backup og meta

ដាក់សម្ពាធលើកូនឱ្យខំំរៀនពេក​ប្រយ័ត្នបានផលអវិជ្ជមាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 21, 2023

    ដាក់សម្ពាធលើកូនឱ្យខំំរៀនពេក​ប្រយ័ត្នបានផលអវិជ្ជមាន​

    ប៉ាម៉ាក់​មាន​ដែល​សម្គាល់​ខ្លួន​ឯង​ទេ ថា​មាន​ធ្លាប់​ដាក់​សម្ពាធ​លើកូន ថា​ត្រូវ​តែ​រៀន​ឲ្យ​ពូកែ យក​ឈ្នះមិត្ត​រួម​ថ្នាក់ ឬត្រូវ​បាន​លេខ​១ ជានិច្ច​រាល់​ពេល​ប្រ​ឡង​ម្ដងៗ?​ បើ​ប៉ា​ម៉ាក់​យើង​ធ្លាប់​មាន ឬ​ក៏​មាន​គំនិត​​បែប​នេះ​គួរ​តែ​កែតម្រូវ​ឡើង​វិញ​ខ្លះ​ៗ​ហើយ។ ហេតុ​អ្វី?

    ប៉ា​ម៉ាក់​ដឹង​ទេ ការ​ដាក់​សម្ពាធ​ឲ្យ​អូនៗ​រៀន​បាន​លេខ​ល្អ​ជា​និច្ច ឬ​ធ្វើ​អ្វីៗ​ត្រូវ​តែ​ល្អ​លើ​ស​គេ គឺមិន​បាន​ជួយ​កូន​ឲ្យ​ជោគ​ជ័យ​ប៉ុន្មាន​​នោះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្ពាធ​ផ្លូវចិត្ត​​ទៅ​វិញ​។

    ក្មេងៗ​​ដែល​​​​រង​សម្ពាធ​បែប​នេះ​ពី​ប៉ា​ម៉ាក់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ស្រ្តេស ឬ​ក៏​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​ចិត្តរង​ផល​អវិជ្ជ​មាន​ណាមួយ​មិន​ខាន​។ រឿង​នេះ​គឺ​ពិត​ជា​អាច​កើត​មាន​ចំពោះ​កូន​យើង​មែន បើ​ប៉ា​​ម៉ាក់​ឲ្យ​តម្លៃខ្លាំង​លើ​ពិន្ទុ​ក្នុង​ថ្នាក់ ជា​ជាងអ្វី​ដែល​កូន​ចង់​បាន ក្ដី​សន្ដោស​ឲ្យ​គ្នា និង​ទំនាក់​ទំនង​ក្នុង​សង្គម​ ជាដើម។​

    ការសិក្សា​បាន​រក​ឃើញ​ថា​កូនៗ​ដែល​មាន​ប៉ា​ម៉ាក់​ដាក់​សម្ពាធ​ដាច់​ខាត​ឲ្យ​រៀន​បាន​លេខ​ល្អ ពិន្ទុ​ល្អ ជា​ជាង​ការ​ចេះ​យោគយល់​ គោរព​រាប់​អាន​អ្នក​ដទៃ គឺច្រើន​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ដូច​ជា​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​ពេល​ខ្លះ​ធ្វើ​ឲ្យ​កូន​ៗ​ទាំង​នោះ​មាន​បញ្ហា​អាកប្បកិរិយា​ទៀត​ផង និង​នាំ​ឲ្យ​ពួក​គេ​រៀន​ខ្សោយ​ទៅ​វិញ​ក៏​មាន​។

    កូនរៀនពូកែ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    បើ​អ៊ីចឹង​តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែប​ណា?​

    ប៉ាម៉ាក់​ត្រូវ​ចាំ​ថា ការ​ធ្វើ​ឲ្យ​កូន​យល់​ពី​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ពី​កូន​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ភាព​ជោគ​ជ័យ​របស់​កូន​នៅ​ពេល​ធំឡើង​។ ពេល​កូន​យើង​ចាប់​ចូល​រៀន​ថ្នាក់​មធ្យមសិក្សា ពួកគេ​នឹង​មាន​ការ​ប្រែ​ប្រួល​ច្រើន ដែល​ការ​ប្រែ​ប្រួល​នេះ​នឹង​កំណត់​ពី​អ្វី​គេ​ចង់​បាន និង​អ្វី​ពួក​គេ​គិត​ចំពោះ​ពិភព​ជុំ​វិញ​ខ្លួន​។​ ក្នុង​ដំណាក់​កាល​នេះ បើ​ប៉ាក់​ម៉ាក់​ដាក់​សម្ពាធ​ខ្លាំង ឬ​ជួយ​លើក​ទឹក​ចិត្ត​កូន​តាម​គម្រូ​ណាមួយ​នោះ គឺ​មាន​ឥ​ទ្ធិ​ពល​ខ្លាំង​ណាស់​ដល់​កូន។

    វា​មិន​មែន​ជា​រឿង​ខុស​ទេ​ដែល​ប៉ាម៉ាក់​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​រៀន​ពូកែ និង​ខំធ្វើ​អ្វី​មួយ​បាន​ល្អ​អស់ពី​សមត្ថ​ភាព​នោះ។ អ្វី​ដែល​ជា​បញ្ហា​គឺ​ថា​ប៉ាម៉ាក់​ជំរុញ​កូន​ពេក ចង់​ឲ្យ​កូន​ឈ្នះ​ពេក ឬ​ចង់​ឲ្យ​កូន​ធ្វើ​អ្វីៗ​គឺ​ត្រូវ​តែ​ល្អ​ទាំងអស់។ ជំនួស​ឲ្យការ​ធ្វើ​បែប​នេះ ប៉ាម៉ាក់​គួរលើក​ទឹក​ចិត្ត​កូន គាំទ្រ​កូន​នូវ​អ្វី​ដែល​គេ​ពេញ​ចិត្ត​ធ្វើ​ទៅតាម​ទេពកោសល្យ និង​លទ្ធ​ភាព​អាច​ទៅ​រួច។ ដូច​នេះ​ហើយ ការ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​​​បញ្ចេញ​សមត្ថភាព​គឺ​ជា​រឿង​ល្អ​ ហើយ​ប៉ាម៉ាក់​ចាំ​ជួយ​ផ្ដល់​ជា​យោបល់ និង​ណែនាំ​ខ្លះៗ​។

    ប៉ាម៉ាក់​ត្រូវចាំ​ថា ទោះបីជា​ប៉ាម៉ាក់ជាមនុស្ស​ពូកែ​រកស៊ី អ្នកធ្វើការ​បាន​ចំណូល​ច្រើន តែ​យើង​មិន​អាច​យក​ជោគជ័យ​របស់​យើង​មក​អួត​ប្រាប់​កូន ហើយ​តម្រូវ​ឲ្យ​កូន​ធ្វើ​តាមឲ្យ​ខាង​តែ​បាន​​នោះ​ទេ។ ផ្ទុយ​មក​វិញ ការ​ធ្វើជា​គម្រូ និង​សកម្មភាព​​របស់​ប៉ា​ម៉ាក់​ទៅ​វិញ​ទេ ដែល​កូន​អាច​ចង់​ធ្វើ​តាម​បាន ហើយ​យើង​ត្រូវ​ចាំ​ជួយ​ពេល​កូន​ជួប​បញ្ហា និង​ប្រាប់​គេ​ឲ្យ​មាន​មោទ​នភាពលើ​អ្វី​ដែល​គេ​ខំធ្វើ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម