backup og meta

អូនៗក៏មានបញ្ហាជ្រុះសក់ដែរ ប៉ាម៉ាក់កុំមើលរំលង ហើយនេះមូល​ហេតុ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 14, 2020

    អូនៗក៏មានបញ្ហាជ្រុះសក់ដែរ ប៉ាម៉ាក់កុំមើលរំលង ហើយនេះមូល​ហេតុ

    មិន​មែន​មា​នតែ​មនុស្ស​ពេញ​វ័យ​ទេ ដែល​ជួប​បញ្ហា​សក់​ជ្រុះ​នោះ ក្មេង​ៗ​ក៏​ជ្រុះ​សក់​ដូច​គ្នា។ ប៉ុន្តែ​បញ្ហា​សក់​ជ្រុះ​​មិន​ប្រក្រតី​លើ​កុមារ អាច​បណ្ដាល​មក​ពីបញ្ហា​សុខ​ភាព​ណា​មួយ​។ ការ​ពិត​ទៅ​ក្នុង​ចំណោមកូនក្មេង​ដែល​មាន​ជំងឺ​ និង​បាន​​មក​ជួប​ពេទ្យ​រាល់​ថ្ងៃ គឺ​ក្មេង​មាន​បញ្ហា​សក់​ជ្រុះ​រហូត​ដល់៣​ភាគ​រយ​ឯណោះ។

    មូលហេតុធ្វើឲ្យក្មេងជ្រុះសក់

    មាន​មូល​ហេតុ​ជា​ច្រើន បណ្ដាល​ឲ្យ​យើង​សង្កេត​ដឹង​បាន​ថា កូន​ក្មេង​កំពុង​តែ​មាន​បញ្ហា​សក់​ជ្រុះ។ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​ចម្បង បណ្ដាល​ឲ្យ​ក្មេង​ជ្រុះ​សក់។

    ពពួកមេរោគផ្សិត ​Tinea Capitis

    គេ​ស្គាល់ ​Tinea Capitis ​ជា​ព្រូន​នៅ​លើ​ស្បែក​ក្បាល។ Tinea capitis គឺ​ជា​ពពួក​មេរោគ​ផ្សិត​កើត​ច្រើន​ជាង​គេ​លើ​កុមារ។ Tinea capitis អាច​លេច​ចេញ​ក្នុង​ទម្រង់​ជា​ច្រើន ប៉ុន្តែ​ទម្រង់​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់ គឺ​មាន​ទម្រង់​មូល ឬ​ពង​ក្រពើ​នៅ​លើ​ក្បាល​របស់​ក្មេង។ Tinea Capitis ធ្វើ​ឲ្យ​សក់​ខូច​ ជ្រុះ​ចេញ​ពី​ស្បែក​ក្បាល។ ពពួកមេរោគ​នេះ អាច​កើត​ត្រង់​ស្បែក​ក្បាល រោម​ភ្នែក និង​ចិញ្ចើម។ ភាគ​ច្រើន​នៃ​ជំងឺ Tinea capitis គឺ​អាច​ឲ្យ​យើង​ឃើញ​ច្បាស់​នៅ​លើ​ស្បែក​ក្បាល​តែ​ម្ដង។ គ្រូពេទ្យ​អាច​ឲ្យក្មេង​​លេប​ថ្នាំ​សម្លាប់​​ពួក​ផ្សិត ដូច​ជា​ថ្នាំ Griseofulvin និង ឲ្យ​ក្មេង​កក់​សាប៊ូ​សម្រាប់​សម្លាប់​មេរោគ​ផ្សិត​បន្ថែម។

     ជំងឺ​​ Alopecia areata

    Alopecia areata គឺ​ជា​បញ្ហា​ជ្រុះ​សក់ តែ​វា​មិន​មែន​ជា​ជំងឺ​​ឆ្លង​នោះ​ទេ ហើយ​គេ​ជឿ​ថាបញ្ហានេះ​​កើត​ឡើង​ដោយសារ​តែ​ ប្រព័ន្ធភាព​ស៊ាំ​ក្នុង​ខ្លួន​របស់​ក្មេង​ឆ្លើយ​តប​ខុស និង​ទៅ​វាយ​ប្រហារ​គល់​សក់។ ជំងឺ​​មួយ​នេះ​ស្ដែង​ឲ្យ​យើង​ឃើញ​លក្ខណៈ​​សក់​ជ្រុះ​ជា​រង្វង់ ឬ​ពង​ក្រពើ​នៅ​លើ​ស្បែក​ក្បាល។ កន្លែង​ជ្រុះ​សក់​នោះ អាច​មាន​សភាព​រលោង ឬរអិល ហើយ​វា​មិន​មាន​របក​ស្បែក​ក្បាល ឬ​ខូច​សក់​នោះ​ទេ។ ​ជំងឺ​ Alopecia areata មិន​អាច​ព្យាបាល​បាន​ទេ ប៉ុន្តែ​នៅ​មាន​វីធីព្យាបាល​ខ្លះ​អាចជួយ​ឲ្យ​ជំងឺ​ក្មេង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រប់​គ្រង​បាន។​ ភាគ​ច្រើន គឺ​សក់​របស់​ក្មេង​នឹង​ដុះ​មក​វិញ​ដោយ​ឯក​ឯង​ក្នុង​រយៈ​ពេល​១ឆ្នាំ ប៉ុន្តែ​មាន​ករណី​ខ្លះ​ទៀត​យើង​មិន​អាច​ស្មាន​ដឹង​អំពី​ការដុះ​សក់​សារ​ជា​ថ្មី ហើយ​មាន​ក្មេង​មួយ​ចំនួន​ផ្សេង​ទៀត អាច​ជ្រុះ​សក់​សារ​ជា​ថ្មីដែរ​។ ប្រាំភាគ​រយ​នៃ​ក្មេង​មាន​បញ្ហា​សក់​ជ្រុះ គឺវិវត្ត​​ទៅ​ជា alopecia totalis ដែល​បាន​ន័យ​ថា​ក្មេង​​ជ្រុះ​តែ​សក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​ក្មេង​ខ្លះ​វិញ គឺ​​អាច​វិវិត្ដ​ទៅ​ជា alopecia universalis គឺ​ជ្រុះ​សក់​ និង​រោម​​នៅ​លើ​ដង​ខ្លួនតែម្ដង​។

    សម្រាប់​ការ​ព្យាបាល​លើ​កូន​ក្មេង​មាន​ដូច​ជា លាប​គ្រីម​លើ​កន្លែង​សក់​ជ្រុះ បូក​ជាមួយ​គ្រីម​ស្តេរ៉យ​ដែរ។ សម្រាប់​ក្មេង​ជំទង់​គឺ​អាច​ចាក់​ស្តេរ៉យ​ចូល​លើ​ស្បែក​ក្បាល​។ គេ​ក៏​​អាច​ប្រើ​ថ្នាំ minoxidil បូក​ជាមួយ​ថ្នាំ​ស្តេរ៉យ​បាន។

    បញ្ហា Hair shaft trauma

    បញ្ហា​សក់​ជ្រុះ​លើ​កូន​ក្មេង ក៏​អាច​បណ្ដាល​មកពីបញ្ហា​ hair shaft trauma ដែល​វា​គឺ​មានដោយ​សារ​​កម្លាំង​ណា​មួយ ដាក់​មក​លើ​សក់​របស់​ក្មេង។ Hair shaft trauma កើត​ឡើង​ដោយ​សារ​ក្មេង​យក​ដៃ​​ទៅ​​បោច​សក់​ជា​រើយ​ៗ ឬ​អាច​ដោយ​សារ​មាន​ការ​កកិត​សក់​ច្រើន (អាច​សក់​កកិត​ជាមួយ​ខ្នើយ) ឬអាច​បណ្ដាល​មកពីរលាក​ដោយ​សារ​ធាតុ​គីមី​នៅ​គល់​សក់។ បញ្ហា​នេះ​​ក៏​អាច​កើត​លើ​ក្មេង​មាន​បញ្ហា Trichotillomania ​ជា​ជំងឺ​សតិ​អារម្មណ៍​ម្យ៉ាង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចូល​ចិត្ដ​បោច​សក់​របស់​ខ្លួន​។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា កូន​របស់​យើង​​ជ្រុះ​សក់​ដោយ​សារ Hair shaft trauma នោះ​គ្រូ​ពេទ្យ​​នឹង​រក​មូល​ហេតុ​ពិត​ប្រាកដ​របស់​វា។ ពេល​យើង​ដឹង​អំពី​មូលហេតុ​បាន​ច្បាស់ យើង​អាច​បញ្ឈប់​បញ្ហានេះ ហើយ​​សក់​របស់​ក្មេង​នឹង​ដុះ​មក​វិញ​សារ​ជា​ថ្មី។ ប៉ុន្តែ​បើ​បញ្ហា Hair shaft trauma កើត​ឡើង​មាន​រយៈ​ពេល​យូរ រហូត​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឡើង​ទៅ​ជា​ផ្លែ នោះ​សក់​របស់​ក្មេង នឹង​មិន​ដុះ​ឡើង​មក​វិញ​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម