ម៉ាក់ប៉ាមួយចំនួនគិតថា កូនតូចរាករូសជារឿងធម្មតា មិនចាំបាច់យកទៅពេទ្យនោះទេ យូរទៅគង់នឹងបាត់ទៅវិញទៅឯកឯង។ គិតដូច្នេះមិនត្រឹមត្រូវទេ លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ថា កូនក្មេងរាកធ្វើឲ្យបាត់បង់ជាតិទឹក បើរាកយូរ នោះប្រឈមនឹងបញ្ហាជាច្រើនទៀត។