backup og meta

កូនផ្ដាសាយ៖ លាងច្រមុះបន្ថយអាការៈតឹងច្រមុះជាងសេរ៉ូមប្រៃ?

កូនផ្ដាសាយ៖ លាងច្រមុះបន្ថយអាការៈតឹងច្រមុះជាងសេរ៉ូមប្រៃ?

ផ្ដាសាយ ជា​ជំងឺ​មួយ​ក្មេងៗ​កើត​ញឹក​ញាប់​ណាស់ ជា​ពិសេស​នោះ​គឺ​នៅ​ក្នុង​ខែ​ភ្លៀង ឬពេល​អាកាសធាតុ​ត្រជាក់។ ពេល​កូន​ផ្ដាសាយ​ជា​ធម្មតា​នឹង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​មក​ជាមួយ ធ្វើ​ឲ្យ​អា​អូន​ពិបាក​ដក​ដង្ហើម ហើយ​បើ​តាម​គ្រូពេទ្យ​ជំនាញបញ្ជាក់ថា​ ការ​លាង​ច្រមុះ​ជួយ​អា​អូន​ដក​ដង្ហើម​បាន​ស្រួល​ជាង​ការ​ឆ្ពង់​សេរ៉ូម​ប្រៃ។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ

ចង់ដឹងពីកាលវិភាគ​ចាក់វ៉ាក់សាំងកូនចុចទីនេះ

ចង់ដឹងពីចាក់វ៉ាក់សាំងមនុស្សធំពេញវ័យចុចទីនេះ

លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​សម្រាប់​បន្ធូរ​អាការៈ​តឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​ពេល​កូន​ផ្ដាសាយ។

– ចំពោះ​ទារក​ក្រោម ៦ខែ គួរ​ប្រើ​ spray ​សេរ៉ូម​ប្រៃ​បើ​កូន​ផ្ដាសាយ​តឹង​ច្រមុះ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព។

– ចំពោះ​កុមារ​ចេះ​អង្គុយ យើង​អាច​ប្រើ​សឺរ៉ាំង និង​ក្បាល​បាញ់​ជាមួយ​សេរ៉ូម​ប្រៃ​សម្រាប់​លាង​ច្រមុះ​ពេល​កូន​ផ្ដាសាយ​បាន។

ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ដែរ ការ​លាង​ដោយ​ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ពី​ច្រមុះ​ម្ខាង ឲ្យ​ស្លេស្ម ឬ​សម្បោរ​ចេញ​មក​ម្ខាង​ទៀត​មាន​ប្រសិទ្ធភាព​ក៏​ពិត​មែន ប៉ុន្តែ​វិធី​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​ជាមុន​សិន ចៀសវាង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទៅ​វិញ ប្រសិន​បើ​បាញ់​ខុស​បច្ចេកទេស។

តឹងច្រមុះ

បន្ថែម​ពី​លើ​នេះ ក្រៅ​ពី​វិធី​លាង​ច្រមុះ​ជួយ​កូន​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល​ពេល​កូន​ផ្ដាសាយ​តឹង​ច្រមុះ ហៀរ​សម្បោរ ម៉ាក់​ប៉ា​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​តឹង​ច្រមុះ​លើ​កូន​បាន​ជាមួយ​តិចនិក​ខាង​ក្រោម​ដូច​ជា៖

  • ប្រើ​ឧបករណ៍​បឺត​សម្បោរ
  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹក​ក្តៅ​ឧណ្ហៗ) តែ​កូន​អាយុ​ក្រោម ៦ខែ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់
  • បើ​សិន​ជា​កូន​ជា​គ្រុន​ក្តៅ ឈឺចាប់ ឬ​មិន​ស្រណុក​ក្នុង​ខ្លួន ត្រូវ​ផ្តល់​ថ្នាំបញ្ចុះកម្តៅ ​(ប៉ារ៉ាសេតាម៉ុល)
  • ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហៗ។

ស្វែងយល់បន្ថែមពី

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/07/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?

ពេល​ក្មេងទើបកើត ផ្តាសាយ តឹង​ច្រមុះ ប៉ាម៉ាក់បន្តក់សេរ៉ូមប្រៃឲ្យកូនបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម