– បាត់បង់បាក់តេរីល្អក្នុងពោះវៀន
– បាត់បង់សារធាតុចិញ្ចឹម
– ស្គម ស្លេកស្លាំង
– ខ្សោយកម្លាំង
– ភ្នែកស្ងួត
– ប៉ះពាល់ការលូតលាស់។
អត្ថបទពាក់ព័ន្ធ៖ វិធីងាយៗនេះអាចជួយអូនតូចៗបាន ពេលរាកតិចតួច

៤- បើកូនរាកធ្វើដូចម្តេច?
កូនតូចរាក បាត់បង់ជាតិទឹក ដូច្នេះម៉ាក់ៗត្រូវឲ្យកូនបំបៅដោះ ឬឲ្យកូនញ៉ាំទឹកឲ្យបានច្រើន និងកូនញ៉ាំទឹកអូរ៉ាលីត ពិសេសត្រូវតមចំណីអាហារ ភេសជ្ជៈដែលធ្វើឲ្យរាក និងបាត់បង់ជាតិទឹកកាន់តែច្រើន ដូចជា ភេសជ្ជៈត្រជាក់ផ្អែមៗ អាហារហឹរ អាហារខ្លាញ់ជាដើម។ ចំណែកអាហារដែលគួរឲ្យកូនញ៉ាំវិញមាន បបរខាប់ នំប៉័ង និងបាយ។
អត្ថបទពាក់ព័ន្ធ៖ អាហារណាខ្លះគួរឲ្យកូនញ៉ាំ និងមិនគួរឲ្យញ៉ាំ ពេលរាករូស?
បើកូនរាកមិនបាត់ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា ត្រូវតែនាំកូនទៅពេទ្យបន្ទាន់ ចៀសវាងប្រើថ្នាំទប់រាកចំពោះក្មេងអាយុក្រោម ២ ឆ្នាំ ព្រោះអាចធ្វើឲ្យស្ទះ ឬហើមពោះវៀន ប៉ះពាល់ដល់ការរំលាយអាហារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕