បញ្ហាការលូតលាស់

បញ្ហាការលូតលាស់ - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

បញ្ហាការលូតលាស់

ទារក ឬក្មេងតូចៗមើលអេក្រង់ទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ទារក​ និង​ក្មេង​តូច​ៗ ដែល​ចំណាយ​ពេល​ច្រើន​លើ​អេក្រង់​ទូរសព្ទ ឬ​ iPad មាន​ឱកាស​ខ្ពស់​​ប្រឈម​នឹង​ការអភិវឌ្ឍ​យឺតយ៉ាវ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​នៃ​ពេទ្យកុមារ (JAMA)។ នៅ​ក្នុង​ការ​សិក្សា​នេះ​ដែរ​ មាន​កុមារ​ចូលរួម​ចំនួន​៧.០៩៧​នាក់ ដែលមាន​ក្មេង​ប្រុស​​ចំនួន​ ៣.៦៧៤​​នាក់​ (៥១.៨%) និង​ក្មេង​ស្រី​ចំនួន​ ៣.៤២៣​នាក់ (៤៨.២%) ហើយ​អ្នក​ជំនាញ​ផ្តោត​​ទៅ​លើ​ចំនួន​ម៉ោង ដែល​ក្មេង​ៗ​ចំណាយ​ទៅ​លើ​ទូរស័ព្ទ​ដៃ មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ផ្សេង​ទៀត ជាមួយនឹង​ទំនាក់ទំនង​រវាង​​​ការ​អភិវឌ្ឍន​សមត្ថភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្រប​ពេល​ដែល​កុមារ​ភាគ​ច្រើន​ មើល​ឧបករណ៍​អេឡិចត្រូនិក​​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ កុមារ​ចំនួន​៤​%ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទំនាក់ទំនង​រវាង​​រយៈពេល​មើលឧបករណ៍​អេឡិចត្រូនិក និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ កើត​មាន​កាន់​តែ​ខ្ពស់​ទៅ​លើ​ក្មេង​ប្រភេទ​នេះ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។ លើស​ពី​នេះ ជំនាញ​លើ​ការ​បញ្ជា​របស់​រាងកាយ​​ក៏​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ចំនួន​១.៧៤​ដង ស្រប​​ពេល​ដែល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ថយ​ចុះ​រហូត​ដល់​២​ដង​ផង​ដែរ។ [embed-health-tool-child-growth-chart] ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ មិន​មែន​បណ្តាល​មក​ពី​ការ​មើល​ឧបករណ៍អេឡិចត្រូនិក​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ទារក​ខកខាន​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម […]

ស្វែងរក បញ្ហាការលូតលាស់

បញ្ហាការលូតលាស់

ប៉ូវអាហារទាំងនេះ ក្មេងៗធាត់លើសទម្ងន់ រងផលវិបាកច្រើនទៅថ្ងៃក្រោយ

ស្របពេលចំណីអាហារសម្បូរបែប ពិសេសក្មេងៗចូលចិត្តពពួកអាហារ Fast food ចំណីអាហារផ្អែមៗទៀតនោះ ម៉ាក់ប៉ាមួយចំនួនឲ្យកូនញ៉ាំតាមចិត្ត ធ្វើឲ្យកូនទៅជាធាត់លើសទម្ងន់។ បញ្ហានេះ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងថា ដឹង​ហើយ​ថា ម៉ាក់ប៉ា​ស្រលាញ់​កូន ចង់​ឲ្យ​កូន​ឆាប់​ធំ  ប៉ុន្តែ​ការ​បំប៉ន​កូន​ហួស​ប្រមាណ ពេក​ក៏​ធ្វើ​ឲ្យ​កូន​ទៅ​ជា​ធាត់​លើស​គីឡូ​ខ្លាំង បែរ​ជា​រង​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​វិញ។ លោកវេជ្ជបណ្ឌិតថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។ ក្មេង​ដែល​លើស​ទម្ងន់ នៅ​ពេល​ធំ​ពេញ​វ័យ ឬ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។ គណនាទម្ងន់កូន​នៅទីនេះ ទោះ​បី​ជា​បែប​នេះ​ក្តី ក្មេង​ខ្លះ​លើស​ទម្ងន់​មិន​មែន​មកពី​របប​អាហារ​តែ​មួយ​មុខ​នោះ អាច​មក​ពី កត្តា​តំណ​ពូជ ឬឪពុកម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ប្រសិន​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​ឡើង​គីឡូ​ខ្លាំង ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ និង​រក​វិធី​គ្រប់គ្រង​ការ​ឡើង​គីឡូ​របស់​កូន ដោយ​កាត់​បន្ថយ​អាហារ​ផ្អែម អាហារ​ខ្លាញ់ ពិសេស​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន កុំ​ញ៉ាំ​តែ​សាច់​សុទ្ធ បើ​កូន​ធំ​បន្តិចត្រូវ​ឲ្យ​កូន​មាន​ទម្លាប់់​ហាត់ប្រាណ។


បញ្ហាការលូតលាស់

ប៉ា​ម៉ាក់​​គួរ​ដឹង! កូនពេញ​វ័យ​លឿន​ពេក ​អាច​ប្រឈម​បញ្ហា​ទាំងនេះ

មាន​ប៉ាម៉ាក់​ជាច្រើន​តែង​ឆ្ងល់​ថា​ម៉េច​​​សម័យ​​​នេះ​ក្មេង​​ៗឆាប់​ពេញ​​​វ័យ​ខុស​ពី​ធម្មតា ពេញ​វ័យ​នៅ​អាយុ​ចន្លោះ​ ៨ ឬ ៩ឆ្នាំ ដែល​កាល​ពីមុន ក្មេងស្រីពេញ​វ័យ​អាយុ​ចាប់​ពី ១១-១២ ឆ្នាំ ដោយ​អង្កេត​លើ​ការ​ប្រែប្រួល​ចុង​សុដន់។ រាងកាយ​ប្រែប្រួល​លឿន ហើយ​ឆាប់​វិវត្ត​ទៅ​​ពេញ​​​វ័យ​​​បែប​នេះ អាច​ឲ្យ​កូន (ទាំងប្រុស​ទាំងស្រី) ត្រៀម​ខ្លួន​អត់​ទាន់​រួចរាល់។ ដូច្នេះ​កូនៗអាច​មាន​បញ្ហា​មួយ​ចំនួន ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ការ​ប្រែប្រួល​ទាំង​នោះ។ តើ​មាន​ផល​ពិបាក​អី​ខ្លះ? ហើយ​មាន​វិធី​អ្វីជួយ​កូន​ខ្លះ? ១- មូលហេតុពេញវ័យលឿន ពី​មុនការ​​​លូត​​​លាស់​​ផ្នែក​សុដន់​​​ក្មេង​​​ស្រី ជា​​​ទូទៅ​​​​​​ចាប់​​​ផ្តើម​​​អំឡុង​អាយុ​​​ ១១​​​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​​ចាប់​​​ផ្តើម​​​តាំង​​​ពី​​​អាយុ​​​៧​​​ឆ្នាំ។ ក្មេង​​​ស្រី​​​​​​ខ្លះ​​​ទៀត​​​ចាប់​​​ផ្តើម​​​លូត​​​លាស់​​​តាំង​​​ពី​​​អាយុ​​​​​​​​​ ៣​​​ឆ្នាំ​ក៏​មាន។ ត្រង់​ចំណុច​នេះ អាច​ថា​ចំណែក ឬ​ខុស​ប្រក្រតី​ក៏​បាន។ មានការ​​​បារម្ភ​​​ថា ករណី​ឆាប់​​​ពេញ​​​វ័យ​​​បែប​​​នេះ អាច​​​បង្ក​​​​​​ហានិភ័យ​​​ក្នុង​​​ការ​​​កើត​​​ជំងឺ​​​មហារីក​​​កាន់​​​តែ​​​ខ្ពស់ ខណៈ​មក​ទល់​ពេល​នេះ​បញ្ហា​នៅតែ​​មិន​​​ទាន់​​​មាន​​​ដំណោះ​​​ស្រាយ​​ ទោះ​​​ជា​​​វា​​​កើត​​​ឡើង​រាប់​សិប​ឆ្នាំ​ហើយ​ក្តី។ -ជំងឺធាត់លើក្មេងស្រី៖ អាច​ជា​កត្តា​ប្រឈមធំ​បំផុត​នាំ​ឲ្យ​ក្មេងៗ​​​ឆាប់​​​ពេញ​វ័យ​ខុស​​​ធម្មតា​​ ព្រោះជាង​​​៣០​​​ឆ្នាំ​​​មក​​​នេះ អត្រា​នៃការ​កើត​​​ជំងឺ​ធាត់​លើ​កុមារ​កើន​ឡើង​ទ្វេ​ដង។ នៅ​​ឆ្នាំ​​​១៩៨០ ក្នុង​​​ចំណោម​​​ក្មេង​មាន​អាយុ​ចន្លោះ ៦-១១ ឆ្នាំ មាន​​​តែ​ ៧​​​% ប៉ុណ្ណោះ​​មាន​​​ជំងឺ​​​ធាត់ ប៉ុន្តែ​គិត​ត្រឹម​ឆ្នាំ ២០១២​ ជំងឺ​ធាត់​លើ​ក្មេង​ស្រី​កើន​ដល់​១៨%។  យ៉ាង​ណា​ការ​​​សិក្សា​​​ចុង​​​ក្រោយ​រក​​​ឃើញ​​​ថា​​​ជំងឺ​​​ធាត់​​​នេះ​​​មិន​​​មែន​​​ជា​​​មូល​​​ហេតុ​​​បង្ក​​​ឲ្យ​ក្មេង​ឆាប់ពេញ​វ័យ​នោះ​​​ទេ​​​ ករណី​រង​​​នូវ​​​សម្ពាធ​​​គ្រួសារ ក៏​​​ដូច​​​ជា​​​សារធាតុ​​​គីមី​​​ក្នុង​​​មជ្ឈដ្ឋាន​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ ត្រូវគេ​​​គិត​​​ថា​​​ជា​​​កត្តា​​​បង្ក​​​ឲ្យ​មាន​ករណី​នេះ​ ​​​ប៉ុន្តែ​​​គ្មាន​ការ​អះអាង ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​នៅ​ឡើយ។ -ករណីក្មេងប្រុស៖ ករណីឆាប់ពេញវ័យលើក្មេងប្រុស នៅ​​​មាន​​​តិច​​​ជាង​​​ក្មេង​​​ស្រី ក៏​​​ប៉ុន្តែ​​​ការ​​​សិក្សា​​​មួយ​ធ្វើឡើង​​​ក្នុង​​​ឆ្នាំ​​​ ២០១២ ​​បង្ហាញ​​​ថា​​​ពួក​​​គេ​​​ក៏​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ឆាប់​​​ពេញ​​​វ័យ​​​លឿន​​​ជាងមនុស្ស​ជំនាន់​​​​មុន​​ពី​​ ៦​​​ខែ-​​​២​​​ ឆ្នាំ ​​​​​ដែរ។ ក្មេងៗឆាប់​​​ពេញ​​​វ័យ​​​ទាំង​​​នេះ ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ច្រើន​​​ពីប៉ាម៉ាក់ ក៏​​​ដូច​​​ជា​​​មជ្ឈដ្ឋាន​អប់រំ ជាពិសេស​ផ្នែក​​សតិ​អារម្មណ៍។ ឆាប់​​​ពេញ​​​វ័យ​​​ខុស​​​​​​ធម្មតា ធ្វើ​​​ឲ្យ​​​អត្រា​​​កើត​​​​​​ជំងឺ​​​បាក់​​​ទឹក​​​ចិត្ត​​​កើន​​​ឡើង ងាយ​លង់​ខ្លួន​ក្នុង​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ជាង​​​ក្មេង​​​ដទៃ […]


បញ្ហាការលូតលាស់

កុមារមានអូទីស្សឹម ពេលធំឡើង អាចជាធម្មតាដូចក្មេងដទៃទេ?

មក​ដល់​ពេល​នេះ មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​ក្មេង​កើត​អូទីស្សឹមនៅ​ឡើយ​ទេ។ តើ​ក្មេង​មាន​អូទីស្សឹម ពេល​ធំ​ឡើង​អាច​ជា​ធម្មតា​ដូច​ក្មេង​ដទៃ​ទេ? បញ្ហា​នេះ ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​លោក ចាន់ សារិន បកស្រាយ​ថា កុមារ​ដែល​មាន​អូទីស្សឹម គឺ​មាន​តាំង​ពី​កំណើត​មក​ម៉្លេះ មិន​មែន​ជា​ប្រភេទ​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​នោះ​ឡើយ។ តែ​យើង​អាច​ជួយ​បង្រៀន​ក្មេង​អូទីស្សឹម​ឲ្យ​មាន​ការ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គ្រួសារ​ជា​ប្រចាំ ហើយ​បញ្ហា​អូទីស្សឹម​នេះ នឹង​នៅ​ជាមួយ​ក្មេង​អស់​មួយ​ជីវិត។ បើ​ទោះ​ជា​ក្មេង​អូទីស្សឹម​មាន​ការ​ប្រសើរ​ឡើង​ជាង​មុន​ក៏​ដោយ នោះ​មាន​ន័យ​ថា កុមារ​ដែល​មាន​អូទីស្សឹម ពេល​ធំ​ឡើង​គឺ​នៅ​តែ​មាន​អូទីស្សឹម​ដដែល ដោយ​មិន​ទាន់​មាន​នរណា​ម្នាក់​អាច​ប្រែ​បាន​ឡើយ ។ លោក ចាន់ សារិន បាន​បន្ត​ថា កុមារ​ដែល​មាន​អូទីស្សឹម​មិន​ដូចជា​គ្នា​នោះ​ឡើយ កុមារ ១០០ ខុស​គ្នា​សឹង​តែ ១០០ ទៅ​ហើយ ហើយ​បញ្ហា​សំខាន់១ ក្នុង​ចំណោម​បញ្ហា​ទាំង​៣ គឺ​បញ្ហា​មិន​និយាយ​ស្តី ដែល​យើង​ហៅ​ថា​វិបត្តិ​ភាសា​នោះ​ឯង។ "មាន​កុមារ​មួយ​ចំនួន​អាច​និយាយ​តាម​យើង​បាន តែ​មួយ​ចំនួន​ទៀត​មិន​អាច​និយាយ​តាម​យើង​ទេ ដែល​ក្នុង​ស្ថានភាព​នេះ អាណាព្យាបាល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​ការ​មិន​និយាយ​ស្តី​បែប​នេះ​អាច​ពន្យា​រហូត​ដល់​ពេល​ណាមួយ​មិន​ជាក់​លាក់ អាស្រ័យ​លើ​ខ្លួន​កុមារ"។ វិធី​ជួយ​ក្មេង​អូទីស្សឹម គឺ​ការ​បង្រៀន​ពី​គ្រូ​ពិសេស ចំណែក​អាណាព្យាបាល​ត្រូវ​ចំណាយ​ពេល​នៅ និង​និយាយ​ជាមួយ​កូន​ឲ្យ​ច្រើន។​ ឧទាហរណ៍ ពេល​យើង​ឲ្យ​ផ្លែ​ប៉ោម​មួយ​ទៅ​កូន ដែល​ចាំបាច់​យើង​ត្រូវ​ឲ្យ​កូន​ដឹង​ថា នេះ​ជា​ផ្លែប៉ោម ​មុន​នឹង​ឲ្យ​ទៅ​កូន ការ​ធ្វើ​ដូច​នេះ នឹង​អាច​ជួយ​ឲ្យ​កូន​ចាំ និង​ស្គាល់​របស់​ដែល​យើង​ធ្លាប់​ឲ្យ​ទៅ។ ដោយ​ឡែក​ចំពោះ​ការ​និយាយ​តិច ច្រើន ឬ​មិន​និយាយ អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា អាស្រ័យ​លើ​សមត្ថភាព​ផ្ទាល់​របស់​ក្មេង មាន​ន័យថា កុមារ​ខ្លះ​អាច​និយាយ​ជា​ពាក្យ […]


បញ្ហាការលូតលាស់

សម្រាយចម្ងល់ខ្លះៗពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលជេអ៊ី

ជំងឺ​មួយ កាល​ណា​ប៉ះពាល់​ដល់​ខួរ​ក្បាល​ហើយ វា​អាច​បង្ក​ផល​ពិបាក​​សុខភាព​ច្រើន ឬ​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​ជំងឺ​តែ​ម្ដង។ ជំងឺ​ខួរក្បាល​មួយ​ប្រភេទ​កើត​ឡើង​លើ​អា​អូន​តូចៗ ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្មេង នោះ​គឺ​ជំងឺ​រលាក​ខួរក្បាល ជេអ៊ី។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល ជេអ៊ី ជា​ការ​ប៉ះពាល់​ដល់​ខួរក្បាល​ដែល​អាច​ឲ្យ​កុមារ​ពិការ​អវៈយវៈ បញ្ញា ស្មារតី ឬ​ស្លាប់​បាន។ ស្រប​គ្នា​នេះ​ដែរ លោក​ស្រី​បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​អំពី​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី នៅ​លើ​ក្មេង​ៗ។ ១. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​ឆ្លង​តាម​របៀប​ណា?  ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ចម្លង​ដោយ​មូស​គុយ​ឡិច ពី​សត្វ​ស្លាប​ទឹក ឬ​សត្វ​ជ្រូក​មក​មនុស្ស។ ២. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​មាន​អាការៈ​យ៉ាង​ម៉េច​ខ្លះ?  អ្នក​កើត​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី មាន​អាការៈ​ដូច​ជា៖ គ្រុន​ក្ដៅ​ខ្លាំង ឈឺ​ក្បាល ក្អួត រឹង​ក ប្រកាច់ សន្លឹម វង្វេង​ស្មារតី សន្លប់។ល។ ៣. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ផ្ដល់​ផល​វិបាក​អ្វីខ្លះ?  បើ​ឈឺ​ជំងឺ​នេះ វា​ផ្ដល់​ផល​វិបាក​ច្រើន រហូត​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ជំងឺ​ដូចជា៖ ពិការភាព (ទន់ដៃ-ជើង គរ ថ្លង់) ជំងឺអេពីឡិបសុី ឬឆ្កួតជ្រូក បញ្ញា​ស្មារតី​យឺត ស្លាប់ (១០-២៥%) ៤.ក្រោយ​កើត​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី អាច​ព្យាបាល​វា​បាន​ដោយ​វិធី​ណា? ចំពោះ​ជំងឺ​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បញ្ជាក់​ថា […]


បញ្ហាការលូតលាស់

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ

ក្មេង​ៗ​វ៉ាកង​មិន​ទាន់​ចូល​រៀន ធ្វើ​ឲ្យ​ប៉ាម៉ាក់​ជា​ច្រើន​គិត​រក​វិធី​ ធ្វើ​យ៉ាង​ម៉េច​រក​របស់​លេង​ឲ្យ​កូន​ៗ​បាន​លេង​។ ប៉ុន្តែ​មុន​ពេល​ទិញ​របស់​លេង​អ្វី​មួយ​ឲ្យ​កូន​ ប៉ាម៉ាក់​ត្រូវ​​គិត​ជាមុន​សិន​ថា កូនមាន​របស់​លេង​ច្រើន​ហើយ​ឬ​នៅ​​? ប៉ាម៉ាក់​ត្រូវ​ដឹង​ថា ពេល​ក្មេង​ៗ​មាន​របស់​លេង​ច្រើន​ គឺ​មិន​មាន​ជួយ​អ្វី​ដល់​ការ​វិវិត្ត​​របស់​កូន​​​ឡើយ។ ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាកប្បកិរិយា​របស់​ក្មេង បាន​អះ​អាង​ថា​​ ពេល​ក្មេង​មាន​របស់​លេង​ច្រើន​ពេក​នឹង​ធ្វើ​​ឲ្យ​រំខាន​ និង​ធ្វើ​ឲ្យ​ការ​ផ្ចង់​អារម្មណ៍​របស់​ក្មេង​​​ថយ​ចុះ។ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្មេង​មាន​​ប្រដាប់​ប្រដា​ក្មេង​លេង​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​ការ​ផ្តោត​អារម្មណ៍ ការ​ច្នៃ​ប្រឌិត ជំនាញ​ក្នុង​ជីវិត ការ​ទំនាក់​ទំនង​សង្គម​ ភាព​ស្រមើលស្រមៃ សុខភាព​ផ្លូវ​ចិត្ត និង​ស្មារតី​ក្រុម​របស់​​ក្មេង។ ដូច​នេះ​ប៉ា​ម៉ាក់​​ត្រូវ​គិត​ឲ្យ​ច្បាស់​ថា តើ​ចាំ​បាច់​ត្រូវ​ទិញ​របស់​លេង​ឲ្យ​កូន​ថែម​ទៀត​ឬ​អត់? ហើយ​បើចាំ​បាច់​ត្រូវ​ទិញ តើ​ត្រូវ​ទិញ​ប៉ុន្មាន? ១- តើប្រដាប់លេងក្មេងលេងប៉ុន្មានទើបហៅថា "ច្រើនពេក"? នៅ​​សម័យ​​នេះ​ ក្មេងៗ​​មិន​​មែន​​មាន​​ប្រដាប់​លេង​មួយ​ ឬ​​ពីរ​ទេ គឺ​មាន​ប្រដាប់​លេង​យ៉ាង​ច្រើន ហើយ​ដោយ​សារ​ច្រើន​ពេក​ហ្នឹង​ហើយ ទើប​ក្លាយ​ជា​បញ្ហា។ ពេល​ខ្លះ​ប៉ាម៉ាក់​​​ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​បញ្ហា​កូនៗ​មាន​ប្រដាប់​លេង​ច្រើន​ពេក។ ពេល​យើង​​ទិញ​ប្រដាប់​លេង​ឲ្យ​កូន​ច្រើន​ពេក​ គឺ​មិន​បាន​​ជួយ​អ្វី​ដល់​គាត់​ឡើយ មាន​តែ​ធ្វើ​ឲ្យ​កូន​​កាន់​តែ​ទារ​ទិញ​ថែម​ទៀត។ តាំង​ពី​ដើម​មក​ មិន​មានការណែ​នាំ​ឲ្យ​​ប៉ាម៉ាក់ ទិញ​ប្រដាប់​លេង​ឲ្យ​កូន​ច្រើន​ពេក​ឡើយ។ ដោយសារ​តែ​មាន​ការ​គិត​បែប​នេះ​ហើយ បាន​ជា​តាម​កន្លែង​មើល​ថែ​ក្មេង​ជា​ច្រើន នៅ​ជុំ​វិញ​ពិភព​លោក ចេញ​ច្បាប់​មិន​ឲ្យ​មាន​ប្រដាប់​លេង នៅ​តាម​កន្លែង​របស់​ពួក​គេ ចាប់​ពី​ឆ្នាំ ១៩៩២​ មក។ មាន​ការ​សិក្សា​មួយ​ នៅ University of Toledo​ ក្នុង​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ពេល​ក្មេង​ៗ​​លេង​​ជា​មួយ​ប្រដាប់​ប្រដា​លេង​ច្រើន​ពេក ធ្វើ​ឲ្យ​គំនិត​ច្នៃ​ប្រឌិត​របស់​ក្មេង​​ថយ​ចុះ […]


បញ្ហាការលូតលាស់

ដាក់សម្ពាធលើកូនឱ្យខំំរៀនពេក​ប្រយ័ត្នបានផលអវិជ្ជមាន​

ប៉ាម៉ាក់​មាន​ដែល​សម្គាល់​ខ្លួន​ឯង​ទេ ថា​មាន​ធ្លាប់​ដាក់​សម្ពាធ​លើកូន ថា​ត្រូវ​តែ​រៀន​ឲ្យ​ពូកែ យក​ឈ្នះមិត្ត​រួម​ថ្នាក់ ឬត្រូវ​បាន​លេខ​១ ជានិច្ច​រាល់​ពេល​ប្រ​ឡង​ម្ដងៗ?​ បើ​ប៉ា​ម៉ាក់​យើង​ធ្លាប់​មាន ឬ​ក៏​មាន​គំនិត​​បែប​នេះ​គួរ​តែ​កែតម្រូវ​ឡើង​វិញ​ខ្លះ​ៗ​ហើយ។ ហេតុ​អ្វី? ប៉ា​ម៉ាក់​ដឹង​ទេ ការ​ដាក់​សម្ពាធ​ឲ្យ​អូនៗ​រៀន​បាន​លេខ​ល្អ​ជា​និច្ច ឬ​ធ្វើ​អ្វីៗ​ត្រូវ​តែ​ល្អ​លើ​ស​គេ គឺមិន​បាន​ជួយ​កូន​ឲ្យ​ជោគ​ជ័យ​ប៉ុន្មាន​​នោះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្ពាធ​ផ្លូវចិត្ត​​ទៅ​វិញ​។ ក្មេងៗ​​ដែល​​​​រង​សម្ពាធ​បែប​នេះ​ពី​ប៉ា​ម៉ាក់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ស្រ្តេស ឬ​ក៏​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​ចិត្តរង​ផល​អវិជ្ជ​មាន​ណាមួយ​មិន​ខាន​។ រឿង​នេះ​គឺ​ពិត​ជា​អាច​កើត​មាន​ចំពោះ​កូន​យើង​មែន បើ​ប៉ា​​ម៉ាក់​ឲ្យ​តម្លៃខ្លាំង​លើ​ពិន្ទុ​ក្នុង​ថ្នាក់ ជា​ជាងអ្វី​ដែល​កូន​ចង់​បាន ក្ដី​សន្ដោស​ឲ្យ​គ្នា និង​ទំនាក់​ទំនង​ក្នុង​សង្គម​ ជាដើម។​ ការសិក្សា​បាន​រក​ឃើញ​ថា​កូនៗ​ដែល​មាន​ប៉ា​ម៉ាក់​ដាក់​សម្ពាធ​ដាច់​ខាត​ឲ្យ​រៀន​បាន​លេខ​ល្អ ពិន្ទុ​ល្អ ជា​ជាង​ការ​ចេះ​យោគយល់​ គោរព​រាប់​អាន​អ្នក​ដទៃ គឺច្រើន​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ដូច​ជា​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​ពេល​ខ្លះ​ធ្វើ​ឲ្យ​កូន​ៗ​ទាំង​នោះ​មាន​បញ្ហា​អាកប្បកិរិយា​ទៀត​ផង និង​នាំ​ឲ្យ​ពួក​គេ​រៀន​ខ្សោយ​ទៅ​វិញ​ក៏​មាន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បើ​អ៊ីចឹង​តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែប​ណា?​ ប៉ាម៉ាក់​ត្រូវ​ចាំ​ថា ការ​ធ្វើ​ឲ្យ​កូន​យល់​ពី​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ពី​កូន​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ភាព​ជោគ​ជ័យ​របស់​កូន​នៅ​ពេល​ធំឡើង​។ ពេល​កូន​យើង​ចាប់​ចូល​រៀន​ថ្នាក់​មធ្យមសិក្សា ពួកគេ​នឹង​មាន​ការ​ប្រែ​ប្រួល​ច្រើន ដែល​ការ​ប្រែ​ប្រួល​នេះ​នឹង​កំណត់​ពី​អ្វី​គេ​ចង់​បាន និង​អ្វី​ពួក​គេ​គិត​ចំពោះ​ពិភព​ជុំ​វិញ​ខ្លួន​។​ ក្នុង​ដំណាក់​កាល​នេះ បើ​ប៉ាក់​ម៉ាក់​ដាក់​សម្ពាធ​ខ្លាំង ឬ​ជួយ​លើក​ទឹក​ចិត្ត​កូន​តាម​គម្រូ​ណាមួយ​នោះ គឺ​មាន​ឥ​ទ្ធិ​ពល​ខ្លាំង​ណាស់​ដល់​កូន។ ​វា​មិន​មែន​ជា​រឿង​ខុស​ទេ​ដែល​ប៉ាម៉ាក់​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​រៀន​ពូកែ និង​ខំធ្វើ​អ្វី​មួយ​បាន​ល្អ​អស់ពី​សមត្ថ​ភាព​នោះ។ អ្វី​ដែល​ជា​បញ្ហា​គឺ​ថា​ប៉ាម៉ាក់​ជំរុញ​កូន​ពេក ចង់​ឲ្យ​កូន​ឈ្នះ​ពេក ឬ​ចង់​ឲ្យ​កូន​ធ្វើ​អ្វីៗ​គឺ​ត្រូវ​តែ​ល្អ​ទាំងអស់។ ជំនួស​ឲ្យការ​ធ្វើ​បែប​នេះ ប៉ាម៉ាក់​គួរលើក​ទឹក​ចិត្ត​កូន គាំទ្រ​កូន​នូវ​អ្វី​ដែល​គេ​ពេញ​ចិត្ត​ធ្វើ​ទៅតាម​ទេពកោសល្យ និង​លទ្ធ​ភាព​អាច​ទៅ​រួច។ ដូច​នេះ​ហើយ ការ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​​​បញ្ចេញ​សមត្ថភាព​គឺ​ជា​រឿង​ល្អ​ ហើយ​ប៉ាម៉ាក់​ចាំ​ជួយ​ផ្ដល់​ជា​យោបល់ និង​ណែនាំ​ខ្លះៗ​។ [embed-health-tool-vaccination-tool] ប៉ាម៉ាក់​ត្រូវចាំ​ថា ទោះបីជា​ប៉ាម៉ាក់ជាមនុស្ស​ពូកែ​រកស៊ី […]


បញ្ហាការលូតលាស់

ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត អាច​​ឲ្យ​អា​អូន​ធំ​ឡើង​ខ្សោយ​ប្រាជ្ញា

គ្មាន​ម៉ាក់​ប៉ា​ណា​មួយ​ចង់​ឲ្យ​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ​ទេ ប៉ុន្តែ​មិនមែន​គ្រប់​ទារក​ទាំង​អស់​​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​គ្រប់​សព្វ​ដែរ។ ទារក​ខ្លះ​កើត​មក​ជាមួយ​បញ្ហា​ពី​កំណើត​មួយ​ចំនួន​ដែល​យើង​ជា​ម៉ាក់​ប៉ា​មិន​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នោះ​ដូច​ជា កង្វះ​អង់ហ្ស៊ីម ឬ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​ជាដើម។ អ្វី​ទៅ​ជា​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត (Congenital Hypothyroidism) ជា​ជំងឺ​ខ្វះ​​អ័រម៉ូនទីរ៉ូអ៊ីត​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​ទៅ​លើ​ទារក។ ជំងឺ​នេះ​អាច​បង្ក​ឡើង​ដោយ​សារ​ក្រពេញ​ទីរ៉ូអ៊ីត​អា​អូន​មាន​បញ្ហា ឬ​កង្វះ​ជាតិ​អ៊ីយូត​នៅ​ក្នុង​ខ្លួន​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ។ ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង​ម្នាក់ៗ បញ្ចេញ​អ័រម៉ូន​​ទីរ៉ូអ៊ីត ដែល​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​មនុស្ស​យើង។ លោក​ស្រី​បន្ត​ថា ចំពោះ​ទារក​ដែល​មាន​ជំងឺ​កង្វះ​​អ័រម៉ូនទីរ៉ូអ៊ីត អា​អូន​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ប៉ា​ម៉ាក់​គួរ​ចាប់​អារម្មណ៍​ដូច​ជា៖ - ទន់ មិន​រស់​រវើក - ពោះ​ប៉ោង - ទល់លាមក​ជា​ប្រចាំ (ជុះ​តិច​ជាង ​២ដង/សប្ដាហ៍) - មិន​ព្រម​បៅ - ស្បែក​លឿង​រយៈ​ពេល​យូរ (លើស​ពី​ ១៤​ថ្ងៃ​ក្រោយ​កើត) - ផ្ចិត​លៀន លើស​ពី​នេះ ក្នុង​ករណី​ដែល​អា​អូន (អាយុ២-៦ខែ) មិន​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ​ក៏​មាន​ចេញ​រោគ​សញ្ញា​ដទៃ​ទៀត​ដែរ​ រួម​មាន អណ្ដាត​ធំ ឬ​លៀន ការ​លូត​លាស់​យឺត​ខ្លាំង (ទាំង​រាងកាយ និង​ប្រាជ្ញា​ស្មារតី) ខ្សោយ​ប្រាជ្ញា។ល។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​នេះ​បញ្ជាក់​ថា ជា​ទូទៅ ទារក​ដែល​កើត​បាន​អាយុ​ ៤៨​ម៉ោង ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ជោះកែង​ជើង ព្រោះ​វា​អាច​ជួយ​ឲ្យ​ដឹង​បញ្ហា​ពី​កំណើត​របស់​ទារក​ដូច​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​នេះ ឬ​កង្វះ​អង់ហ្ស៊ីម ​G6PD ជា​ដើម។ ប៉ុន្តែ បើ​កូន​មិន​បាន​ធ្វើ​តេស្ត​ជោះកែង​ជើង​មើល​ទេ ហើយ​ចាប់​អារម្មណ៍​ថា កូន​លេច​ចេញ​នូវ​សញ្ញា​ដូច​ដែល​រៀប​រាប់ ម៉ាក់​ប៉ា​គួរ​យក​កូន​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​នេះ។ បើ​កូន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ […]


បញ្ហាការលូតលាស់

ទម្លាប់ឲ្យកូនអង្គុយបត់កង្កែប ប្រយ័ត្នប៉ះពាល់ឆ្អឹងអាអូនធ្ងន់ធ្ងរ

ពេល​ដែល​អា​អូន​តូច​ៗ​ចេះ​អង្គុយ ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របៀប​ដែល​កូន​អង្គុយ ព្រោះ​ទម្រង់​អង្គុយ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​របស់​កូន​ៗ។ ក្នុង​ចំណោម​ទម្រង់​អង្គុយ​ទាំង​អស់ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អង្គុយ​បែប​បត់​កង្កែប​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​កូន​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​ទម្លាប់​ឲ្យ​កូន​តូចៗ​ដែល​កំពុង​អង្គុយ​បែប​បត់​កង្កែប​នេះ ឬ​ជា​ទម្រង់​អក្សរ W យូរ​ទៅ អាច​ក្លាយ​ទៅ​ជា​ទម្លាប់​។ កាល​ណា​ក្លាយ​ជា​ទម្លាប់ ឲ្យ​តែ​ពេល​អា​អូន​អង្គុយ​រាប​ស្មើ​លើ​ឥដ្ឋ ដឹង​តែ​ចេញ​ទម្រង់​បត់​កង្កែប​នេះ ដែល​ការអង្គុយ​ទម្រង់​របៀប​នេះមិន​សូវ​ជា​ល្អ​សម្រាប់​កូន​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា បើ​អា​អូន​អង្គុយ​បែប​នេះ​ជាប់​រហូត អាច​ប៉ះពាល់​​ឆ្អឹង​​កូន​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា៖ – រលាក​សន្លាក់ – សភាព​ឆ្អឹង​មិន​ប្រក្រតី -​ បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង – បង្ក​ផល​ប៉ះពាល់​ដល់​ក្មេង​ពេល​ធំ​ឡើង។ល។ ភាគ​ច្រើន​ក្មេងៗ​ដែល​មាន​បញ្ហា​ខ្សោយ​សាច់ដុំ​ស្នូល តែង​អង្គុយ​ក្នុង​ទម្រង់​បែប​នេះ ព្រោះ​អង្គុយ​បែប​នេះ​ជួយ​ទប់​លំនឹង​ខ្លួន​បាន​ល្អ ដោយ​ពុំ​ចាំ​បាច់​ប្រឹង​ទប់​ដោយ​ខ្លួន​ឯង​ខ្លាំង។ ចំណែក​ក្មេង​ខ្លះ​ទៀត អង្គុយ​បែប​នេះ​ក៏​ព្រោះ​តែ​ស្រួល​អង្គុយ តែ​បើ​អង្គុយ​យូរ​ៗ​ទៅ ធ្វើ​ឲ្យ​សាច់​ដុំ​តឹង បណ្ដាល​ឲ្យ​ពិបាក​ក្នុង​ការ​អង្គុយ​ក្នុង​ទម្រង់​អង្គុយ​ដទៃ​ទៀត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា នៅ​ពេល​កូន​រៀន​ចេះ​អង្គុយ ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សណ្ដូក​ជើង បត់​ជើង ពែន​ផ្នែនតាម​កាលៈទេសៈ ប៉ុន្តែ​ដាច់​ខាត​ត្រូវ​ចៀស​វាង​អង្គុយ​បត់​កង្កែប។ ប្រសិន​បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​របៀប​របប​របស់​កូន​អង្គុយ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែម ដើម្បី​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។


បញ្ហាការលូតលាស់

ក្មេងខ្សោយបញ្ញាក្រោយពេលកើត អាចមកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ក្មេង​មួយ​ចំនួន​តូច​អាច​មាន​ជំងឺ​​ខ្សោយ​បញ្ញា​​ពី​កំណើត ដែល​ពាក្យ​បច្ចេក​​ទេស​​ពេទ្យ​ហៅ​ថា Down Syndrome ឯ​មួយ​ចំនួន​​ទៀត​បែរ​ជា​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ក្រោយ​ពេល​កើត​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា បញ្ហា​នេះ​អាច​មក​ពី​កត្តា​រួម​​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​ជំងឺ ការ​ប៉ះ​ទង្គិច​ក្បាល និង​អាហារូបត្ថម្ភ។ ចំពោះ​ជំងឺ​ដែល​កុមារ​ជួប​ប្រទះ​ក្នុង​វ័យ​​កុមារ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង ជួន​​កាល​​ទៅ​ជា​ខ្សោយ​បញ្ញា​នោះ​រួម​មាន ជំងឺ​រលាក​ស្រោមខួរ កញ្ជ្រឹល អុតស្វាយ ក្អក​មាន់​ជាដើម។ ងាក​មក​បញ្ហា​ការ​ប៉ះ​ទង្គិច​ក្បាល​វិញ គឺ​សំដៅ​លើ​ការ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ ដូច​ជា​ដួល​បោក​ក្បាល​ញឹក​ញាប់ គ្រោះ​ថ្នាក់​អី​មួយ​ដែល​ប៉ះពាល់​ដល់​ក្បាល និង​សរសៃ​ប្រសាទ​ក្នុង​ក្បាល។ ក្រៅ​នោះ​មាន​ករណី​ពុល​សារធាតុ​សំណ និង​បារ៉ត ក៏​ធ្វើ​ប៉ះពាល់​ដល់​ខួរក្បាល ទៅ​ជា​ខ្សោយ​បញ្ញា​ដែរ។ ឯ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​វិញ លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ដែល​មាន​ឪពុក​ម្តាយ​ក្រីក្រ ក្មេង​កំព្រា ដែល​ញ៉ាំ​មិន​បាន​គ្រប់​គ្រាន់ ចំណី​អាហារ​ក៏​ខ្វះ​ជីវជាតិ ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​យឺត។ ចំពោះ​ដំណោះ​ស្រាយ​បញ្ហា​ក្មេង​ខ្សោយ​បញ្ញា​ពេល​កើត​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​មុខ ពិសេស​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​ត្រូវ​ថែទាំ​កុមារ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ប៉ះពាល់​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ ពិសេស​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​គ្រប់​មុខ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស