backup og meta

ជំងឺតឿនៅពេលឆ្អឹងដៃជើងលូតលាស់មិនអស់ មានរោគសញ្ញាអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13, 2023

    ជំងឺតឿនៅពេលឆ្អឹងដៃជើងលូតលាស់មិនអស់ មានរោគសញ្ញាអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​តឿ ឬជំងឺ​Achondroplasia ជា​វិបត្តិ​ឆ្អឹង​​ពី​កំណើត​ដែល​ប៉ះពាល់​​លើ​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​២០ ០០០នាក់។ ជំងឺ​នេះ ​អាច​បណ្តាល​ឲ្យ​ដៃ និង​ជើង​កុមារ​​មាន​ប្រវែង​ខ្លី ប៉ុន្តែ​ក្បាល​មាន​ទំហំ​ធំ​ ​ដូច​ទៅ​នឹង​​មនុស្ស​ធម្មតា​ដែរ។ ចំណែក​កម្ពស់​ជា​មធ្យម​​នៃ​អ្នក​ជំងឺ​នេះ គឺ​ប្រហែល​១៣២​សង់ទីម៉ែត្រ​សម្រាប់​បុរស​ពេញ​វ័យ​ និង​១២៤​សង់ទីម៉ែត្រ​សម្រាប់​ស្ត្រី​ពេញ​វ័យ។

    រោគសញ្ញា​នៃ​ជំងឺ​តឿ

    ខាង​ក្រោម​នេះ ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​តឿ ប៉ុន្តែ​កុមារ​ម្នាក់​ៗ​អាច​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​គ្នា។

    • ដៃ និង​ជើង​ខ្លី
    • ទំហំ​ក្បាល​ធំ និង​ច្រមុះ​សំប៉ែត
    • ធ្មេញ​មិន​ត្រង់​ជួរ
    • ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​កោង
    • ប្រអប់​ជើង​ខ្លី​​ សំប៉ែត និង​មាន​ទំហំ​ធំ
    • សាច់​ដុំ​ខ្សោយ​ និង​សន្លាក់​រលុង
    • ឆ្លង​មេរោគ​ត្រចៀក​ញឹកញាប់ ដែល​អាច​បណ្តាល​ឲ្យ​ថ្លង់
    • មាន​ភាព​វ័យ​ឆ្លាត​ធម្មតា
    • ការអភិវឌ្ឍ​មាន​ភាព​យឺតយ៉ាវ ដូចជាអាច​ចេះ​ដើរ​នៅ​​អាយុ​​ចន្លោះ​១៨​ខែ ដល់​២៤​ខែ។

    មូលហេតុ​បង្ក​នៃ​ជំងឺ​តឿ

    ក្នុង​ករណី​ខ្លះ កុមារ​​ឆ្លង​ជំងឺ​​​តឿ​ពី​ប៉ា ឬ​ម៉ាក់​ដែល​មាន​ជំងឺ​នេះ ប៉ុន្តែ​ករណី​ភាគ​ច្រើន​ ប្រហែល​ជា​៨០​ភាគរយ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​​បំប្លែង​​ថ្មី​មួយ​នៅ​ក្នុង​គ្រួសារ ដែល​​មាន​ន័យ​ថា ប៉ា​ម៉ាក់​មាន​កម្ពស់​ធម្មតា និង​មិន​មាន​ហ្សែន​ខុស​ប្រក្រតី​ឡើយ។ យ៉ាង​ណា​មិញ អ្នក​ដែល​មាន​ជំងឺ​តឿ​មាន​ឱកាស​៥០%​ក្នុង​ការ​បញ្ជូន​ហ្សែន​ទៅ​កូន។ បើ​ទាំង​ប៉ា​ម៉ាក់​មាន​ជំងឺ​តឿ កូន​អាច​មាន​ឱកាស​កើត​ជំងឺ​នេះ​រហូត​ដល់​៥០%។ ទន្ទឹម​នឹង​នេះ​ដែរ ចំពោះ​ឪពុក​ដែល​មាន​អាយុ​ច្រើន​ជាង​៤៥​ឆ្នាំ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​​មាន​កូន​ដែល​មាន​ជំងឺ​ហ្សែន​​ជាក់លាក់​ ដូចជា​​ជំងឺ​តឿ​ជា​ដើម។

    ជំងឺតឿ២

    ​​​​​​​​ការ​ព្យាបាល​ជំងឺ​តឿ

    នៅ​ពេល​បច្ចុប្បន្ន​ មិន​មាន​វិធី​ការពារ​ជំងឺ​តឿ​នេះ​ឡើយ ពីព្រោះ​ករណី​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​បំប្លែង​ថ្មី​ដែល​នឹក​ស្មាន​មិន​ដល់។ ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​កុមារ​មួយ​ចំនួន​ ដោយ​ប្រើ​អ័រម៉ូន​ជំរុញ​ការ​លូតលាស់ (Growth hormone) ប៉ុន្តែ​វិធីសាស្ត្រ​នេះ​មិន​​អាច​ជួយ​​ជំរុញ​ដល់​ការ​លូត​កម្ពស់​របស់​កុមារ​​​បាន​ច្រើន​ឡើយ។ ក្នុង​ករណី​ខ្លះ​ទៀត កុមារ​អាច​នឹង​ត្រូវ​​ធ្វើ​ការ​វះកាត់​ដើម្បី​ពន្លូត​កម្ពស់។ ដូច​គ្នា​នេះ​ដែរ ក្មេង​ខ្លះ​ អាច​​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ត្រចៀក​ ដែល​ទាមទារ​ឲ្យ​មាន​​ការ​ព្យាបាល​ឲ្យ​បាន​​​ទាន់​ពេលវេលា​ ដើម្បី​បង្ការ​បញ្ហា​ថ្លង់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម