អាហារមិនស្អាតមានផ្ទុកមេរោគ បារ៉ាសុីត ឬបាក់តេរី អាហារជូរផ្អូម អាហារគីមី អាហារចម្អិនមិនល្អ ពេលយើងញ៉ាំទៅអាចធ្វើឲ្យពុល ទៅជាចុកពោះ ក្តៅខ្លួន ក្អួត ឬរាករូស ពិសេសកូនក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ កូនក្មេងពុល ឬទាស់ចំណីអាហារ អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ម៉ាក់ប៉ាត្រូវប្រយ័ត្នប្រយែង ពិនិត្យមើលចំណីអាហារ ដឹងពីវិធីងាយៗសង្គ្រោះកូនឲ្យទាន់ពេល។
១- រោគសញ្ញានៃការពុលអាហារ
ជាទូទៅការពុលអាហារនឹងស្តែងចេញ ២៤-៤៨ ម៉ោង ក្រោយយើងញ៉ាំអាហារទាំងនោះ ហើយមានរោគសញ្ញាសំខាន់ៗមួយចំនួនខាងក្រោមនេះ។
– ចុកពោះ
– អស់កម្លាំង
– ក្តៅខ្លួន
– រាកមានលាយទឹក ឬសំបោរ។
២- ក្មេងពុលអាហារត្រូវធ្វើដូចម្តេច?
កូនក្មេងពុលអាហារ ទៅជាក្អួត រាក ច្បាស់ជាបាត់បង់ជាតិទឹកហើយ ដូច្នេះយើងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន បើអាចឲ្យកូនញ៉ាំទឹកអូរ៉ាលីត ថ្នាំទប់ក្អួត និងថ្នាំទប់រាកប្រសិនបើកូនមានអាយុលើសពី២ឆ្នាំ។ ក្នុងករណីកូនទាស់ចំណីខ្លាំង រាកខ្លាំង ហើយក្អួតចេញតែទឹកមិនឈប់នោះ ត្រូវប្រញាប់នាំទៅពេទ្យ បើបណ្តែតបណ្តោយយូរ អូនតូចអាចខ្សោះជាតិទឹកធ្ងន់ធ្ងរ ឆ្លងរោគក្នុងឈាម បាត់បង់ស្មារតី អាចប្រឈមនឹងគ្រោះថ្នាក់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- វិធីបង្ការការពុលអាហារ
ម៉ាក់ប៉ាអាចបង្ការកូនតូចពីការពុលចំណីអាហារបាន ដោយគ្រាន់តែធ្វើតាមការណែនាំងាយៗមួយចំនួននេះ។
អត្ថបទគួរអាន៖
- បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?
- អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចញ៉ាំអាហារហឹរបានឬអត់?
- ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ
- ម៉េចក៏ទឹកដោះម៉ាក់ៗប្ដូរពណ៌ តើគួរបារម្ភកម្រិតណា?
- អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?
– ត្រូវមានអនាម័យ លាងដៃកូនឲ្យស្អាតជានិច្ច
– មិនត្រូវឲ្យកូនញ៉ាំចំណីអាហារផ្តេសផ្តាស ឬគ្មានអនាម័យ
– ទុកដាក់ចំណីអាហារនៅកន្លែងមានសុវត្ថិភាព។
ចំណុចសំខាន់
[embed-health-tool-vaccination-tool]