កុមារស្ទើរតែទាំងអស់ជួបប្រទះអាការៈឈឺពោះនៅពេលណាមួយ។ ភាគច្រើន អាការៈនេះមិនបណ្ដាលមកពីបញ្ហាសុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែជួនកាល ក៏អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភផងដែរ។
ប្រភេទនៃការឈឺពោះ
- ការឈឺចាប់ទូទៅ ឬឈឺចាប់លើសពីពាក់កណ្ដាលនៃពោះ បង្ហាញថាកូនអាចមានមេរោគក្នុងក្រពះ អាហារមិនរំលាយ មានហ្គាសក្នុងពោះ ឬមកពីកូនទល់លាមក។
- ការឈឺចាប់ដូចជាចុកមួល កើតឡើងដោយសារតែហ្គាស និងហើមពោះ និងបង្កជាអាការៈរាករូស។ ការឈឺពោះនេះមិនមានសភាពធ្ងន់ធ្ងរទេ
- ការឈឺចាប់ដែលកើតឡើងនៅបរិវេណតែមួយនៃពោះ។ កូនអាចមានបញ្ហាថង់ទឹកប្រមាត់ ក្លនលូន ពោះវៀនរមួល អូវែ ពងស្វាស ឬក្រពះ។
ម៉ាក់ៗគប្បីតាមដានអាការៈកូន ប្រសិនបើអាអូននៅតូចពេកមិនអាចនិយាយប្រាប់យើងពីអាការៈរបស់ខ្លួនបាន។ អាការៈទាំងនេះមានដូចជា៖
- រញ៉ាំរញ៉ូវជាងធម្មតា
- លើកជើងឡើងលើឆ្ពោះទៅរកពោះ
- មិនសូវញ៉ាំអាហារ
អាការៈឈឺពោះដែលមិនមែនជាបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមាន៖
- ទល់លាមក
- ហ្គាសក្នុងពោះ
- អាលែកហ្ស៊ីនឹងអាហារ
- ក្រហាយទ្រូង ឬចាល់អាស៊ីដ
- រលាកក្រពះពោះវៀន ឬពុលអាហារ
- រលាកបំពង់ក
- ឈឺចាប់ដែលបណ្ដាលមកពីការថប់បារម្ភ ឬបាក់ទឹកចិត្ត។
កុមារអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើការឈឺចាប់មិនបានធូរស្រាលក្នុងរយៈពេល២៤ម៉ោង ឬកាន់តែធ្ងន់ធ្ងរទៅ ឬឈឺចាប់ញឹកញាប់។ ការឈឺពោះបែបនេះ អាចជាសញ្ញានៃ៖
- ការពុលអាហារ
- ជំងឺរលាកខ្នែងពោះវៀន
- គ្រួសក្នុងថង់ទឹកប្រមាត់
- ក្លនលូន ឬរមួលពោះវៀន
- ជំងឺរលាកពោះវៀន
- ដំបៅក្រពះ
- លេបវត្ថុណាមួយចូលពោះ
- ដុំសាច់ ឬជំងឺមហារីក
- ការបង្ករោគលើផ្លូវទឹកនោម
តិចនិកថែទាំនៅពេលកូនឈឺពោះ
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
- ជៀសវាងញ៉ាំអាហាររឹងរយៈពេល ២ទៅ៣ម៉ោង
- ជៀសវាងញ៉ាំអាហារមានជាតិកាហ្វេអ៊ីន និងផលិតផលធ្វើពីទឹកដោះគោ
- ជៀសវាងញ៉ាំអាហារចៀន ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់។
[embed-health-tool-vaccination-tool]