អាកាសធាតុក្តៅខ្លាំង អ្នកដែលងាយប្រឈមនឹងបញ្ហាសុខភាពបំផុតនោះ គឺមនុស្សចាស់ និងក្មេងៗ។ តើក្មេងតូចៗងាយប្រឈមនឹងជំងឺអ្វីខ្លះ? យើងត្រូវការពារកូនតូចដោយរបៀបណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អាកាសធាតុក្តៅខ្លាំង អ្នកដែលងាយប្រឈមនឹងបញ្ហាសុខភាពបំផុតនោះ គឺមនុស្សចាស់ និងក្មេងៗ។ តើក្មេងតូចៗងាយប្រឈមនឹងជំងឺអ្វីខ្លះ? យើងត្រូវការពារកូនតូចដោយរបៀបណា?
ខ្វះជាតិទឹក ជំងឺរាក ផ្លូវដង្ហើម និងគ្រុនឈាម។ ជំងឺទាំង៤ មុខនេះងាយនឹងកើតចំពោះក្មេងៗនាអំឡុងខែក្តៅ នេះបើតាមលើកឡើងរបស់ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។
១- ខ្វះជាតិទឹក៖ ក្មេងតូចៗងាយនឹងខ្វះជាតិខ្លាំងណាស់ពេលអាកាសធាតុក្តៅខ្លាំង ដូច្នេះយើងត្រូវឧស្សហ៍ងូតទឹកឲ្យកូន និងឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។
២- ជំងឺរាក៖ អាកាសធាតុក្តៅ បញ្ហាខ្វះទឹកច្បាស់ជាកើតមាន ពិសេសនៅតាមជនបទ ដូច្នេះហើយការយកទឹកមិនស្អាត មានទឹកបឹងត្រពាំងមកប្រើប្រាស់ ក្មេងៗដែលមានប្រព័ន្ធការពារខ្សោយងាយនឹងរាករូសបំផុត។ ដើម្បីបញ្ចៀសពីជំងឺរាករូសម៉ាក់ប៉ាត្រូវតែមានអនាម័យ ឲ្យអូនតូចៗញ៉ាំទឹកស្អាត លាងដៃកូនឲ្យស្អាតមុននឹងកាន់ចំណីអាហារ។
៣- ជំងឺផ្លូវដង្ហើម៖ អាកាសធាតុក្តៅហួតហែង ដីក៏ហុយ ងាយនឹងរលាកផ្លូវដង្ហើម សួត ទងសួត។ វិធីការពារកូនពីបញ្ហានេះ យើងធ្វើម៉េចកុំកូនទៅប៉ះពាល់នឹងធូលី។
៤- ជំងឺគ្រុនឈាម៖ មិនមែនតែខែវស្សាទេដែលសម្បូរមូសខ្លា នាំឲ្យកើតជំងឺគ្រុនឈាម អំឡុងខែប្រាំងនេះ បើមានភ្លៀងកក់ខែនោះ មូសងាយកើតបំផុត ឯជំងឺគ្រុនឈាមក៏សម្បូរដែរ។ វិធីការពារ ងាយត្រូវឲ្យអូនតូចៗគេងក្នុងមុង បំបាត់ជម្រកមូសជុំវិញផ្ទះ។
ទាក់ទងនឹងបញ្ហាប្រឈមរបស់កុមារនេះដែរ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីការការពារ និងថែទាំកុមារពីផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវឲ្យមាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ការពារ និងថែទាំកុមារឲ្យបានសមស្រប ចៀសផុសពីជំងឺផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕