បច្ចុប្បន្នមានក្មេងជាច្រើន ជួបបញ្ហាភ្នែកមីញ៉ូប។ បញ្ហាមីញ៉ូបភ្នែកនេះ កើតឡើងពីការវិវិត្ដទៅមុខកាន់តែខ្លាំងតាមអាយុរបស់ក្មេង ហើយប្រសិនបើមិនបានព្យាបាលទាន់ពេល ជំងឺនឹងវិវត្ដកាន់តែធ្ងន់ទៅមុខ។ យោងតាមការសិក្សាបានរកឃើញថា មានក្មេងរហូតដល់៦០ភាគរយ មានបញ្ហាមីញ៉ូបភ្នែក។ ក្មេងក្នុងអាយុចន្លោះពី ១១ ទៅ ១៦ឆ្នាំ ងាយកើតបញ្ហាមីញ៉ូបឆ្ងាយ គឺក្មេងៗអាចមើលឃើញវត្ថុក្បែរៗបានច្បាស់ ប៉ុន្តែសម្រាប់វត្ថុឆ្ងាយ មើលទៅឃើញព្រិលៗ។ ដូចនេះក្នុងនាមជាប៉ាម៉ាក់ តើយើងគួរមើលថែកូនៗយ៉ាងដូចម្ដេចដែរ?
អត្ថបទពាក់ព័ន្ធ៖ មូលហេតុទាំងនេះហើយ ធ្វើឲ្យយើងមានជំងឺភ្នែក
១- សញ្ញារបស់បញ្ហាមីញ៉ូបភ្នែកលើកុមារ
- ខំសម្លឹងមើលវត្ថុឆ្ងាយពីខ្លួន
- ពេលមើលទូរទស្សន៍ ឬអានសៀវភៅ កូនឱនជិតដល់សៀវភៅ
- ឧស្សាហ៍រោយភ្នែក ឈឺក្បាល និងហូរទឹកភ្នែក។
ក្រោយពេលឃើញមានសញ្ញាទាំងអស់នេះ ប៉ាម៉ាក់គួរនាំកូនៗទៅជួបជាមួយគ្រូពេទ្យភ្នែក ដើម្បីពិនិត្យមើល។ គ្រូពេទ្យនឹងចេញថ្នាំសម្រាប់ព្យាបាលបញ្ហាភ្នែក ហើយយើងចាំបាច់ត្រូវជូនកូនទៅជួបពេទ្យ ឲ្យបានញឹកញាប់ យ៉ាងហោចណាស់បានម្ដងក្នុងរយៈពេល ៣ខែ ដើម្បីការពារកុំឲ្យមានផលរំខានកើតឡើង។
២- មូលហេតុបណ្ដាលឲ្យភ្នែកមីញ៉ូប
ក្មេងៗអាចមានបញ្ហាមីញ៉ូបភ្នែក ដោយឆ្លងពីប៉ា ឬម៉ាក់។ ប្រសិនបើប៉ាម៉ាក់មានបញ្ហាមីញ៉ូបភ្នែកខ្លាំង នោះកូនពិបាកជាដាច់ពីបញ្ហាភ្នែកមីញ៉ូបនេះណាស់ ទោះបីជាកូននោះទទួលបានការព្យាបាលល្អក្ដី។
ប៉ុន្តែជំងឺនេះ ក៏អាចបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួនរួមមាន ការរៀនសូត្រ និងធ្វើការក្នុងកន្លែងខ្សោយពន្លឺ។ ប្រសិនបើយើងអាចដឹងថាកើតជំងឺមីញ៉ូបភ្នែកនេះបានលឿន យើងអាចព្យាបាលបានដោយវិធីយ៉ាងងាយ។ ក្នុងដំណាក់កាលដំបូង គ្រូពេទ្យអាចព្យាបាលដោយត្រឹមតែលេបថ្នាំ គឺគ្រប់គ្រាន់ហើយ។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន
- ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច?
- ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ?
- ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត
៤- តើត្រូវឲ្យកូនៗរស់នៅជាមួយបញ្ហាម្ញ៉ូបភ្នែកដូចម្ដេច?
ការអង្គុយ ឬឈរខុសទំនង មិនមានពន្លឺគ្រប់គ្រាន់ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក គឺជាមូលហេតុសំខាន់ធ្វើឲ្យភ្នែកមីញ៉ូប។ ដូចនេះប៉ាម៉ាក់គួរតែយកចិត្ដទុកដាក់ជាមួយបញ្ហាដូចខាងក្រោម បើមិនចង់ឲ្យភ្នែកកូនកាន់តែខូចទេនោះ។
- បង្រៀនកូនឲ្យអង្គុយបានត្រឹមត្រូវ ដោយឲ្យកូនអានសៀវភៅ ឬរៀនដោយដាក់សៀវភៅឲ្យឆ្ងាយពីភ្នែកយ៉ាងតិច ៣០សង់ទីម៉ែត្រ និងមិនគួរឲ្យកូនគេងអានសៀវភៅឡើយ។
- ក្នុងបន្ទប់របស់កូន ត្រូវមានពន្លឺគ្រប់គ្រាន់ មិនងងឹត ឬភ្លឺពេក
- កំណត់រយៈពេលប្រើប្រាស់ទូរសព្ទ កុំព្យូទ័រ និងទូរទស្សន៍ កុំឲ្យក្មេងមើលច្រើន ដែលនេះក៏ជាវិធីការពារក្មេងកុំឲ្យកើតជំងឺមីញ៉ូបភ្នែកដែរ។
- ប្រាប់កូនឲ្យចេះទុកឲ្យភ្នែកបានសម្រាកក្រោយពេលខំសម្លឹងអេក្រង់ ឬអានសៀវភៅឲ្យបានយ៉ាងតិច៣០នាទី។
- ជំរុញឲ្យកូនៗចេញលេងក្រៅផ្ទះឲ្យបានច្រើន។
- ប៉ាម៉ាក់គួរនាំកូនទៅពិនិត្យភ្នែកឲ្យបានទៀងទាត់ ដើម្បីពិនិត្យរកមើលបញ្ហាកើតលើភ្នែក និងអាចព្យាបាលបញ្ហាទាំងអស់នោះបានទាន់ពេល។
- ប្រសិនបើកូនរបស់យើងមានបញ្ហាមីញ៉ូបឆ្ងាយ យើងគួរនាំកូនទៅជួបពេទ្យភ្នែកវាស់វ៉ែនតាឲ្យកូនពាក់ ដើម្បីការពារកុំឲ្យភ្នែកកាន់តែវិវត្ដទៅមុខថែមទៀត។
[embed-health-tool-vaccination-tool]