ការប្រកាច់គឺជាសញ្ញាមួយនៃការកន្រ្តាក់សាច់ដុំរបស់សារពាង្គកាយដោយអចេតនាដែលបណ្តាលមកពីការភ្ញោចមិនធម្មតានៃកោសិការប្រសាទរបស់ខួរក្បាល ហើយឧស្សាហ៍កើតលើកុមារតូចៗដែលធ្វើឱ្យម៉ាក់ប៉ាមានការព្រួយបារម្ភ។ តើព័ត៌មានសំខាន់ៗអ្វីខ្លះដែលម៉ាក់ប៉ាគួរដឹងពីការប្រកាច់លើកុមារ?
លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាបានបកស្រាយពីសំណួរទាំង ៥ ដែលម៉ាក់ប៉ាតែងតែចង់ដឹងពីការប្រកាច់លើកុមារដូចខាងក្រោម៖
១. រោគសញ្ញាគួរដឹង?
– មុនពេលប្រកាច់៖ ពេលខ្លះកុមារគ្មានរោគសញ្ញាអ្វីគួរកត់សម្គាល់ទេ តែពេលខ្លះអាអូនអាចមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន (ធំក្លិនប្លែក ព្រិលភ្នែក ស្ពឹកដៃស្ពឹកជើង ឬថប់ដង្ហើមជាដើម)។
– ពេលប្រកាច់៖ កុមារបាត់ស្មារតី មានកន្រ្តាក់អវយវៈណាមួយ ដូចជាកន្ត្រាក់តែដៃម្ខាង ឬបញ្ឈរតែគ្រាប់ភ្នែក ឬកន្ត្រាក់ទាំងដៃទាំងជើង សាច់ដុំមុខ ថ្គាម ធ្វើឱ្យខាំអណ្តាត លែងដកដង្ហើម ឡើងស្លេស្ម បែកពពុះមាត់ ហៀរទឹកមាត់ ស្វាយបបូរមាត់ ឬមានលេចនោម ឬលាមក។
– ក្រោយពេលប្រកាច់៖ កុមារខ្លះដឹងខ្លួនវិញធម្មតា ខ្លះទៀតនៅសន្លប់បាត់ស្មារតីក្នុងរយៈពេលខ្លី។ បន្ទាប់ពីដឹងខ្លួនឡើងវិញ កុមារអាចនៅសន្លឹម ឬអាចមានទន់ដៃជើងក្នុងរយៈពេលខ្លី។
២. ពេលកុមារប្រកាច់ មានផលវិបាកសុខភាពអ្វីទេ?
ផលវិបាកសុខភាពដែលអាចកើតមានពេលកុមារកំពុងប្រកាច់មាន៖
– មានរបួស ឬមានគ្រោះថ្នាក់ផ្សេងៗដូចជា ខាំអណ្តាត ដួលបោកក្បាល លង់ទឹក (ពេលកុមារកំពុងហែលទឹក ហើយប្រកាច់)
– ឈ្លក់អាហារចូលក្នុងបំពង់ខ្យល់ ពេលដែលប្រកាច់កើតមានពេលកុមារកំពុងញុំាអារហារ ហើយធ្វើឱ្យរលាកសួត ឬស្ទះដង្ហើមស្លាប់ភ្លាមៗ
– បើកុមារប្រកាច់ញឹកញាប់អាចធ្វើឱ្យមានវិបត្តិផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬមានអារម្មណ៍ឆាប់មួរម៉ៅ
– ផលរំខាននៃថ្នាំព្យាបាលជំងឺស្កន់ (ជំងឺឆ្កួតជ្រូក) ដូចជា ធ្វើឱ្យកុមារងងុយគេងច្រើនជាងធម្មតា និងមានប្រតិកម្មស្បែកជាដើម
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ពេលណាត្រូវនាំកុមារប្រកាច់មកកាន់មន្ទីរពេទ្យ?
គ្រប់កុមារដែលប្រកាច់ ជាពិសេសប្រកាច់លើកទី១ ឪពុកម្តាយត្រូវនាំកូនមកជួបគ្រូពេទ្យដើម្បីពិនិត្យ វាយតម្លៃ និងរកមូលហេតុ និងផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។
បើសិនជាកុមារមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូកដែលកំពុងប្រើថ្នាំ ឪពុកម្តាយត្រូវនាំកូនមកជួបគ្រូពេទ្យវិញពេលដែលកុមារប្រកាច់ញឹកញាប់ជាងថ្ងៃធម្មតា ឬរយៈពេលប្រកាច់យូរលើសពី ៥ នាទី ឬសន្លប់បាត់ស្មារតីយូរ ឬមានទន់អវៈយវៈក្រោយពេលដឹងខ្លួនមកវិញ។
[embed-health-tool-due-date]
៤. ធ្វើម៉េចដឹងថា កុមារប្រកាច់មកពីមូលហេតុអ្វី?
គ្រូពេទ្យអាចដឹងមូលហេតុមួយចំនួនតាមរយៈ៖
– ការសាកសួរពីប្រវត្តិនៃជំងឺ សញ្ញារួមផ្សំ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ ប្រវត្តិជំងឺពេលអាអូនកើត និងពេលមុនប្រកាច់ ប្រវត្តិនៃការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងប្រវត្តិគ្រួសារ (មានបងប្អូន ឬឪពុកម្តាយមានជំងឺស្កន់ ឬឆ្កួតជ្រូកឬទេ?)
– ការពិនិត្សលើរាងកាយអាអូនដើម្បីរកមូលហេតុសង្ស័យ
– រួមផ្សំការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនដូចជា ការពិនិត្សឈាម វិភាគទឹកខួរឆ្អឹងខ្នង រូបភាពវេជ្ជសាស្រ្តដូចជា Echographie , Scanner ឬIRM ខួរក្បាល និងវាស់ចរន្តអគ្គីសនីខួរក្បាល
៥. តើម៉ាក់ប៉ាគួរថែទាំកូនដូចម្តេច ក្រោយពេលប្រកាច់?
– ក្នុងករណីកុមារប្រកាច់ដោយសារកម្តៅឡើងខ្លាំង៖
ម៉ាក់ប៉ាត្រូវឧស្សាហ៍តាមដានកម្តៅរបស់កូន បើមានក្តៅខ្លួន ត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅ ស្អំកន្សែងត្រជាក់ រួចនាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។
– ក្នុងករណីកុមារមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូក៖
- ត្រូវផ្តល់ថ្នាំទៅកូនឱ្យបានត្រឹមត្រូវនិងទៀងទាត់តាមវេជ្ជបញ្ជា និងនាំកូនមកជួបគ្រូពេទ្យឱ្យបានទៀងទាត់តាមការណាត់ជួប
- ត្រូវឱ្យកុមារសម្រាកឱ្យបានច្រើន និងផ្តល់ចំណីអារហារឱ្យបានគ្រប់គ្រាន់
- ចៀសវាងឱ្យកូនលេងកីឡាណាដែលធ្វើឱ្យអាអូនហត់ខ្លាំងពេកដែលជាកត្តាជំរុញឱ្យអាអូនប្រកាច់ឡើងវិញ
- ចៀសវាងឱ្យកូនហែលទឹក ព្រោះអាចបណ្តាលឱ្យអាអូនលង់ទឹកស្លាប់ ក្នុងករណីប្រកាច់ពេលកំពុងហែលទឹក
- រៀបចំកន្លែងញុំាអារហារ កន្លែងគេង ឬកន្លែងងូតទឹកឱ្យមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ពេលកុមារប្រកាច់ម្តងៗ។
អត្ថបទគួរអាន៖
- មានជំងឺឆ្កួតជ្រូក ហើយពពោះ គ្រោះថ្នាក់ដែរអត់? ត្រូវដោះស្រាយម៉េច?
- Seizures (ប្រកាច់)
- ពន្លឺភ្លើងក្នុងក្លឹបកម្សាន្ត ឬវង់តន្ត្រី អាចធ្វើឲ្យប្រកាច់?
- អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
- វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
- ជំងឺអេពីឡឹបស៊ី ឬឆ្កួតជ្រូក មកពីអី? ពេលប្រកាច់ត្រូវជួយអ្នកជំងឺរបៀបណា?