ម៉ាក់ប៉ាដឹងហើយថា ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ញ៉ាំទៅជួយឲ្យឆ្អឹងរឹងមាំ។ ក្រៅពីទឹកដោះគោ យើងក៏អាចឲ្យកូនញ៉ាំត្រីល្អិតបានដែរ បើតាមអ្នកជំនាញអាហារូបត្ថម្ភ ត្រីតូចៗសម្បូរកាល់ស្យូមមិនចាញ់ទឹកដោះគោប៉ុន្មាននោះទេ។
ម៉ាក់ប៉ាដឹងហើយថា ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ញ៉ាំទៅជួយឲ្យឆ្អឹងរឹងមាំ។ ក្រៅពីទឹកដោះគោ យើងក៏អាចឲ្យកូនញ៉ាំត្រីល្អិតបានដែរ បើតាមអ្នកជំនាញអាហារូបត្ថម្ភ ត្រីតូចៗសម្បូរកាល់ស្យូមមិនចាញ់ទឹកដោះគោប៉ុន្មាននោះទេ។

តើយើងអាចយកត្រីល្អិតទៅចម្អិនឲ្យញ៉ាំដោយរបៀបណា? បើគម្រោង NOURISH នៃទីភ្នាក់ងារជំនួយអាមេរិក (USAID) អនុវត្តដោយអង្គការ Save the Children ម៉ាក់ប៉ាអាចយកត្រីល្អិតទៅធ្វើជាម្សៅត្រីល្អិតឲ្យកូនញ៉ាំ ធ្វើបែបនេះមិនបារម្ភរឿងកូនស្លាក់ឆ្អឹងត្រី ម្យ៉ាងទៀតម្សៅត្រីល្អិតអាចរក្សាទុកបានយូរ ថែមទាំងអាចលាយជាមួយអាហារផ្សេងៗទៀតបាន។
ក្រៅពីសម្បូរជាតិកាល់ស្យូម ត្រីល្អិតជាប្រភពអាហារូបត្ថម្ភសម្រាប់កុមារ ដែលមានទាំងវីតាមីន និងប្រូតេអ៊ីន អាចជួយការពារកុមាអាយុពី ៦-២៣ ខែ ពីភាពក្រិន នៅពេលដែលយើងលាយក្បាល ឆ្អឹង និងសាច់ត្រីបញ្ចូលគ្នា។
ចំពោះប្រភេទត្រីល្អិត ដែលយើងអាចយកទៅធ្វើម្សៅត្រីល្អិតបាន មាន ត្រីបណ្តូលអំពៅ ត្រីចង្វាត្រីចង្វាភ្លៀង ត្រីកំភ្លាញ ត្រីក្រឹម ត្រីអាចម៍កុក ត្រីក្អិត ត្រីជន្ទាលភ្លុក ជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
05/05/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ