតុចិញ្ចឹមមួយចំនួន ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង បណ្ដាលឲ្យខួរក្បាលក្មេងលូតលាស់មិនបានល្អប្រក្រតីនោះទេ។

    អត្ថប្រយោជន៍ពេលកូនមានប្រព័ន្ធរំលាយអាហាររឹងមាំ៖

    បើប្រព័ន្ធរំលាយអាហារអាអូនល្អ ដូចនេះរាងកាយ និងសុខភាពកូនទទួលបានអត្ថប្រយោជន៍ច្រើន។

    ១. ស្រូបយកសារធាតុចិញ្ចឹមបានល្អ

    កាលណាក្រពះពោះវៀនកូនមានសុខភាពល្អ អាអូនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ពីអាហារដែលកូនញ៉ាំចូលទៅ។ សារធាតុចិញ្ចឹមដែលក្រពះពោះវៀនកូនស្រូបមានដូចជា ជាតិដែក ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ធាត់ ជាសារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយមនុស្សយើង។

    ២. កម្ចាត់កាកសំណល់

    ពោះវៀនទាញយកកាកសំណល់ចេញពីរាងកាយ និងជួយគាំទ្រដល់មុខងារថ្លើម។ ដូចនេះហើយ ដើម្បីឲ្យការបន្ទោរបង់របស់កូនបានទៀងទាត់ និងទប់ស្កាត់បញ្ហាទល់លាមក ម៉ាក់ប៉ាជំរុញ និងបន្ថែមអាហារសម្បូរជាតិសរសៃ ឬ Prebiotics ពិសេសបន្លែផ្លែឈើឲ្យកូនញ៉ាំជាប្រចាំ។ Prebiotics ក៏ត្រូវបានបញ្ចូលទៅក្នុងទឹកដោះគោម្សៅសម្រាប់ក្មេងផងដែរ។

    ៣. ប្រព័ន្ធការពាររាងកាយ

    ពោះវៀនយើងជាលំនៅឋាន៧០% របស់ប្រព័ន្ធការពាររាងកាយយើង ហើយពោះវៀនក៏ជាច្រករបស់ពពួកសត្វល្អិតចូលនៅក្នុងរាងកាយយើងបានផងដែរ។ បើក្រពះពោះវៀនកូនមិនល្អ នឹងបណ្ដាលឲ្យងាយឈឺជាមិនខាន ដូច្នេះយើងគួរបង្កើនសុខភាពក្រពះពោះវៀនកូនដោយបន្ថែមពពួកបាក់តេរីល្អវិញ ដែលហៅថា Probiotics ដែលម៉ាក់ប៉ាអាចរកបាននៅក្នុងទឹកដោះម្តាយ ទឹកដោះគោម្សៅសម្រាប់ក្មេង។ ការជ្រើសរើសទឹកដោះគោម្សៅសម្រាប់ក្មេង ផ្សំឡើងដោយការបញ្ចូលទាំង Probiotics និង Prebiotics ដែលគេហៅថា SYNBIOTICS នោះ កាន់តែជួយក្មេងមានប្រព័ន្ធការពាររាងកាយរឹងមាំ។

    ៤. Gut-Brain Axis

    Gut-Brain Axis ជាការតភ្ជាប់រាងកាយ និងគីមីរវាងពោះវៀន និងខួរក្បាល ពោលវាជាបណ្ដាញនៃសរសៃប្រសាទរាប់លានដែលបញ្ជូនព័ត៌មានទៅខួរក្បាល។ សារធាតុគីមីដែលគេហៅថាប្រព័ន្ធបញ្ជូនសរសៃប្រសាទដូចជាសេរ៉ូតូនីន និង GABA (គ្រប់គ្រងអារម្មណ៍នៃការភ័យខ្លាចនិងការថប់បារម្ភ) ត្រូវបានបញ្ជូនទៅមកពីខួរក្បាល ដែលភាគច្រើនវាផលិតនៅក្នុងពោះវៀន។ បាក់តេរីល្អ ឬ ប្រ៉ូបាយអូទិកល្អៗនៅក្នុងពោះវៀនជាចំណែកដល់ផលិតភាពសារធាតុគីមី និងព័ត៌មានផ្ដល់សញ្ញាសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយល្អដល់កូនយើង។

    ក្មេងឆ្លាតវៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម