ប៉ាម៉ាក់ ពិបាកណាស់ទើបអាចមើលថែបីបាច់ចិញ្ចឹមកូនដល់ធំដឹងក្តី ប៉ុន្តែមានអារម្មណ៍ថាកាន់តែបារម្ភខ្លាំង ពេលកូនចាប់ផ្ដើមប្លែក ស្ងៀមស្ងាត់ ទុក្ខព្រួយ ជាពិសេសកំពុងបាក់ទឹកចិត្ត មិនដឹងជួយកូនដោយវិធីណា? “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីសាស្ត្រជួយកូនៗជាទីស្រលាញ់ពេលពួកគេកំពុងបាក់ទឹកចិត្ត។
ពេលកូនយើងកំពុងបាក់ទឹកចិត្ត ប៉ាម៉ាក់ ជាមនុស្សក្បែរខ្លួនសំខាន់បំផុតលើកទឹកចិត្តកូនឲ្យចេះក្រោកឈរប្រឈមឧបសគ្គ ស្វែងរកដំណោះស្រាយ ហើយអ្វីប៉ាម៉ាក់គួរធ្វើគឺ៖
១- បង្រៀនកូនចេះជ្រើសរើសការសប្បាយចិត្ត
មិនសប្បាយចិត្ត អាចដោយសាររឿងខ្លះកើតឡើងមិនដូចបំណង កាតព្វកិច្ចប៉ាម៉ាក់គឺបង្ហាញកូនៗរបៀបប្រឈមបញ្ហា និងដោះស្រាយអារម្មណ៍អវិជ្ជមានដែលខ្លួនគេមិនអាចទទួលយកបាននោះ។ បែបនេះជួយធ្វើកូនៗមានការទទួលខុសត្រូវលើអារម្មណ៍ខ្លួនឯង និងចេះជ្រើសរើសការសប្បាយចិត្តដោយខ្លួនឯង។
ជាក់ស្ដែង ពេលកូនមកពីកម្មវិធីជប់លៀង ជួបជុំមិត្តភ័ក្ដិ តែទឹកមុខស្រងូតស្រងាត់ កុំសួរថាមានរឿងអីកើតឡើង គួរសួរថាមានអ្វីសប្បាយខ្លះនៅទីនោះ? សំណួរនេះអាចធ្វើកូនអ្នកគិតដល់រឿងល្អបានខ្លះដែរ។
២- បង្ហាញការយកចិត្តទុកដាក់លើកូន
រឿងចាំបាច់យើងជាប៉ាម៉ាក់ ត្រូវស្តាប់កូននិយាយរឿងក្នុងចិត្ត អាចចាប់ផ្តើមដោយបង្ហាញការបារម្ភចំពោះកូន ឲ្យកូនដឹងថាយើងពិតជាយកចិត្តទុកដាក់ពួកគេ។ គួរប្រាប់រឿងខកចិត្តធ្លាប់កើតឡើងលើយើងផ្ទាល់ទៅកូន បែបនេះ កូននឹងដឹងថា ការខកចិត្តជារឿងធម្មតាក្នុងជីវិត មិនមានតែគេម្នាក់ទេដែលជួបរឿងនេះ។ ពិសេសបង្រៀនពួកគេឲ្យរឹងមាំ ហ៊ានប្រឈមមុខរឿងទាំងអស់ ចាត់ទុកវាជាមេរៀនសម្រាប់ជីវិតទៅថ្ងៃមុខ។
៣- ប្រាប់ពីវិធីសាស្ត្រសម្រួលអារម្មណ៍
វិធីសាស្ត្រជួយសម្រួលអារម្មណ៍គួរតែលើកឡើង មាន៖
– លំហាត់ប្រាណ ដកដង្ហើមវែងៗ រត់ ឬលោតអាចជួយបំបាត់កង្វល់បាន។
– ស្តាប់តន្រ្តី ជជែកលែងជាមួយមនុស្សខ្លួនទុកចិត្ត អាចជួយសម្រួលអារម្មណ៍ និងអាចទទួលបានគំនិតវិជ្ជមានថ្មីៗ។
– មើលសៀវភៅ ឬទេសភាពខាងក្រៅ ក៏អាចធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ អាចពង្រឹងអារម្មណ៍ដូចគ្នា។
– ច្នៃប្រឌិត គូររូប ឬធ្វើម្ហូប ជាវិធីល្អមួយដើម្បីបំភ្លេចរឿងមិនសប្បាយចិត្តបាន។
– មើសរឿងកំប្លែង ឬអានសៀវភៅរឿងកំប្លែង
នៅមានវិធីរំងាប់អារម្មណ៍ផ្សេងទៀត ផឹកទឹកឲ្យបានច្រើន ងូតទឹកក្តៅឧណ្ហៗ ក៏អាចផ្ដល់ផាសុកភាព និងលាងជម្រះអារម្មណ៍មិនល្អផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤- ពន្យល់ឲ្យកូនស្គាល់ខ្លួនឯង
ក្មេងៗតែងប្រៀបធៀបខ្លួនឯងជាមួយមិត្តភ័ក្ដិ តូចចិត្តនឹងអ្វីដែលខ្លួនមិនមាន ក្មេងដទៃមាន ប៉ាម៉ាក់គួរជួយកូនឲ្យដឹងថា ក្មេងម្នាក់ៗមានទេពកោសល្យខុសៗគ្នា លើកទឹកចិត្តទឹកសម្រាប់អ្វីកូនចូលចិត្តធ្វើ និងមានទេពកោលសល្យដើម្បីឲ្យកូនយើងកាន់តែមានទំនុកចិត្តលើខ្លួនឯង។
អត្ថបទគួរអាន៖
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី
- ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?
- ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?
- ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
៥- ត្រៀមខ្លួនសម្រាប់អនាគត
បង្រៀនកូនឲ្យចេះដោះស្រាយបញ្ហា ពេលមានរឿងខកចិត្តសម្រាប់ពេលអនាគត គឺជារឿងចាំបាច់បំផុតប៉ាម៉ាក់គួរតែធ្វើ។ លើកទឹកចិត្តឲ្យគេធ្វើវាដោយខ្លួនឯង ហើយក៏ត្រូវឲ្យកូនដឹងថាពេលត្រូវជំនួយ យើងនឹងនៅក្បែរជានិច្ច។
ចំណុចសំខាន់
[embed-health-tool-vaccination-tool]