ពេលកូនតូចឈានដល់វ័យចេះក្រឡាប់ ក៏ជាពេលដែលម៉ាក់ប៉ាចាប់ផ្ដើមភ័យខ្លាចកូនមានគ្រោះថ្នាក់។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថាកូនអាយុចាប់ពី ៤ ទៅ ៦ ខែ ឬលើសនេះបន្តិចបន្តួច អាចចេះក្រឡាប់ហើយ តែបើក្រឡាប់យើងមិនបានសង្កេតមើលដិតដល់ នាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតក៏មាន។
– ក្រោយពេលបៅឆ្អែត បើកូនក្រឡាប់នឹងធ្វើឲ្យតឹងពោះ ឬច្រាលទឹកដោះ ហើយឈ្លក់ចូលសួតក៏មានដែរ
– បើនៅលើគ្រែ កូនអាចក្រឡាប់ ២-៣ ត្រឡប់រហូតធ្លាក់ពីលើគ្រែក៏មាន
– ប្រយ័ត្នកូនទើបចេះក្រឡាប់ទៅប៉ះលើកន្សែង ភួយ ខ្នើយ ហើយមិនមិនអាចងើបក្បាលរួច បណ្ដាលឲ្យថប់ដង្ហើម
– រកកម្រាលទន់ៗមកក្រាល កុំឲ្យពេលកូនក្រឡាប់មិនបាន ហើយបោកក្បាលផ្នែកក្រោយទៅនឹងផ្ទៃរឹង ឬបើក្រឡាប់ផុតជ្រុលទៅមុខខ្លាំង
– បើកូនទើបចេះក្រឡាប់ថ្មីៗ ត្បិតក្រឡាប់បានមែន តែមិនទាន់ចេះដោះដៃចេញពីក្រោមពោះ
– ត្រូវប្រយ័ត្នពេលគេងយប់ ព្រោះអាចចេញក្រៅមុងមូសខាំ
– ការពារកុំឲ្យមានរបស់រឹងក្បែរខ្លួនពេលក្រឡាប់ទៅប៉ះទង្គិច
– នៅពេលកូនចេះក្រឡាប់ដំបូងៗ ពួកគេធ្វើវាញឹកញាប់ខ្លាំងណាស់ ហើយបើយើងហាមឃាត់កូនប្រាកដជារករឿងយំមិនខាន។
ក្នុងនោះផងដែរលោកវេជ្ជបណ្ឌិត បញ្ជាក់ថាបើទោះជាការក្រឡាប់គឺជាធម្មជាតិរបស់ក្មេង តែមិនគួរបណ្ដោយរហូតពេលនោះទេ ត្រូវបញ្ឈប់ខ្លះក្នុងកាលៈទេសៈមិនអំណោយផល។ មួយវិញទៀតម៉ាក់ប៉ាមិនចាំបាច់បារម្ភពេកនោះទេ ប្រសិនបើកូនដល់វ័យប៉ុណ្ណេះហើយ តែមិនទាន់ចេះក្រឡាប់ ព្រោះក្មេងមានសមត្ថភាព សុខភាព និងភាពឈ្លាសវៃខុសៗគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ
- កូនមៀមក្បាលដោះជ័រ និងដៃ មួ យណាល្អជាង?
- ៣ ក្បាច់នេះអាចជួយកូនតូចទល់លាមកបានយ៉ាងល្អ
- កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ
- ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់
- កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ
- រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម
- កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?
- ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?
- ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]